រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈនេះស្ថានភាពទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបាននិងកំពុងកើនឡើងដល់កំពស់ ២,៨៦ម៉ែត្រ ដែលជាកម្ពស់ត្រូវប្រកាសអាសន្ននោះ ក្រសួងសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលឆ្លងកាត់ និងរស់នៅក្នុងតំបន់នោះ សូមមេត្តាប្រុងប្រយ័ត្នបំផុត៕