សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ដែនដី​ចុះ​ពិនិត្យ​ការដ្ឋាន​ទំនប់​ទឹក​អាង​អូរ​ខៃ​ដនរ​ស់​ក្រុមហ៊ុនអាន​កូ​ក្រុង​ប៉ោយប៉ែត​

​រដ្ឋមន្ត្រី​ដែនដី​ចុះ​ពិនិត្យ​ការដ្ឋាន​ទំនប់​ទឹក​អាង​អូរ​ខៃ​ដនរ​ស់​ក្រុមហ៊ុនអាន​កូ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧ ក្រុមការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគ​រូប​នីយ៏កម្ម​និង​សំណង់​បាន​ធើ្វដំណើរ​ថ្មើជើង​ទៅពិនិត្យ​ទិដ្ឋភាព​ជា​ក់​នៅ​ទីតាំង​អភិវឌ្ឍ​ន៏​ទំនប់​ទឹក​អាង​អូរ​ខៃ​ដន ដែល​ស្ថិតនៅ​ចន្លោះ​ភូមិ​កូនដំរី សង្កាត់​និមិត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យរ​បស់​ក្រុមហ៊ុន​កុក​អាន ។

ដោយ​មាន​វត្តមាន​លោក​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធសភា​និង​ជា​ថៅកែ​ចូលរួម​ដំណើរ​ចុះ​ត្រួតពិនិត្យ​របស់​គណៈ​ប្រតិភួ​ខាងលើ បាន​ទាញយក​ផែនទី​តំបន់​មក​ធើ្វ​ជា​ទឡ្ហ័​យក​រណ៏ ដើម្បី​បង្ហាញ​ពី​ផែនការណ៏​គោលដែ​ល​អនុញាត​ឲ្យ​ក្រុមហ៊ុន​អាន​កូ របស់​លោក​ឧកញ៉ា កុក​អាន​អភិវឌ្ឍ​ន៏ អាង​ស្តុបទឹក​(​ដើម្បី​ផលិត​ទឹកស្អាត​)​បំរើ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រើប្រាស់ ។
​លោក​ជា​សុផារ៉ា​បាន​បញ្ជា​ឲ្យ​ប្រធាន​ក្រុមហ៊ុន អាន​កូ គឺ លោក ឧកញ៉ា កុក​អាន បើកទ្វារ​ទឹក​ចំនួន​០៨​កន្លែង​តាម​លំ​អាន​ចាស់ របស់​ទំ​បន់​មុន ដើម្បី​បង្ហូរទឹក​ឲ្យ​ប្រជា​កសិករ​នៅ​ផ្នែក​ខាងក្រោម​ទំនប់​បាន​ប្រើប្រាស់​ទឹក​ធើ្វ​ស្រែ បង្កបង្កើន​ផល រី​ឯ​ផ្នែក​ខាងលើ​ទំនប់​ដីស្រែ​ពលរដ្ឋ​ជាង​៥១៨​ហិច​តា​ក៏​ធានាបាន មិន​ឲ្យ​លិចលង់​ដូច​សព្វថ្ងៃនេះ​ទៀត​ទេ ។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី​កន្លង​មក​ប្រជាកសិក​រ​នៅ​ផ្នែក​ខាងលើ​ទំនប់​អាង​អូរ​ខៃ​ដន មិន​បាន​បង្កបង្កើន​ផល​ស្រែ​ស្រូវវស្សា ដូច​គ្រា​ដែល លោក​ឧកញ៉ា កុក អាន មិនទាន់​ធើ្វ​អាង​នោះទេ​។ ចំណែក​កសិករ​រាប់រយ​គ្រួសារ​នៅ​ផ្នែក​ខាងក្រោម​ទំ​បន់​ទឹក​ក៏​គ្មាន​ទឹក​ដើម្បី​ធើ្វ​ស្រែ​ដែរ ព្រោះថា​ទ្វារ​ទឹក​ជាច្រើន​កន្លែង​ត្រូវបាន​ក្រុមហ៊ុន​លុបបំបាត់​ភ័ស្តុតាង​ស្ទើ​អស់​ដើម្បី មិន​ឲ្យ​កសិករ មាន​ទឹក​ស្រោចស្រព​ស្រែចំការ ។​ប្រជាពលរដ្ឋ​និយាយថា​៖ ក្រៅពី​លុប​ទ្វារ​ទឹក​បុរាណ​ហើយ​ក្រុមហ៊ុន បាន​ឈួស​ឆាយ​បង្កើត​ផ្លូវ​ថ្មី នៅ​ផ្នែក​ក្រោម​ទំនប់​ចាស់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ក្បាល​ដី​ស្រែ​អ្នកភូមិ​ជា​ច្រើន​គ្រួសារ​ទៀត​ផង ។

​មាន​ការតវ៉ា តែ​បញ្ហា​ខ្លះ​មិន​ត្រូវបាន​ដោះស្រាយ​ដោយ​យន្តការ​ច្បាប់​ទេ គឺ​ក្រុមហ៊ុន    ប្រើប្រាស់​កម្លាំង​កងសន្តិសុខ​វាយដំ​លើ​ពលរដ្ឋ​ក៏​មាន​ការវាយដំ​ហិង្សា​ដោយ​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​នេះ​។ រឿង​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ដៃ​តុលាការ តែ​ពន្លឺយុត្តិធម៌​ហាក់​មាន​គំលាត​ឆ្ងាយ​សម្រាប់​ពលរដ្ឋ​ទន់ខ្សោយ ។

​យ៉ាងណាមិញ​គណ​ប្រតិភួ​ក្រសួង​ដែនដី​ក្រោយពី​បាន​ត្រួតពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្តែង​លើ​អាង​អូរ​ខៃ​ដន ហើយ គឺ ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ត្រូ​ពី​កាណា ដែល​មាន​ដី​នៅ​ជាប់​និង​ទំនប់​អាង​អូរ​ខៃ​ដន​៥១៨​ហិច​តា​បាន​ស្នើ​ដល់​ថ្នាក់​ជាតិ​ឲ្យ​អន្តរាគមន៏ ទៅ​ក្រុមហ៊ុន​អាន​កូ មេត្តា​បើ​ទ្វារ​ទឹក​ដើម្បី​បញ្ចៀស​ការលិចលង់ ហើយ​ក្រុមហ៊ុន​បាន​កាត់​ដី​របស់​ខ្លួន​ដែល​ជាប់​និង​ចំណី​អាង​ចំនួន​៣០​ហិច​តា​ធើ្វ​សម្បទាន​ជូន​រដ្ឋ​ប្រើប្រាស់​វិញ ។
ពាក់​ពន្ធ័​និង​ដី​៣០​ហិច​តា​ដែល​ក្រុមហ៊ុនត្រូ​ពីកាណា​ធើ្វ​សម្បទាន​ជូន​រដ្ឋ​នោះ គេ​មិន​រំពឹងថា ដី​នោះ​នឹង​នៅ​គង់​វង់​ដើម្បី​បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏​ជា​សាធារណៈ​ជន​ឡើយ ព្រោះ​សម័យ​ថ្មី​នេះ​សម្បូរ​មន្ត្រី​ជើងឆើត​ខាង​យក​ដី​រដ្ឋ​លក់​ច្រើនណាស់ ហើយ​បញ្ហា​ខ្លះ​ក៏​ធ្លាប់​បាន​ឃើញ​គេ​លួច​បង្ហោះ​តាម​អន្តរ​ប្រពន្ធ័​ហ្វេស​ប៊ុក​ទៀតផង​ ​ទាក់ទិន​រឿង​មន្ត្រី​លួច​យក​ដី​រដ្ឋ​លក់​នៅ​តំបន់​ប៉ោយប៉ែត​យើង​នេះ ៕

 

 

Filed in: ព័ត៌មានជាតិ