សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ជនសង្ស័យ​ចាប់​ក្មេង​ជំរិត​ទារប្រាក់ នៅ​ខេត្ត​កំពង់ឆ្នាំង​

​ចាប់​បាន​ជនសង្ស័យ​ចាប់​ក្មេង​ជំរិត​ទារប្រាក់ នៅ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​ជនសង្ស័យ​ក្នុង​រឿង​ចាប់​កូនក្មេង​ជម្រឹត​ទារ​ប្រាក់​ត្រូវ​បាន​សមត្តកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ផ្ទះសំណាក់ ហ្គា​ឌិន ភូមិ​មុង​បារាំង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​បានន៉​មាន ឈ្មោះ សេង សុខលី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ ភូមិ  កន្ទោគ សង្កាត់​កន្ទោក ខ័ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវជា​សាច់ញាត្តិ​របស់​ក្មេង​រងគ្រោះ​ដែរ ។

​ក្មេងរងគ្រោះ មាន​ឈ្មោះ​ម៉ុក ចាន់​រស្មី ហៅ​ម៉ី ភេទ​ស្រី អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​មួយ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ រៀន​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ដែល​មាន​ឪពុក​ឈ្មោះ​ម៉េង​អោក ម្តាយ​ឈ្មោះ​ភី សោភា ។ កិច្ចការ​នេះ​សម្រេចបាន​ដោយ​មាន​កិច្ចសហការ​ជាមួយ​និង អាណា​ព្យាបាល​ក្មេងស្រី​រងគ្រោះ និង ដោយ​សហការ​ជាមួយ​និង នគ​បាល​ក្រសួង​មហាផ្ទៃ​ទើប នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​ដាក់​តា​ម​គោល​គោលដៅ ទីតាំង​កន្លែង​ផ្ញើ​លុយ​វី​ង ។​ក្រោយ​ពី​អាណាព្យាបាល​ជនរងគ្រោះ​ចរចា​តម្លៃ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ទៅ​ទីតាំង​វី​ង​លុយ ដើម្បី​បើក​លុយ​ដែល​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​វេរ​ទៅឲ្យ នៅពេល​ទៅ​ដល់​ក៏​ត្រូវ​សមត្ថកិច្ច​បាន​ព័ទ្ធចាប់​តែម្តង ។​

​សូមបញ្ជាក់​ថា ស្ត្រី​និង​បុរស​នោះ​បាន​ចាប់​ក្មេងស្រី​ពី​ខេត្ត​កំពង់​កំពង់ស្ពឺ នៅវេលា​ចេញពី​សាលារៀន​កាលពី​ថ្ងៃ​ទី​២០ ដោយ​ប្រើ​រថយន្ត​បា​ឡែន​។ គេ​បាន​យក​ក្មេងស្រី​មក​លាក់ទុក​នៅ​ផ្ទះសំណាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​ទី​២១ ក៍​បាន​ទូរស័ព្ទ​ទៅកាន់​អាណាព្យាបាល ដើម្បី​ជម្រឹត​ទារប្រាក់​៤០០០​ដុល្លារ​អាមេរិក បើសិន​ពេល​ល្ងាចម្សិលមិញ អាណា​ព្យាបាល​មិន​ប្រគល់​លុយ​អោយ​ទេ គេ​និង​ដឹក​ក្មេង​នោះ​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត​។ ស្ត្រី​និង​បុរស​ដែល​អ្នក​ចាប់​ក្មេង​នោះ​ត្រូវជា​សាច់ញាតិ​ក្មេងស្រី​ផងដែរ ៕

 

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម