សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំ​យ៉ុង​បើក​បុក​ម៉ូតូ​បណ្តាលអោយ មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ក្នុង​ក្រុង​ក្រចេះ

រថយន្ត​សាំ​យ៉ុង​បើក​បុក​ម៉ូតូ​បណ្តាលអោយ មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ក្នុង​ក្រុង​ក្រចេះ

ក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​រន្ធត់​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​22​នឹង​25​នាទី ថ្ងៃទី​20 ខែកក្កដា ឆ្នាំ​2017 ស្ថិត​នៅ​ចំណុច​ខាងកើត​គ្រុឌ លើផ្លូវ លេខ​377 ចន្លោះ​ពី​រង្វង់​មូល​ព្រាប​ស​ទៅ​ផ្លូវ បំបែក​ខ្លា​ស្ទុះ ក្នុង​ភូមិ​អូរ​ឬ​ស្សី​1 សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រវាង​រថយន្ត​បុក​ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AI.9960​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​) ។​

​លោក ចក់ ផល្លី ប្រធាន​ចរាចរណ៍​ក្រុង​ក្រចេះ​បានអោយដឹងថា រថយន្ត​ម៉ាក​សាំ​យ៉ុង​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើត ទៅ​លិច ដល់​ចំណុច​ខាងលើ​បាន​បុក​និង​ម៉ូតូ  ម៉ាក​វេវ ពណ៍​ខ្មៅ គ្មាន​ស្លាក លេខ អ្នកបើកបរ​ឈ្មោះ ( ខៃ ខន  )​ភេទ​ប្រុស អាយុ​35​ឆ្នាំ (​ស្លាប់ និង​កន្លែងកើតហេតុ​) មាន​ទីលំនៅ​ភូមិ អូរ​ឬ​ស្សី​1 សង្កាត់​អូរ​ឬ​ស្សី និង​អ្នក​រួម ដំណើរ​ជាមួយ  ឈ្មោះ (​ស្រី សំ​ស៊ី​ណន់ )​ភេទ​ស្រី អាយុ​30​ឆ្នាំ (​ស្លាប់​កន្លែងកើតហេតុ​) មាន​ទីលំនៅ ភូមិ​ក្បាល​កោះ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​ក្រចេះ​បាន​អោយដឹងថា សាកសព​ជនរងគ្រោះ​ទាំង​02​ខាងលើ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​
​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ចាត់ការ​បន្ត​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ៕

 

 

Filed in: គ្រោះថ្នាក់ចរាចរណ៍