សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយករង​សាលា​បង្រៀន​ឯកជន​ឈ្មោះ​ហ្គោល​ដឹន​ប្រៃ​អ៊ីន​ធើ​ណា​ស្យូ​ណាល់​ត្រូវ​នគរបាលចាប់​រឿងរំ​លោ​ភ​កុមារ​

នាយករង​សាលា​បង្រៀន​ឯកជន​ឈ្មោះ​ហ្គោល​ដឹន​ប្រៃ​អ៊ីន​ធើ​ណា​ស្យូ​ណាល់​ត្រូវ​នគរបាលចាប់​រឿងរំ​លោ​ភ​កុមារ​

​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​២១ កក្កដា ២០១៧ សមត្តកិច្ច​បបាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិត​នៅ​ខណ្ឌ​ទួលគោក បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ ជនបរទេស​រូបនេះ បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួមភេទ​ដល់ផ្ទះ ។

​ជនបរទេស​ដែល​ជា​គ្រូបង្រៀន​ដែល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ​ម៉ាក​អែន​ឌ្រូ​ស្មិ​ហ្វ​(Mark Andrew Smith) អាយុ​៣៩​ឆ្នាំ​ដែល ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge​ដែល​ជា​សាលា​ឯកជន​ថ្លៃ​កប់​ពពក​បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូបនេះ ប៉ុន្ដែ​ពួកគេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិខ្មែរ ។

​ស្ដ្រី​ម្ចាស់​គណនី Facebook រូបនេះ មិន​បាន​បញ្ចេញ​ឈ្មោះ​សាលា​នោះ​ឡើយ គ្រាន់តែ​អះអាង​ថា ជា​សាលា​អន្ដរជាតិ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ។ ស្ដ្រី​រូប​នេះ បាន​ស្ដាប់​ចម្លើយ​ក្មេងស្រី​រងគ្រោះ​ថា គ្រូ​ជនជាតិ​បរទេស​បាន​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់ រួច​បាន​ប្រើ​អណ្ដា​តលិត លើ​ប្រដាប់​ភេទ​របស់​នាង រហូត​មាន​បញ្ហា​ទើប​ឪពុកម្ដាយ​ឆ្ងល់ ក៏​បាន​ទូរស័ព្ទ​ទៅ​ដល់​លោក​ស្រី ។
​បើទោះបី​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ​ហើយ​ឈាន​ទៅដល់​ការចាប់ខ្លួន ខណៈ​ដែល​ព័ត៌មាន​នេះ បាន​សាយភាយ និង​កក្រើក​ពេញ​បណ្ដាញ​សង្គម ហ្វេ​សប៊ុក ហើយ​ម្នាក់ៗ​ចង់​ដឹង​ឈ្មោះ​សាលា​ថា ជា​សាលារៀន​មួយណា ការពិត​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ៕

 

Filed in: ព័ត៌មានជាតិ