សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថា​កើតកូន​ឈ្មប​បុរាណ​វា​ហានិភយ័​ខ្ពស់​ចូល​ដល់​ពេទ្យ​បង្អែក​ស្រុក​ស្ទោង​ហើយ​នៅ​តែ​ស្លាប់​!

ថា​កើតកូន​ឈ្មប​បុរាណ​វា​ហានិភយ័​ខ្ពស់​ចូល​ដល់​ពេទ្យ​បង្អែក​ស្រុក​ស្ទោង​ហើយ​នៅ​តែ​ស្លាប់​!

​កំពង់ធំ ៖​ស្លាប់​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ បើទោះបីជា​ជនរងគ្រោះ​គ្រប់​ខែ​ទៅ​ដេក​សម្រាលកូន​នៅក្នុង​ពេទ្យ​បង្អែក​ស្រុក​ស្ទោង កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ ២០១៧​កដោយ ។​

​ករណី​នេះ​លោក យ៉ង សំ អធិការ​ស្រុក​ស្ទោង បានឲ្យដឹងថា ស្ដ្រី​រងគ្រោះ​ដែល​ស្លាប់ ឈ្មោះ លឹម ប៉ូ​លីន អាយុ ៣៥ ឆ្នាំ និង ប្ដី​ឈ្មោះ អ៊ឹង សៀង ហេង អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្នោត

​ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មានកូន​២​នាក់ ក្នុងបន្ទុក កូន​នេះ ជា​កូន ទី​៣ ដែល​បាន​ស្លាប់​បន្ទាប់ពី​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ។​

​ជនរងគ្រោះ បាន​ចូល​ពេទ្យ នៅ​ម៉ោង ៧​និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៧​និង​១៥​នាទី ប្រ​លប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ជនរងគ្រោះ (​បាន​ស្លាប់ ) ។ សាកសព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​ផ្ទះ​ជនរងគ្រោះ​ក្នុង​ភូមិ​ឃុំ​ខាងលើ តែ​រហូត​មកដល់ពេលនេះ​ខាង​ជនរងគ្រោះ​មិនទាន​បាន​ចោទប្រកាន់​អ្វី​នោះ ទេ ដោយសារ ទុក​ពេល​បុណ្យ​សព អោយ​រួច​សិន ។

​ចំណែក​ប្រភព​ខាង​មន្ទីរពេទ្យ បានអោយដឹង ថា ជនរងគ្រោះ​មក​ពេទ្យ យឺត​ពេល និង​ពេល ហួសកំណត់​ថ្ងៃ​កើត ដល់​ទៅ​៥​ថ្ងៃ ទើប​ចូល​មក​ពេទ្យ​ត្រូវបាន​បែក​ទឹកភ្លោះ​មុន​ចូល​ពេទ្យ ធ្វើអោយ​ជ្រាប់​ចូលក្នុង​សរសៃឈាម​ស្លាប់​? ។

​ករណីនេះ សមត្ថកិច្ច​កំពុង​ធ្វើ​កុសល​វិច័យ ដើម្បី​អោយ​ដឹង​ការពិត តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​អោយ​ស្ដ្រី និង​កូន​ស្លាប់ ។​សូមបញ្ជាក់​ថា​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពី​លោក វ​ជ្ជ សុន សា​រាក់ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក ប្រតិ​ប​ត្ត​ស្ទោង​! ៕

 

Filed in: ព័ត៌មានជាតិ