សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​៣​នាក់​ត្រឡប់​មក​វិញ​

ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​៣​នាក់​ត្រឡប់​មក​វិញ​

​ខេត្ត​ឧត្តរមានជ័យ ៖ អ្នកទោស​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ តាម​ច្រក​អន្តរជាតិ​ជាំ​សាងុំ ស្ថិត​ក្នុង​ភូម​ជាំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។

​ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នោះ​ត្រូវបាន​គេ​ស្គាល់ ទី​១. ឈ្មោះ ឆេង គឿន ភេទ​ប្រុស ៦៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​ពាម​សង្កែ ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប​, ទី​២. ឈ្មោះ ប៉ាក់ ចិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ដូនឡី ឃុំ​ពាម​សង្កែ និង​ទី​៣. ឈ្មោះ ងួន ឃ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ម្ហូ ឃុំ​របៀប ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។​

​អាជ្ញាធរ​ថៃ​បានបញ្ជាក់​ថា អ្នកទោស​ឈើ​គ្រញូង​ទាំង​៣​នាក់​នោះ​ត្រូវ​ទាហាន​ថៃ ចាប់ខ្លួន​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ដោយ​លួច​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​៕

 

Filed in: អន្តរជាតិ