សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក យូ ណារិន ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​បាន​ហើយ​

លោក យូ ណារិន ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​បាន​ហើយ​

​ខេត្ត​ព្រះសីហនុ ៖ បុគ្គល​ឈ្មោះ «​យូ ណារិន​» ដែល​តាំងខ្លួន​ជា​ឧត្តមសេនីយ៍​ផ្កាយ​២​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ពាក់ព័ន្ធ​រឿង​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នក​ដទៃ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​បាន​ហើយ​កាលពី រសៀល​ម្សិលមិញ​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឲ្យដឹង​ថា ប្រតិបត្តិ​ការចាប់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ លោក​បន្តថា ជនសង្ស័យ​មាន​ឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន អាយុ​៤៧​ឆ្នាំ មុខរបរ​ទិញ​លក់​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។

​ទោះជា​យ៉ាងណា​បើតាម​លិខិត​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ផ្ញើ​ទៅកាន់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា «​លោក យូ ណារិន ពុំ​មាន​ឈ្មោះ​នៅក្នុង​ក្រប​ខណ្ឌ និង​មិនមែន​ជា​ឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការ​អង្គរក្ស​នោះទេ​»៕

 

Filed in: ព័ត៌មានជាតិ