សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញារ​ធរ​ខេត្តក្រចេះ​ចាត់វិធានការ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​

អាជ្ញារ​ធរ​ខេត្តក្រចេះ​ចាត់វិធានការ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​

ខណៈ​ពេល​បច្ចុប្បន្ន​ស្ថានភាព​ព្យុះភ្លៀង និង​ទឹកទន្លេ​មេគ្គង​បង្ក​អោយ​កម្ពស់​ទឹក​មាន​សភាព​បន្ត​ហក​ឡើងជា​រៀងរាល់ថ្ងៃ និង​ជា​ពេលវេលា​ដែល​ត្រូវ​រួម​សហការ​យក​អស់​ស្មារតី​ទាំង​អ​សើ​គ្នា​ដើម្បី​រក្សា​អោយបាន​នូវ​អាយុជីវិត ទ្រព្យសម្បត្តិ ធនធាន​គ្រប់បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ កុំ​អោយ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​គ្រោះ​ធម្មជាតិ​ដែល​បាន​កើតឡើង​ជា​យថាហេតុ​នោះ នៅ​ព្រឹក​ថ្ងៃទី ២៦ កក្កដា ២០១៧ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ ដឹកនាំ​ដោយ​ឯ​.​ឧ ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៏​គណៈកម្មធិការ​គ្រប់គ្រ​ង​គ្រោះមហន្តរាយ​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ចាត់វិធានការ ត្រៀម បង្ការ​អន្តរា​គម​ន៏ ដល់​ប្រជាពលរដ្ឋ​អោយ​ជៀសផុត​ពី​គ្រោះ​ធម្មជាតិ​ដែល​បាន​កើតឡើង​ដោយ​យថាហេតុ ។

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​បណ្តាល​មន្ទីរ អង្គភាព ស្ថាប័ន និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត ។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ឯ​.​ឧ ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៏​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ក្រចេះ​បាន​ជម្រុញ​ដល់ អគ្គលេធិការដ្ឋានគ្រ​ប់​គ្រង​គ្រោះមហន្តរាយ​ខេត្ត គ្រប់​លំដាប់ថ្នាក់ ត្រូវ​សិក្សា ពិនិត្យ​នូវ​តាល់​ទីតាំង​ទួល​សុវត្តិភាព​ទាំង​អស់​ដែល​មាន​ស្រាប់​ធ្វើ​ការសម្អាត បែងចែក​អោយ​បាន​ត្រឹមត្រូវ​និង​កំណត់​គោលដៅ​ទីទួល​សុ​វត្តិភាព​សាធារណៈ​អោយបាន​ច្បាស់លាស់  កងកម្លាំង ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ត្រូវ​ពង្រឹង​បទបញ្ជារ​ដល់​គ្រប់​អង្គភាព​ក្រោម​ឪ​វាទ​ត្រៀមលក្ខណៈ ទាំង​មធ្យោបាយ​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សង្គ្រោះ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុ​វត្តិភាព និង​ត្រៀម​បង្ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ស​វត្តិភាព ក្នុងករណី​ដែល​មូល ដ្ឋា​ន​នោះ​រង​ការលិចលង់​ដោយ​ទឹកជំនន់ គ្រប់​បណ្ដា​មន្ទីរ អង្គភាព​ទាំងអស់​ពង្រឹង​ដល់​ការត្រៀម​លក្ខណៈ​ទាំង​កម្លាំងកាយ ទាំង​មធ្យោបាយ​និង​សម្ភារៈ​ដើម្បី​ធានា​ដល់​ការឆ្លើយតប​ដល់​ការបង្ការ សង្គ្រោះ ជម្លៀស នៅ​មូលដ្ឋាន​តាម​គោលដៅ​ក៏ដូចជា​តំបន់​មាន​ផល់ប៉ះពាល់​ផ្សេងៗ   មន្ទីរ​ធនធានទឹក និង​មន្ទីរ​ព័ត៌មាន​ត្រូវ​បន្ត​តាមដាន​ពី​ស្ថានភាព​អាកាសធាតុ ស្ថានភាព ទឹកជំនន់ ព្រមទាំង​ធ្វើ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ និង​ទាន់​ពេលវេលា ។​

​ក្នុងឱកាស​នោះ​ដែរ​ឯ​.​ឧ ខ័ណ្ឌ ចំណាន បាន​អំពាវនាវ​សាខា​កាកបាទក្រហម​ខេត្ត អង្គការ​ជាតិ អន្តជាតិ សូម​ចូលរួម​សហការ​ក្នុង​ការបង្ការ សង្គ្រោះ អន្តរាគ​ម​ន៏ ដល់​គ្រប់​មូលដ្ឋាន​ដែល​កំពុង​ជួប​នូវ​គ្រោះអាសន្ន អោយបាន​ទាន់​ពេលវេលា  និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យក​ស្មារតី​ប្រុងប្រយ័ត្ន ខ្ពស់បំផុត​ក្នុង​ការគ្រប់គ្រង​ស្ថាន​ការ ទាំង​ធនធាន ទាំង​សម្ភារៈ និង​រក្សា​អាយុជីវិត អោយ​ជៀសផុត​ពី​ការ​រងគ្រោះ​ក្នុងពេល​ហេតុ​ការ​កើត​មាន​ឡើង ។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សូមអោយ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ក្នុងការ​តាមដាន​រាល់​ព័ត៌មាន​ពី​ស្ថានភាព​ជា​ប្រចាំ ដើម្បី​ត្រៀម​បំរុង​ក្នុង​ការជម្លៀស​ទៅរក​ទីទួល​សុ​វត្តិភាព  ព្រមទាំង​ធ្វើ​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ កុមារ ចាស់ជរា ជនពិការ ដែល​ជា​ជន​ងាយ​រងគ្រោះ​បំផុត  ៕

 

Filed in: ព័ត៌មានជាតិ