សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​ភារកិច្ច​របស់​ចៅក្រម​ដល់​សិក្ខាកាម​កម្លាំង​អាវុធហត្ថ​

​លោក ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​ភារកិច្ច​របស់​ចៅក្រម​ដល់​សិក្ខាកាម​កម្លាំង​អាវុធហត្ថ​

​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៧ នាយទាហាន នាយទាហានរង​កង​រាជា​អាវុធហត្ថ​ខេត្ត​គំ​ពង់​ស្ពឺ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​កងរាជអាវុធហត្ថ​ឆ្នាំ​២០១៧ បាន​ទទួល​ការយល់ដឹង​អំពី​ច្បាប់ និង​តួនាទី​របស់​ចៅក្រម ពី​លោក ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ និង​លោក​ចៅក្រម ឆឹ​ម រិទ្ធី ដែល​មាន​សិក្ខា​មកា​ម​ជា​ង​១០០​នាក់​មក​ពី​ចំណុះ​បញ្ជាការដ្ឋាន​ខេត្ត​កំពង់ស្ពឺ ។​

​លោក​វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​តំណាង​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសា​ស​ន៏​ថា ថ្ងៃ​នេះ​សិក្ខាកាម​អាវុធហត្ថ​និង​ទទួលបាន​ការស្វែងយល់​ផ្លូវច្បាប់ តួនាទី​ភារកិច្ច​ចៅក្រម ក្នុងនាម​កម្លាំង​អាវុធហត្ថ​ជា​ចំណែក​មួយ​អនុវត្ត​ច្បាប់ គឺ​មន្ត្រី​នគរបាល​យុត្តិធម៏ និង​អនុវត្ត​ដីកា​តុលាការ​ផងដែរ ។​

​លោក ហង់ ស៊ីថា បាន​មាន​ប្រសា​ស​ន៏​ថា ទោះ​វគ្គ​បំប៉ន​នេះ​មាន​មុខវិជ្ជា​ច្បាប់​ត្រឹម​តែ ២៥%​មែន តែ​លោក​ក្នុងនាម​តំណាង​ឲ្យ​ចៅក្រម​ដែល​កំពុង​ដំណើរ​ក្នុង​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ និង​ប្រឹងប្រែង​បង្ហាញ​ឲ្យអស់​ក្នុង​ការពន្យល់​ពី​ផ្លូវច្បាប់ និង​តួនាទី​ភារកិច្ច​របស់​ចៅក្រម ពាក់​ពន្ធ័​និង​ការអនុវត្ត​ច្បាប់  ពោល​គឺ​ចៅក្រម​ត្រូវតែ អនុវត្តតាម​តួនាទី​របស់​ខ្លួន ឈរ​លើ​ស្មារតី​អ​គិត​ធម៌​ទាំង ៤ ។ នៅក្នុង​ច្បាប់ស្តី​លក្ខិ​កៈ​នៃ​ចៅក្រម បាន​តម្រូវ​ឲ្យ​ចៅក្រម​ស្បថស្បែ​មុននឹង​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​វិជ្ជាជីវៈ​។​

​ចៅក្រម​ទាំងអស់​ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​ជា​ចៅក្រម​បាន ក៏​បាន​ប្តេជ្ញា​ថា នឹង​ប្រតិបត្តិ​តួនាទី ភារកិច្ច និង​ប្រើ​សិទ្ធិ​អំណាច​របស់​គេ ក្នុងឋានៈ​ជា​ចៅក្រម ដោយ​គោរព​ឲ្យបាន​ត្រឹមត្រូវ​តាម​រដ្ឋធម្ម​នុ​ញ្ញ និង​សតិសម្បជញ្ញៈ និង​ឧត្តមគតិ​ជាតិ ក្នុង​ការប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ការអនុវត្ត​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ត្រូវ​វៀរចាក​ពី​អគតិ​ធម៌​ទាំង ៤​ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ  និង​មោហាគតិ និង​ប្រកាន់​នូវ​គុណធម៌​ប្រកបដោយ វីរយាស​ម្ប​យុត្ត សុចរិត​យុត្តិធម៌ បញ្ញត្តិ​គារ​វោ សម​ទណ្ឌោ និង​បញ្ញាវុធ វិនិច្ឆ័យ ៕

 

Filed in: ព័ត៌មានជាតិ