សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម​ត្ថ​កិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ពីរ​គ្រឿង​ស្រុក​សំបូរ​

ម​ត្ថ​កិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ពីរ​គ្រឿង​ស្រុក​សំបូរ​

ក្រចេះ ៖​កម្លាំង​ស្នាក់ការ​សន្តិសុខ​៧១០​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះ​បង្ក្រាប​បាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ដុង​ណាយ​ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​ដោយឡែក​រថយន្ត​ដឹក​ឈើប្រណិត​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ​បាន​ដឹក​ជញ្ជូន​ចេញពី​ខេត្ត​ស្ទឹងត្រែង​មក​ពួន​សម្ងំ​នៅ​ចំណុច​ខាងលើ​បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​ប្រភព​ព័ត៌មាន​ពី​លោក សៀង សុខុម ប្រធាន​ស្នាក់ការ​សន្តិសុខ​៧១០​ឱ្យដឹងថា​មុន​និង​ឈាន​ដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ​ដោយ​ទទួលបាន​ពត៌មាន​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីកន្លែង​នោះ​ថា​មាន​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ផ្ទុក​ឈើ​ពេញព្រៀប ហើយ​កម្លាំង​របស់លោក​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ចុះ​ទៅដល់​គោលដៅ​ធ្វើការ​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​បំរុង​លោតឆ័ត្រ​បន្ត​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម ។ ក្រោយ​ពី​កម្លាំង​របស់លោក​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ពីរ​គ្រឿង​ឯ អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះទេ​។​

​ប្រភព​ព័ត៌មាន​ពី​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បានឱ្យដឹងថា​ក្រោយ​ពី​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹក​ឈើប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​មក​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក​ក៏​នាំយក វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​។​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​បន្ថែម​ថា​ឈើ​ទាំងនេះ​ឈើ​សុក្រ​ម​ប្រភេទ​លេខ​១​ក្រោយ​ពី​កម្លាំង​របស់លោក​ធ្វើការ​វាស់វែង​បាន​ចំនួន​២១៦​ដុំ ស្មើរ​នឹង​៨​ម៉ែត្រ​គីប​និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​រដ្ឋបាល​ព្រៃឈើ​បន្ត​៕

 

Filed in: ព័ត៌មានជាតិ