សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទោះជា​ប្រកាសថា​កែទម្រង់​តែ​ការ​កាត់លុយ​ទឹកតែ​នៅតែ​មាន​នៅក្នុង​រតនាគា​រ​ខេត្តសៀមរាប​!

ទោះជា​ប្រកាសថា​កែទម្រង់​តែ​ការ​កាត់លុយ​ទឹកតែ​នៅតែ​មាន​នៅក្នុង​រតនាគា​រ​ខេត្តសៀមរាប​!

សៀមរាប​៖​ទោះបីជា​រាជរដ្ឋាភិបាល​ពិសេស​ក្រសួង​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ​ប្រកាស​អំពី​ការ​កែទម្រង់​ហិរញ្ញវត្ថុ​ក៏​ដោយ​ក៏​ន​កិ​ខេត្ត​សៀមរាប​របៀប​ពុករ​លូ​យ​ក្រោមរូបភាព​កាត់លុយ​ទឹកតែ​នៅតែ​កើតមាន​ក្នុង​អង្គភាព​រន​ត​នាគារ​ខេត្តសៀមរាប​។​

​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​រតនាគារ​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​បង្កឡើង​ដោយ​លោក ចាន់ ភ​ត្រា ប្រធាន​រតនាគារ​ខេត្តសៀមរាប ជា​បន្ទាន់​ផង​។ ប្រភព​ពី​មន្ត្រី​ក្នុង​អង្គភាព​រតនាគារ​ខេត្ត​សៀមរាប​ដែល​សុំ​លាក់​ឈ្មោះ បាន​បង្ហើប​ឲ្យដឹង​ទៀតថា​៖​លោក ចាន់ ភ​ត្រា ព្រមទាំង​បក្ខពួក​របស់​គាត់​នៅតែ​បន្ត​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្រោមរូបភាព​កាត់លុយ​ទឹកតែ​ពី​គម្រោង​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ អង្គភាព រដ្ឋបាល​ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់ ក្នុង​មួយ​ឆ្នាំៗ​រាប់រយ​លាន​រៀល​ដោយ​គ្មាន​ញញើត​និង​កម្មវិធី​កំណែ​ទម្រង់​របស់​រដ្ឋ​និង​ក្រសួង​ហិរញ្ញវត្ថុ​។

​លុយ​ទឹកតែ​ទាំងនោះ​ត្រូវបាន​លោក ចាន់ ភ​ត្រា និង​បក្ខពួក​ប្រមូល​តាមរបៀប​ជួយ​សម្រួល​ឯកសារ​ដក​សាច់ប្រាក់​ពី​មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​មួយចំនួន​ដែល​ត្រូវ​ដក​លុយ​ចេញ​ពី​រតនាគារ​យកទៅ​ចំណាយ​លើ​គម្រោង​ផ្សេងៗ​។ ប្រសិនបើ​សាមី​មន្ទីរ អង្គភាព រដ្ឋបាល ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង ឬ​ក្រុមហ៊ុន​នានា​មិន​ចំណាយ​លុយ​ទឹកតែ​ដែល​ជា​សេវា​តាម​ការ​កំណត់​ទេ​ដេកចាំ​ទៅ​លុយ​គម្រោង​ចំណាយ​និង​នៅ​តែ​ក្នុង​គម្រោង ហេតុនេះហើយ​ទើប​គេ​សុខចិត្ត​កាត់​ភាគរយ​ឲ្យ​លោក ចាន់ ភ​ត្រា និង​បក្ខពួក ។

​តាម​ការ​បើក​កកាយ​ពី​មន្ត្រី​នៅ​ក្នុង​អង្គភាព​រតនាគារ​ខេត្តសៀមរាប បានឲ្យដឹង​ថា​លោក ចាន់ ភ​ត្រា ប្រើ​តួនាទី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ជា​យូរ​មក​ហើយ​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅ​ខាងលើ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។​បើ​តាម​ប្រភព​ខ្លះ​បានឲ្យដឹង​ថា​ការ​ដែល​លោក ចាន់ ភ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​លោក វង្ស ប៊ុន​ឥន្ទ្រាវុធ អគ្គនាយក​រតនាគារ​ជាតិ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដែល​ចាំ​ការពារ​កំហុស​របស់​លោក ចាន់ ភ​ត្រា គ្រប់ពេលវេលា​។

ប្រភព​បានឲ្យដឹង​ទៀតថា រាល់​គម្រោង​ចំណាយ​គ្រប់ជំពូក​សម្រាប់​មន្ទីរ អង្គភាព និង​ស្ថាប័ន​នានា​ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​ដក​លុយ​ពី​រតនាគារ សុទ្ធតែ​ចំណាយលុយ​ទឹកតែ​៥​ភាគរយ​ទើប​អាច​ដក​យក​លុយ​ទាំង​នោះ​ទៅ​ប្រើប្រាស់​តាម​គម្រោង​ជាក់ស្ដែង​។ សូម្បី​តែ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ដែល​ត្រូវ​ដក​ពី​រតនាគារ​ខេត្តសៀមរាប ក៏​ត្រូវ​លោក ចាន់ ភ​ត្រា និង​បក្ខពួក​ប្រើ​វិធី​កេងប្រវ័ញ្ច​យ៉ាង​គឃ្លើន​ផងដែរ​។​បើ​តាម​ប្រភព​ខាងលើ​គឺ​រយៈពេល​ច្រើន​ឆ្នាំ​កមក​ហើយ​ដែល​លោក ចាន់ ភ​ត្រា និង​បក្ខពួក​មួយ​ក្ដាប់​តូច​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាត់​ភាគរយ​ពី​គម្រោង​ចំណាយ​របស់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​សៀមរាប ស្រេច​តែ​អំពើ​ចិត្ត​។​

​មន្ត្រី​ពុករលួយ​ជាច្រើន​នាក់​ដែល​ឃុបឃិត​ជាមួយ​លោក ចាន់ ភ​ត្រា ត្រូវបាន​គេ​រាយការណ៍​ថា​មានដូចជា លោក ឈុយ ឡែម ប្រធាន​រដ្ឋបាល​, លោក ប្រាក់ ស៊ី​វត្ថា ប្រធាន​គណនេយ្យ​ថ្នាក់ជាតិ និង​លោក សេង កុក អនុប្រធាន​រតនាគារ​ខេត្តសៀមរាប​។​

​លោក ចាន់ ភ​ត្រា បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប៉ុន្មាន​នាក់​នេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​គឃ្លើន ដូច្នេះ​លោក វង្ស ប៊ុន​ឥន្ទ្រាវុធ អគ្គនាយក​រតនាគារ​ជាតិ​ប្រសិន​មិន​ពាក់​ពន្ធ័ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក ចាន់ ភ​ត្រា ប្រធាន​រតនាគារ​ខេត្តសៀមរាប និង​បក្ខពួក​នោះទេ​។​សង្ឃឹមថា​នឹង​មាន​ការ​ស្រាយ​បំភ្លឺ​អំពី​សេវា​នានា​ក្នុង​អង្គភាព​រតនាគារ​ខេត្ត​សៀមរាប​ពី​លោក ចាន់ ភ​ត្រា​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់