សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​នៅ​ពីក្រោយ​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ពី​សំណាក់​ក្រុម​ឈ្មួញ​និង​មន្ត្រី​មាន​អំណាច ចំណុច​វាល​ខាងក្រោម ក្នុង​ឃុំ​ពោធិ៍​និង​ចំណុច​ទួលគោក​ព្រះ ប្រសាទ​បាក់ និង​ម៉ៅ​ព​កករ ក្នុង​ឃុំ​ច្រណូក​? ​

កូន​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​នៅ​ពីក្រោយ​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ពី​សំណាក់​ក្រុម​ឈ្មួញ​និង​មន្ត្រី​មាន​អំណាច ចំណុច​វាល​ខាងក្រោម ក្នុង​ឃុំ​ពោធិ៍​និង​ចំណុច​ទួលគោក​ព្រះ ប្រសាទ​បាក់ និង​ម៉ៅ​ព​កករ ក្នុង​ឃុំ​ច្រណូក​? ​

កំពង់ឆ្នាំង​៖-​បច្ចុប្បន្ននេះ ដីព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​ឃុំ​ពោធិ៍​និង​ឃុំ​ច្រណូក ស្រុក​កំពង់លែង គេ​សង្កេតឃើញថា​នៅតែ​បន្ត រង​ការទន្ទ្រាន​និង​រំលោភ​យក​ពី​សំណាក់​ក្រុម​ឈ្មួញ​និង​មន្ត្រី​មានអំណាច ធ្វើឲ្យ​បទបញ្ជារ​លោ​កឈួរ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​បាន ចាត់​ក្រុមចម្រុះ​ចុះ​ធ្វើ​ការបង្ក្រាប​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ពី​សំណាក់​ក្រុម​ឈ្មួញ លួច​ឈូសឆាយ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​កាលពី​ឆ្នាំ​២០១៤ -២០១៥​នៅ​ចំណុច​ទួលគោក​ព្រះ ប្រសាទ​បាក់ ម៉ៅ​ព​កករ ចំណុច​កំពង់​តា​យ៉ា ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កន្លងទៅ​ក៏ដូចជា​ការព្រមាន​របស់​លោក​ជា​សុផារ៉ា​រដ្ឋមន្ត្រី​ក្រសួ​ង​ដែនដី​សាប​ដូច​ទឹក​មាត់​។

​ប្រភព​ពី​ប្រជាពលរដ្ឋ បានឲ្យ​អ្នកយកព័ត៌មាន​យើង​អោយ​ដឹងថា​÷ បន្ទាប់​ពី​ថ្នាក់លើ​សម្រេច​ដក​យក​ដី​ចំណុច​ខាងលើ​ដាក់​ជា​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ​មក​ក្រុម​ឈ្មួញ​បាន​ឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​ឃុំ​ច្រ​ណូ​ក និង​អាជ្ញាធរ​ស្រុក​កំពង់​លែង​យក​ដី​នេះ​លក់​អោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ខូវ ប៊ុន​ឆាយ ចំនួន​7000​ហិកតា​កាលពី​ជំនាន់​លោក​ឌុល គឹម​ឌិ​ត នៅ​ជា​មេឃុំ​ច្រណូក​នោះ​។ ក្រោយមក​ដី​ចំណុច​ខាងលើ​នេះ​ក៏​ត្រូ​បាន​ក្រុមមន្ត្រី​មាន​អំណាច បាន​ធ្វើ​ការបែងចែក​អោយ​យោធា​ស្រុក​ចំនួន​១៥០​ហិកតា ប៉ូលីស​១៥០​ហិកតា អាវុធហត្ថ​ស្រុក​១០០​ហិច​តា និង​ទាហាន​អភិវឌ្ឍន៍​ស្រុក​២១៧​ហិកតា​។

​ក្រៅពីនោះ ដី​នៅ​សេសសល់​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​កាន់កាប់​ដោយ លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង កូនបង្កើត​គឺ​លោក ចេង ចាន់ដូណា​ដែល ជា​អភិបាលរង​ស្រុក​កំពង់លែង​។

​បច្ចុប្បន្ន​នេះ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​ចំណុច​គោក​ព្រះ ចំណុច​កំពង់​តា​យ៉ា ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ខាងលើនេះ គេ​សង្កេតឃើញថា​មាន ការចាប់ផ្តើម​លួច​ឃុបឃិត​គ្នារ​ឈូសឆាយ​ទន្ទ្រាន​អោយ​រាបស្មើ​ចែក​គ្នា​កាន់កាប់ រំលោភ​យក​ដី​ព្រៃ​លិច​នេះ​ជា​កម្ម​សិទ្ធ​ដោយ​មិន​ខ្វល់​ពី​ផ្លូវ​ច្បាប់​អ្វី​នោះឡើយ ។​

​ឈ្មួញ​និង​មន្ត្រី​មូលដ្ឋាន​បាន​ផ្គើន​ទៅ និង​បទបញ្ជា​រាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ធ្លាប់បាន​ធ្វើ​ការព្រមាន​ទៅលើ​មន្ត្រី​ណា​ដែល​បាន​រំលោភ​យក​ដី​របស់​រដ្ឋ​និង​ដី​របស់​ប្រជារាស្ត្រ នា​ពេលកន្លងមក​។​-​ប្រភព​បង្ហើប​អោយដឹងទៀតថា ចំពោះ​ដី​អ្នក​ធំ​និង​អ្នកមាន​លុយ​មួយចំនួន​អាច​ត្រូវបាន​ក្រុមចំរុះ​មួយ​នេះ​រៀបចំ​ឯកសារ​ឲ្យក្លាយ​ទៅ​ជា​ដី​អាស្រ័យ​ផល​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កុហក​លោក​អភិបាល​ខេត្ត​ទៀត​ផង​។

​រហូតមកដល់​ពេល​ល​នេះ​ទោះ​ជា​កន្លែង​មួយ​ចំនួន​រកឃើញថា​ពិតជា​មាន​ករណី​រំលោភ​ដីធ្លី​របស់​រដ្ឋ​មែន​ក៏ដោយ តែ​គេ​មិន​ដែល​បាន​ឃើញ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ ចាប់​ខ្លួន​ពួក​ឈ្មួញ​និង​អ្នកមានអំណាច មាន​លុយ​រំលោភ​ដីធ្លី​ទាំងនោះ មក​ផ្តន្ទាទោស​ម្តងណា​ឡើយ​។ ផ្ទុយ​មក​វិញ​បើ​ប្រជាពលរដ្ឋ​ដែល​គ្រាន់​តែ​ចូល​អើត​ករ​កាប់ឆ្កា​ឬ​ភ្ជួរា​ស់​ប៉ះពាល់​ដីព្រៃ​លិច​ទឹក​បន្តិចបន្តួច សឹងតែ​មិន​ទាន់​ផង​ក៏​ត្រូវបាន​អាជ្ញាធរ ចាប់​វាយខ្នោះ​ដោយ​ចោទថា​បាន​កាប់​បំផ្លាញ​ដីព្រៃ​លិច​ទឹក​ដែល​ជា​ដី​ហាមឃាត់ ។​

​ចំណែក​ក្រុម​ចម្រុះ​របស់​ខេត្ត កំពង់ឆ្នាំង ប​វិញ​ហាក់ដូចជា​កំពុង​ក្លាយទៅជា​មន្ត្រី​ជើង​១០ និង​ក្លាយទៅជា​មន្ត្រី​គ្រាប់​ល្ពៅ​អស់ហើយ​ដែរ ដែល​ធ្វើអោយ​ការទទួល​ភារកិច្ច​ក្នុង​ការស្រាវជ្រាវ ករណី​រំលោភ​ដីធ្លី ខាងលើ​មិន​មាន​តម្លារ​ភាព​ក្នុង​ការអនុវត្ត​ភារកិច្ច​នា​ពេលកន្លងមក​។​ជាក់ស្តែង​ដីព្រៃ​លិច​ទឹក នៅ​ចំណុច គោក​ព្រះ និង​ទំនាប​តា​យ៉ាប ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុកំ​ពង់​លែង ត្រូវបាន​មន្ត្រី​មួយចំនួន​ក្នុង​ខេត្ត ធ្វើការ​ឈូសឆាយ រំលោភ​យក​ជិត​១០០០​ហិច​តា​ដែល ដី​ខាងលើនេះ​ក្រោម​ការគ្រប់គ្រង​របស់​ស​ហគ​ម​ន៏​នេសាទ ឃុំ​ច្រណូក​ដែល​មាន​លោក​ស្រីសុគុន​ជា​ប្រធានសហគ​មន៍​។​

​ប្រភព​បាន​បង្ហើប​ទៀតថា មួយ​រយៈពេល​មុនគេ​សង្កេតឃើញ​ថា​ក្រុម​សហគមន៍​នេសាទ​ច្រណូក​តែងតែ​បំពេញការងារ​របស់ខ្លួន​ក្នុងការ​ការពារដី​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មួយ​រយៈពេល​ក្រោយ​មក​នេះ គេ​ឃើញ​ថា​សហ​ឋ​គ​មន៍​ហាក់​មិន​យកចិត្តទុកដាក់​សោះ នាំអោយ​គេ​សង្ស័យ​ថា​សហគមន៍​កំពុង​ត្រូវដង​ត្រូវផ្លែ ក្នុងការ​រួមគំនិត​គ្នារ​រំលោក​ភយ​កដី​ចែក​គ្នា​ជា​ប្រព័ន្ធ​អស់​ហេ​ី​យ​។
​ការ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ចំណុច​ខាងលើនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ច្រណូក និង​ឃុំ​ពោធិ៍​មានការ​ថ្នាំងថ្នាក់​ចិត្ត ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏ដូចជា​គណៈបក្ស​ប្រជាជន ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់