សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយស្រុក​រង​ម្នាក់​ត្រូវ​ចាប់ខ្លួន​ករណី​ស៊ីដាច់​លុយ​ប្អូនស្រី​តេជោ​សែន​!

ចៅហ្វាយស្រុក​រង​ម្នាក់​ត្រូវ​ចាប់ខ្លួន​ករណី​ស៊ីដាច់​លុយ​ប្អូនស្រី​តេជោ​សែន​!

ភ្នំពេញ ៖ អភិបាលរង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ម្នាក់​ត្រូវបាន​នាំខ្លួន​មក​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​យក​មក​សាកសួរ ករណី​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក របស់​ប្អូន​នាយករដ្ឋមន្ត្រី​។​ជនសង្ស័យ​រឿង​ស៊ីដាច់​លុយ​នោះ​ឈ្មោះ អ៊ឹម ឆន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខងារ​ជា​អភិបាលរង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​ត្រូវ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសាកសួរ​។​

​មូលហេតុ​នាំឲ្យ​មាន​ការឃាត់ខ្លួន​អភិបាល​រង​ស្រុក​សន្ទុក​នេះ គឺ​ដោយសារ​កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១៥ លោកស្រី ហ៊ុន សេង​នី​ដែល​គេ​ស្គាល់​ថា​ជា​ប្អូនស្រី​នាយករដ្ឋមន្ត្រី បាន​ឲ្យ​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក​ទៅ​ឈ្មោះ អ៊ឹម ឆន​ជួយ រៀបចំ​ដី​ចំនួន​១៥០០​ហិកតា នៅក្នុង​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។

តែ​រហូត​មក​ដល់​អំឡុង​ខែ​មេសា ឆ្នាំ​២០១៧ ឈ្មោះ អ៊ឹម ឆន ពុំ​បាន​ប្រគល់​ប្លង់ដី​រឹង​មក​ឲ្យ​លោកស្រី ហ៊ុន សេង​នី តាម​ការសន្យា​ទេ​។​ម្យ៉ាងទៀត ពេល​ចុះ​ពិនិត្យ​ទីតាំង​ដី​មើលឃើញថា ពុំ​បាន​រៀបចំ​ដី​ឲ្យ​ទេ ពោល​គឺ​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ទើប​ម្ចាស់​ប្រាក់​បាន​ប្ដឹង​តែម្ដង​។ ក្រោយ​មាន​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ ២០១៧​កន្លងទៅនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ មក​ធ្វើ​ការសាកសួរ តែ​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ដោះលែង​មនុស្ស​៣​នាក់​ឲ្យ​ត្រឡប់​ទៅ​វិញ ទុក​តែ​អភិបាលរង​ស្រុក​ឈ្មោះ អឺ​ម ឆន កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ ៕

 

Filed in: ព័ត៌មានជាតិ