សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រតិកម្ម​នឹង​ចៅសង្កាត់​បក្ស​ប្រឆាំង​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយាមាយាទឲ្យ​ពលរដ្ឋ​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រតិកម្ម​នឹង​ចៅសង្កាត់​បក្ស​ប្រឆាំង​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយាមាយាទឲ្យ​ពលរដ្ឋ​

​រាជធានី​ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន ប្រតិកម្ម ចំពោះ​ចៅសង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ម្នាក់ ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់ កិរិយាមាយាទ ឲ្យ​ពលរដ្ឋ ខណ​ដែល​ខ្លួន​ពុំ​មាន​សិទ្ធិ​។ លោក​បញ្ជាក់ថា មេឃុំ​មិន​មាន​សិទ្ធិ​ចេញ ការបញ្ជាក់ ដូចនេះ​ទេ ព្រោះ​មេឃុំ​ពុំមែន​ជា​អ្នកគ្រប់គ្រង សាលក្រម ឬ​សាលដីកា​តុលាការ​ផ្តន្ទាទោស បុគ្គល​ណា​ម្នាក់​នោះ​ទេ​! សូម​ពិនិត្យ​អត្ថបទ​ក្រម នីតិវិធី​ព្រហ្មទណ្ឌ អំពី​សមត្ថកិច្ច​ដែល​មាន​តួនាទី អនុវត្ត​កិច្ចការ​នេះ​! មេឃុំ​ចៅសង្កាត់​ត្រូវ​ព្យាយាម ស្វែងយល់​អំពី​ច្បាប់ ដើម្បី​ជៀសវាង​កំហុស​បែបនេះ ។​

​សូមជម្រាបថា មានរឿង​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់ពី​លោក ហ៊ា ហាវ ចៅសង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មកពី​គណបក្ស សង្គ្រោះ​ជាតិ បាន​ចេញ​លិខិតបញ្ជាក់ កិរិយាមាយាទ​ដល់​ប្រជាពលរដ្ឋ ដោយ​បាន​សរសេរថា​៖ «​យើង​ចៅសង្កាត់ សង្កាត់​ស្វាយដង្គុំ សូមបញ្ជាក់​ថា ណាប់ រើ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ជា​ប្រជាពលរដ្ឋ មាន​កិរិយាមាយាទ​ស្លូតបូត មិន​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ ដែល​នាំ​ឲ្យ​ការចោទប្រកាន់​ពី​តុលាការ​សោះឡើយ ។​

​ចៅសង្កាត់​រូបនោះ​បាន​សរសេរ​បន្ត​ថា ក្នុងនាម​យើង​ជា​ចៅសង្កាត់​ស្វាយដង្គុំ និង​ជា​អ្នក​រស់ នៅក្នុង​ភូមិ​ដូចគ្នា សូម​ធានា​ថា​បុគ្គល​ខាងលើនេះ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល គេ​បាន​ចោទ ប្រកាន់​នោះទេ ។​

​ទង្វើ​របស់​លោក​ចៅសង្កាត់​រូបនោះ​បាន​បង្ហាញថា គាត់​មិន​យល់​អ្វី​ទាំងអស់​អំពី​តួនាទី ភារកិច្ច ឬ​ច្បាប់ ហើយ​អាច​និយាយថា គាត់​ជា​មនុស្ស​ល្ងង់​មិន​បាន​រៀនសូត្រ និង​មិន​មាន​សមត្ថភាព​អាច​ដឹក នាំ​ឃុំ​សង្កាត់​នោះ​ឡើយ ហើយ​មនុស្ស​ដូច​គ្នា​នេះ ត្រូវបាន​បក្ស​ប្រឆាំង​លើក​ឲ្យធ្វើ​មេឃុំ​ចៅ សង្កាត់​ច្រើនណាស់ ៕

 

Filed in: ព័ត៌មានជាតិ