សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រមាន​អ្នកលេង Facebook កុំ​បង្ហោះ​សារ​នាំ​ឲ្យ​ចលាចល និង​ប៉ះពាល់​សន្ដិសុខ​ជាតិ​

​ព្រមាន​អ្នកលេង Facebook កុំ​បង្ហោះ​សារ​នាំ​ឲ្យ​ចលាចល និង​ប៉ះពាល់​សន្ដិសុខ​ជាតិ​

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ព្រមាន​នឹង​ចាត់វិធានការ​រាល់​អ្នកលេង Facebook ដែល​បង្ហោះ​ខ្លឹមសារ​ផ្ទុយ​ពី​ច្បាប់ នាំឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម និង​ប៉ះពាល់​ដល់​សណ្ដា​ប់ធា្ន​ប់​សាធារណៈ សន្ដិសុខ​ជាតិ ព្រមទាំង​កិត្តិយស​ថ្នាក់ដឹកនាំ ។

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ដូច្នេះ​បន្ទាប់​ពី​មួយ​រយៈ​ចុងក្រោយ​នេះ​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook មួយចំនួន​តែងតែ​បង្ហោះ​នូវ​ព័ត៌មាន​ដែល​មិនមែន​ជា​ការពិត ហើយ​ខ្លះ​ទៀត​រហូតដល់​ការប្រមាថ​អាយុជីវិត​ថ្នាក់ដឹកនាំ​កំពូល​ថែម​ទៀត​។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍​លទ្ធផល​កិច្ចប្រតិបត្តិការ​សន្ដិសុខ​ការងារ​សណ្តាប់ធ្នាប់ សង្គម​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា ភារកិច្ច​របស់​នគរ​បាល ត្រូវតែ​ធ្វើ​ម៉ិច​រក្សា សន្ដិសុខ​សង្គម មានន័យ​ថា​កុំឲ្យ​គេ​ប្រើ​អាហ្នឹង (Facebook) ប្រព្រឹត្ត​បទល្មើស​កុំឲ្យ​គេ​ប្រើ​អាហ្នឹង​ទៅ​បំពុលបរិយាកាស ដែល​បង្កឡើង​នូវ​អសន្ដិសុខ ឬក៏​ធ្វើបាប​ប្រជាពលរដ្ឋ ចឹង​សំខាន់​បំផុត​នគរបា​ល​ជា​អ្នក​អនុវត្តន៍​ច្បាប់ ចឹង​នគរបាល​មើល​អ្វីៗ​ទាំងអស់​ហ្នឹង ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់​បើ​ការ​បង្ហោះ​ហ្នឹង ការប្រើប្រាស់​ហ្នឹង​វា​សមស្រប​មាន​ផលប្រយោជន៍​ដល់​សង្គម វា​មិន​បញ្ហា​ប៉ុន្ដែ​បើ​ការ បង្ហោះ​ហ្នឹង​វា​ប៉ះពាល់ និយាយ​រួម​គឺ​បំពាន​ច្បាប់ ឲ្យតែ​បំពាន​ច្បាប់​នគរបា​លនឹង​ចាត់ចែង​អនុវត្ត​ហើយ​»​។​

​លោក គៀត ច័ន្ទ​ថា​រិទ្ធ បានឲ្យ​ដឹង​ដែរថា សព្វ​ថ្ងៃនេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងអស់​នោះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​នូវ នាយកដ្ឋាន​មួយ គឺ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ថ្វី​ត្បិត​តែ​នាយកដ្ឋាន​នេះ​ទើប​បង្កើតឡើង ក៏ប៉ុន្ដែ​មាន​សមត្ថភាព គ្រប់គ្រាន់​លើ​ការស្រាវជ្រាវ និង​តាមដាន​ការងារ​ទាំងអស់​នោះ​៕

 

Filed in: ព័ត៌មានជាតិ