សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ជីក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ចុង​ផ្លាស់​តវ៉ា​រឿង​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ​រំលោភបំពាន​ការដ្ឋាន​ដី​រ៉ែ​!

ពលរដ្ឋ​ជីក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ចុង​ផ្លាស់​តវ៉ា​រឿង​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ​រំលោភបំពាន​ការដ្ឋាន​ដី​រ៉ែ​!

មណ្ឌលគិរី​៖  ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​អាស្រ័យ​ផល​ពី​សហគមន៍​សិប្បករ​រ៉ែ​មាស​ចុង​ផ្លាស់ បាន​នាំគ្នា​មក​ជួបជុំ​មុខ​សាលាឃុំ​ចុង​ផ្លាស់ ដើម្បី​សុំ​អោយ​មាន​ការ អន្តរាគមន៍​ពី​ក្រសួង​រ៉ែ និង​ថាមពល ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ករណី​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ ឈ្មោះ រ៉ុង​ឆេង ធ្វើ​អាជីវកម្ម​រ៉ែ ​មាស​រំលោភ​ចូល​ការដ្ឋាន​រ៉ែ​មាស របស់​សហគមន៍​សិប្បករ​រ៉ែ​មាស​ចុង​ផ្លាស់​ចំនួន​៤​រណ្ដៅ​រ៉ែ​ពេល​ដែល​មន្ត្រី​អធិការកិច្ច​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​ក្រុមហ៊ុន រ៉ុង​ឆេង កាលពី​ថ្ងៃ​ទី​១៩​ម្សិលមិញ ។

​លោក ពៅ សាវ៉ាត ជា​ប្រជា​សហ​មន៍​រ៉ែ​នៅ​ឃុំ​ចុង​ផ្លាស់​បាន​លើកឡើង​ថា ពួកគាត់​បាន​មក​ប្រកប​របរ​ធ្វើ​រ៉ែ​មាស តាំងពី​ឆ្នាំ​១៩៩០​មក​ម្លះ ដោយសារ​តែ​ភូមិសាស្ត្រ​នៅ​ឃុំ​ចុង​ផ្លាស់​នេះ មិន​អំណោយផល​សម្រាប់​ធ្វើ​កសិកម្ម ដូច្នេះ​ពួកគាត់​គ្មាន​របរ​អី​ក្រៅពី​នាំគ្នា​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​លោក​ថា ដំបូង​ពួកគាត់​ទទួលស្គាល់ថា ពួក​គាត់​ពី​មុន​ធ្វើ​រ៉ែ​មាស​អនាធិបតេយ្យ​មែន តែ​មកដល់​ពេល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ក្រសួង​រ៉ែ​និង​ថា​ម ពល​បាន​ផ្ដល់​អ​ជ្ញាប័​ណ្ឌ​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ឲ្យ​ពួកគាត់​ស្របច្បាប់ ដោយ​ចងក្រង​ជា​សហគមន៍​សិប្បករ​រ៉ែ​មាស ចុង​ផ្លាស់ មិន​មាន​ការជីក​រ៉ែ​មាស​ដោយ​អានាធិប្បតេយ្យ​ទៀត​នោះ​ទេ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្ទើ​ទាំងស្រុង​ក្នុង​ឃុំ​ចុង​ផ្លាស់ គឺ​មាន​ការងារ និង​ប្រភព​ចំណូល ពី​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​នេះ​តែម្ដង ។

តែ​ចាប់​តាំងពី​មាន​វត្តមាន​របស់​ក្រុមហ៊ុន​ដែល​កាន់​អាជ្ញា ប័ណ្ឌសិក្សា​រ៉ែ​មាសឈ្មោះ រ៉ុង​ឆេង ចូល​មក​អំឡុង​ឆ្នាំ​២០០៥ ក្រុមហ៊ុន​មួយ​នេះ​តែង​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​រ៉ែ​មាស​ក្នុង​តំបន់​នោះ ។​ក្រុមហ៊ុន រ៉ុង​ឆេង នេះ តែង​រំលោភបំពាន​ចូលក្នុង​បរិវេន​សហគមន៍​រ៉ែ​មាស ចុង​ផ្លាស់​ជា​បន្តបន្ទាប់ ។ ការពិត​ក្រុមហ៊ុន​មួយ​នេះ​មាន​ត្រឹម​អាជ្ញាប័ណ្ឌ​សិក្សា​រ៉ែ​មាសតែប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន រ៉ុង​ឆេង បាន​ធ្វើ​អាជីវកម្ម​យក​រ៉ែ​មាស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​អ្វី​ឡើយ ។

ក្រុម​ប្រជា​សហគមន៍​ក៏​បាន​សំណូមពរ​ដល់ ក្រសួង​រ៉ែ និង​ថាមពល ស្នើសុំ​ការជីក​រ៉ែ​មាស​ឲ្យបាន​ជម្រៅ​ជ្រៅ​ជាង​នេះ ព្រោះ​បច្ចុប្បន្ន​ក្រសួង​រ៉ែ​បានកំណត់​រណ្ដៅ​រ៉ែ​នី​មួយ ៗ​ក្នុង​សហគមន៍​រ៉ែ​មាស ត្រឹម​២០​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​ជម្រៅ​នេះ​មិន​មាន​រ៉ែ​មាស​នោះទេ និង​សូម​ប្រើប្រាស់​កម្មករ​តាម តម្រូវការ​ពលកម្ម ដែល​លើស​ពី​៧​នាក់ និង​សូមឲ្យ​មាន​ការបង្រៀន​បច្ចេកទេស​ក្នុង​ការជីក​រ៉ែ​មាស ព្រមទាំង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន រ៉ុង​ឆេង ឈប់​រំលោភបំពាន​លើ​ដី​របស់​សហគមន៍​ស​ប្បករ​រ៉ែ​ចុង​ផ្លាស់ ទំហំ​៤៣​ហិកតា ដែល​រាជរដ្ឋាភិបាល ដែល​បាន​ប្រគល់​អោយទៅ​សហគមន៍ ប្រកប​អាជីវកម្ម​រ៉ែ ។​

 

Filed in: ព័ត៌មានជាតិ