សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយិការ​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍​ត្រូវ​ជន​បរទេស​បោក​អស់​ជិត​៣០​លាន​លាន​ដុល្លារ​អាមេរិក​!

អគ្គនាយិការ​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍​ត្រូវ​ជន​បរទេស​បោក​អស់​ជិត​៣០​លាន​លាន​ដុល្លារ​អាមេរិក​!

​ភ្នំពេញ​៖  នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ បុរស​ជនជាតិ​កូ​សូ​វ៉ូ​ម្នាក់​ត្រូវបាន​ប៉េអឹម​បញ្ជូន​មក​តុលាការ​ហើយ បាន​និង​កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​ចៅក្រម បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក សៀង សុខ បានសម្រេច​ចោទប្រកាន់​រួច​ពាក់​ពន្ធ័​និង​ការស៊ី​ដាច់លុ​យជាង​២០​លាន​ដុល្លារ​អាមេរិក​ពី​(​លោក​ជំទាវ​ឃឹម​រ៉ានី អគ្គនាយិការ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​និង​ជា​ភរិយា​លោក​កៅ​គឹមហួន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​) ។​

​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បានឲ្យដឹងថា​៖​ជនបរទេស​ជា​តិកូ​សូ​វ៉ូ​ឬ​អូស្ត្រាលី​(​ពេល​ចាប់ខ្លួន​ឆែក​ឃើញ​លិខិត​ឆ្លង​ដែន​ជា​ជនជាតិ​អូស្ត្រាលី​)​មានឈ្មោះ​ឈ្មោះ​កូកូ​វ៉ិ​ច ឌឺ​នី​ស​( DENIS COKOVIC ហៅ DENIS DENY )​អាយុ​៥៤​ឆ្នាំ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​បញ្ជារ​លោក​នាយ​ឧត្តមសេនីយ៍សៅ​សុខាចា​ប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​បាន​បញ្ជូន​មក​តុលាការ​នៅ​ថ្ងៃទី​២៥​កក្កដា​ដើម្បី​សាកសួរ​ករណី​ស៊ីដាច់​ប្រាក់ ប្រមាណ​២៧​លាន​ដុល្លារ តាម​រូបភាព​រៀបចំ​រី​ស្សត (​កន្លែង​កំសាន្ត​ដ៏​ធំ​) នៅ​ខេត្ត​កំពត និង​ខេត្ត​កែប តែ​មិនបាន​សម្រេច និង​លេចចេញ​ជា​រូបរាង​។

​ប្រភព​ពី​មន្ត្រី​តុលាការ​ឲ្យដឹងថា​៖ ជនសង្ស័យ​មាន​ឈ្មោះ DENIS COKOVIC ហៅ DENIS DENY អាយុ​៥៤​ឆ្នាំ (​ឃាត់ខ្លួន​) ពី​បទ​ឆបោក និង​សមគំនិត​ក្នុង​អំពើ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦, ថ្ងៃទី​២៨ ខែ​មេសា​, ថ្ងៃទី​១៦ ខែ​ឧសភា​, ថ្ងៃទី​២៦ ខែ​ឧសភា និង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ មាត្រា ៣៧៧, មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ២៣១ (​មាត្រា ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​) នៃ​ច្បាប់​ស្ដីពី ឧបរណ៍​អាចជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង់​ប្រាក់​។

​តាម​ដំណើររឿង​ខ្លះៗ  គឺ​បុរស​រូប​នេះ​បាន​មក​ប្រទេស​កម្ពុជា បើក​ក្រុមហ៊ុន​ជាមួយ​(​អ្នកស្រី ឃឹម រ៉ានី ភរិយា​លោក កៅ គឹមហួន​) និង​មនុស្ស​មួយចំនួន​ទៀត​រួច​លើក​គម្រោង​រៀបចំ​ធ្វើ​រី​ស្សត​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក​។​នៅពេល​រៀបចំ​ដំណើរការ បុរស​រូបនេះ​បាន​ប្រាប់​សមាជិក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ថា ខ្លួន​មាន​ក្រុមហ៊ុន​ធំ​នៅ​បរទេស​ដែល​មាន​ដើមទុន​ហាសិប​ពាន់​លាន​ដុល្លារ​អាមេរិក ពុំ​ទាន់​ទម្លាក់​ប្រាក់​មក​ឲ្យ​ទេ​។ ដូច្នេះ​សូមឲ្យ​សមាជិក​ភាគហ៊ុន​ចេញ​ប្រាក់មុន ដើម្បី​ដំណើរការ​សិន​។ ពេលនោះ​ជនរងគ្រោះ​ដែល​ប្រភព​បាន​បង្ហើប​ថា​ជា​លោក​ជំទាវ​ឃឹម​រ៉ានី​អគ្គនាយក​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​និង​ជា​ភរិយា​លោក​កៅ​គឹមហួន បានចេញ​ប្រាក់​ជា​បន្តបន្ទាប់​ឲ្យទៅ​បុរស​រូប​នេះ​ចំនួន​ជាង​២៧​លាន​ដុល្លារ​អាមេរិក​។​

​ក្រោយពេល​ដែល​បាន​ទទួល​ប្រាក់​រួចហើយ បុរស​រូប​នេះ​ពុំ​បាន​យក​ប្រាក់​នេះ​ទៅ​ដំណើរការ សាងសង់​រី​ស្សត​ដូច​ការអះអាង​ទេ ធ្វើ​ឲ្យ​សមាជិក​ភាគហ៊ុន​មាន​ការសង្ស័យ ទើប​ឈាន​ដល់​ការ ស្រាវជ្រាវ​ដឹង​ថា ពុំ​មាន​គម្រោង​រៀបចំ​រី​ស្សត​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត​ទេ​។ បន្ទាប់មក​បុរស​រូប​នេះ បាន​ទាមទារ​ប្រាក់​បន្ថែ​ម​ចំនួន​៤​លាន​ដុល្លារ​ទៀត ទើប​ម្ចាស់​លុយ បាន​ដាក់ពាក្យ​ប្តឹង​នៅ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​រៀប​គម្រោង​ចាប់ខ្លួន​បុរស​រូប​នេះ ពេល​មក​ទទួល​ប្រាក់​តែម្តង​។

​បន្ទាប់​ពី​ឃាត់ខ្លួន​រួចហើយ សមត្ថកិច្ច​បាន​នាំ​បុរស​រូប​នេះ​ទៅ​ឆែកឆេរ​លំនៅស្ថាន​នៅ អា​ផាត​មិន ដា​លី​ស នៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រួច​ដកហូត​ប្រាក់​ចំនួន​៤២​ម៉ឺន ដុល្លារ​អាមេរិក ទុក​ជា​ភស្តុតាង​។​ទោះជា​យ៉ាងណា​គេ​នៅ​មាន​ការសង្ស័យ​ករណីយ៍​នេះ​ព្រោះ​វា​ដូចជា​ស៊ីស្រួល​ពេក​។​ហេតុ​អី​ក៏​ម្ចាស់​លុយ​មិន​ទៅ​ព​និត្យ​ឬ​សិក្សា​ទីតាំង​ជាមួយគ្នា​ចេះ​តែ​ឲ្យ​លុយ​ហ្ម៉​ង​ទៅ​?​។

​សូម​បញ្ជាក់​ដែរ​ថា​ថ្មីៗ​តុលាការ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ចាត់ការ​រឿង​អភិបាលរង​ស្រុក​សន្ទុក​ឆបោក​លុយ​ជាយ​២​លាន​ដុល្លារ​ពី​លោកស្រី​ហ៊ុន​សែង​នី​ប្អូន​នាយករដ្ឋមន្ត្រី​ករណីយ៍​ទិញ​ដី​នៅ​ស្រុក​សន្ទូ​ក​ផងដែរ​។

 

Filed in: ព័ត៌មានជាតិ