សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ចារកិច្ច​យោធា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​គម្រាម​ទារ​ប្រាក់​ពី​កសិករ​ដឹកអុស​និង​ជំនៀរ​ឈើ​!

មន្ត្រី​ចារកិច្ច​យោធា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​គម្រាម​ទារ​ប្រាក់​ពី​កសិករ​ដឹកអុស​និង​ជំនៀរ​ឈើ​!

ខេត្ត​កំពង់ធំ ​៖ ​មន្ត្រី​បំរើ​ការងារ​នៅក្នុង​អង្គភាព​ចារកិច្ច​យោធា​ម្នាក់​ត្រូវបាន​ឃាត់​ដោយ​កម្លាំង​កងរាជអាវុធហត្ថ កាលពី​ម៉ោង​ជាង​៦​ល្ងាច ថ្ងៃ​១៩​កក្កដា​២០១៧ នៅ​ភូមិ​កំពង់​ស្តេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។  មន្ត្រី​អាវុធហត្ថ​ស្រុក​បារាយណ៍​បាន​បង្ហើប​ឲ្យដឹងថា បុរស​ដែល​រង​ការឃាត់ខ្លួន​នោះ មានឈ្មោះ​ពីរ​ដែល​ប្រើប្រាស់​ក្នុង​លិខិត​បញ្ជារ​បេសកកម្ម គឺ ១.​ឈ្មោះ ឆេង សុខ​អេង ហៅ​សង្ហា និង​២.​ឈ្មោះ ឡាង គា អាយុ​៤៩​ឆ្នាំ មាន​ឋានៈ​ថ្នាក់​វរៈសេនីយ៍ កាន់​លិខិត​បញ្ជា​បេសកកម្ម ចេញ​ដោយ​អង្គភាព​ចារកិច្ច​ក្រសួងការពារជាតិ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​១​គ្រឿង ប្រភេទ​លុច​ស៊ិស RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-1845 និង​អាវុធខ្លី​១​ដើម​ផង​ដែរ បញ្ជូន​មក​កាន់​ទី​បញ្ជាកា​រ អាវុធហត្ថ​ស្រុក​បារាយណ៍​ទាំងយប់​។

​ការឃាត់ខ្លួន​មន្ត្រី​ចារកិច្ច​រូបនេះ គឺ​បាន​ធ្វើឡើង​ក្រោម​បញ្ជា​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក អ៊ិត សុធា បន្ទាប់​ពី​ស្ថាប័ន​សាលាដំបូង​ខេត្ត ទទួលបាន​ពាក្យបណ្តឹង​ពី​កសិករ​ដឹកអុស និង​ជំនៀរ​ឈើ ដោយ​ចោទ​ថា មន្ត្រី​រូប​នេះ​បានធ្វើ​សកម្មភាព ទារប្រាក់​ពី​ពួកគេ​ជា​យូរ​ឆ្នាំ​មកហើយ ក្នុង​គោយន្ត​កន្ត្រៃ​១​គ្រឿង ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ នូវ​ទឹកប្រាក់​ចាប់ពី​១៥​ម៉ឺន​រៀល រហូតដល់​ទៅ​៥០​ម៉ឺន​រៀល​ឯណោះ ប្រសិនបើ​មិន​បង់​ឲ្យ​មន្ត្រី​នោះ​ទេ នោះ​គេ​នឹង​ចាប់ ឬ​ក៏​បិទ​មិន​ឲ្យ​ដឹកអុស ឬ​ជំនៀរ​ឈើ​ទាំង​នោះ​ទៀតឡើយ​។

​លោក​បញ្ជាក់ថា ខណៈ​នេះ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ ពី​កម្លាំង​អាវុធហត្ថ​ជំនាញ​ស្រុក​បារាយណ៍ ហើយ​ជនសង្ស័យ​អាច​នឹង​ត្រូវ​បញ្ជូន​បន្ត ទៅកាន់ សាលាដំបូង និង​អយ្យការ ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​២០​កក្កដា​នេះ បន្ទាប់​ពី​ចងក្រង​សំណុំរឿង​នោះ​រួច ៕

 

Filed in: ព័ត៌មានជាតិ