សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្នុង​ខេត្ត​បាត់ដំបង​

ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្នុង​ខេត្ត​បាត់ដំបង​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ក្នុង​ទិវា​ជាតិ ទីក្រុង​ស្អាត ក្រោម​ប្រធានបទ​ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេសចរណ៍​របស់​ក្រុង​បាត់ដំបង  នៃ​ខេត្ត​បាត់ដំបង បានទទួល ជ័យលាភី​ទីក្រុង​ស្អាត ផ្កា​រំដួល ៣ ទង ឆ្នាំ​២០១៥-២០១៨ និង​យុទ្ធនាការ បរិស្ថាន ទីក្រុង​ស្អាត បាត់ដំបង​ភូមិ​យើង កាលពី​ ​ថ្ងៃទី ២៧ ខែ​កុម្ភៈ នៅ​សាលាខេត្ត​បាត់ដំបង​។​

​ក្នុង​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធានកិត្តិយស នៃ​គណ​កម្មា
​ធិ​ការជាតិ វាយតម្លៃ​ទីក្រុង​ស្អាត នា​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេសចរណ៍ និង​ពិធី​ប្រកាស​ជ័យលាភី ទីក្រុង​ស្អាត​សំ​រាប់​ឆ្នាំ​២០១៥-២០១៨ បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព ស្ថេរភាព នយោបាយ សណ្តាប់ធ្នាប់​ល្អ​បរិបូរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និង​មាន​ការអភិវឌ្ឍន៍​គ្រប់​វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច​សង្គម ដែល​ជា​សមាសធាតុ​ដ៏​សំខាន់ ក្នុង​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម កាត់ដេរ​និង​សំណង់​ជា​ដើម​។ ជា​ការពិត អ្វី​ដែល​យើង​ទទួលបាន​នា​ពេល​នេះ គឺ​ផ្តើមចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​កម្ពុ​ជៅ​ពិសេស​នៅក្នុង​អំឡុង​ចុង​ទស្សវត្ស៍​៩០ ក្រោម​នយោបាយ ឈ្នះ ឈ្នះ កម្ពុជា​មិន​ត្រឹម​តែ​សំរេច​បាន​ឯកភាព​ជាតិ ធានាបាន​នូវ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម​ពេញលេញ នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សំរេចបាន​ ​នូវ​កំណើន​សេដ្ឋកិច្ច ក្នុង​អត្រា​មួយ​ខ្ពស់​ប្រកប​ដោយ​ជីវភាព ដែល​មាន​អត្រា​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ ប្រមាណ ៧,៧ ភាគរយ​ជាមួយនិង​ស្ថេរភាព ហិរញ្ញវត្ថុ និង​លំនឹង ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​ទៀតផង ។​

​ដោយឡែក នៅ​ឆ្នាំ​២០១៥​នេះ គឺជា​ឆ្នាំ​នៃ​សមាហរណកម្ម សេដ្ឋកិច្ច​អាស៊ាន ដោយ​សហគម​សេដ្ឋកិច្ច​អាស៊ាន គ្រោង​និង​បង្កើតឡើង​នា​ចុងឆ្នាំ​នេះ ក្នុង​នោះ​ប្រទេស​ជា សមាជិក​អាស៊ាន​ទាំង ១០ រួម​ទាំង​កម្ពុជា​បាននិងកំពង់​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់ ឆ្ពោះទៅរក​ការរីកចំរើន និង​អភិវឌ្ឍន៍  ភាព​រួមគ្នា​មួយ​។

​ក្នុង​ស្មារតី​ឆ្លើយតប​ទៅ​និង​ការ​វិវឌ្ឍន៍ និង​និន្នាករ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អនុវត្ត​ជាតិ​នានា ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់ៗ​២ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា គឺ​ការ​ ​បង្កើន​ឧត្តមភាព ​ប្រកួតប្រជែង និង​ការធានា និរន្តរភាព​នៃ​ការអភិវឌ្ឍន៍​។​

​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៣ នៃ​ការប្រារឰ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ ជោគជ័យ​ទីក្រុង​ស្អាត​ជោគជ័យ​ទេសចរណ៍​ ​អម​ជាមួយ​ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​១ សំ​រាប់​ឆ្នាំ​២០១៥-២០១៨​។​ប្រធាបទ​នេះ​មាន​អត្ថន័យ រំ​លេខ​ឱ្យឃើញ​ ​ពី​អន្តរ​ទំនាក់ទំនង ដ៏​ជិតស្និត​រវាង​ទីក្រុង​ស្អាត និង​ទេសចរណ៍ ពោល​គឺ​កាន់តែ​រីកចំរើន​នៃ​ទីក្រុង និង​ផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន ដល់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដោយហេតុ​ថា​ទីក្រុង​គឺជា​បណ្តុំ​ដ៏​សំខាន់​ទាំង​សំរាប់​ការរស់នៅ​ការ​សំរាក​ក​លំហែ​សកម្មភាព​នានា​នៃ​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច​នយោបាយ និង​វប្បធម៌​ជាដើម​។

ជោគជ៏យ​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត មិន​ត្រឹមតែ​ចូលរួម​លើក​កំពស់​គុណភាព សេវាកម្ម និង​ផលិតផល​ទេសចរណ៍​នៅតាម​បណ្តា​ទីក្រុង និង​ទីប្រជុំជន​នានា​ប៉ុណ្ណោះ​ទេ  ថែមទាំង​ចូលរួម​លើក​កំពស់ កិត្យានុភាព​របស់​កម្ពុ​ជា ជា​គោលដៅ​ទេសចរណ៍​បៃតង នៅក្នុង​តំបន់ និង​សកលលោក​ថែម​ទៀត ភ​ង​។
​ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​ថា គ្រប់​ភាគី​ពាក់ព័ន្ធ និង​បន្ត​សហការ ចូលរួម​គាំទ្រ ឧបត្ថម្ភ និង​អនុវត្ត​រាល់​យុទ្ធនាការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល គាំទ្រ​ដល់​ចលនា ប្រឡង​ប្រណាំង ទីក្រុង​ស្អាត ជាអាទ៍ យុទ្ធនាការ​យុវជន និង​ទីក្រុង​ស្អាត​យុទ្ធនាការ​ទីក្រុង​ស្អាត ជា​ទីក្រុង​ដែល​គ្មាន​សំរាម ថង់ប្លាស្ទិក ហើរ​តាម​ខ្យល់ យុទ្ធ​ការ​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម និង យុវជន​១​នាក់ ដើមឈើ​មួយ​ដើម​។ យុទ្ធនាការ សង្កាត់​គំរូ និង​យុទ្ធនាការ​សំអាត​កម្ពុជា ជាដើម​។

 

ដើម្បី​ចូលរួម​ដល់​ការសំរេច​បាន ជោគជ័យ​ទីក្រុង​ស្អាត ស្រប​តាម​ស្មារតី នៃ​ចក្ខុវិស័យ​ទាំងអស់​គ្នា​ដើម្បី​ទីក្រុង​ស្អាត ទីក្រុង​ស្អាត ដើម្បី​ទាំងអស់គ្នា រឺ​ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា ត្រូវ​រួម​គិត រួច​ធ្វើ រួម​ទទួលខុស ត្រុវ​និង​បាត់ដំបង​ភូមិ​យើង ៕

 

2015_03_04dp1 2015_03_04dp1 (1) 2015_03_04dp1 (2) 2015_03_04dp1 (3)

Filed in: ព័ត៌មានជាតិ