សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុមារ​អាយុ​៧​ឆ្នាំ​ចេះ​ដោះស្រាយ​ចំណោទ​ថ្នាក់​ទី​១២​ទទួលបាន​អាហារូបករណ៍​ពិសេស​ពី​សម្តេច​ហ៊ុន​សែន​!

​កុមារ​អាយុ​៧​ឆ្នាំ​ចេះ​ដោះស្រាយ​ចំណោទ​ថ្នាក់​ទី​១២​ទទួលបាន​អាហារូបករណ៍​ពិសេស​ពី​សម្តេច​ហ៊ុន​សែន​!

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៩​កក្កដា​ផ្តល់​អាហារ​រូបករណ៍​ពី​សេស​ដល់​កុមារា​ហ៊ឺ ទៀង គីម​ហុង​ដែល​មាន​បញ្ញា​ស្មើ​យុវជន​អាយុ​១៨​ឆ្នាំ​ដោយសារ​អាច​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២  សម្រាប់​ការសិក្សា​ចំណេះដឹង​ទូទៅ​នៅ​សាលា​ប៊ែល​ធី ។ នេះ​បើ​តាម​ហ្វេ​សប៊ុក​សម្ដេច ហ៊ុន សែន  ។​

​សម្ដេច ហ៊ុន សែន​ទទួល​ជួប​កុមារា​គីម​ហុង​និង​ឪពុក​ម្តាយ​កុមារ​នៅ​គេហដ្ឋាន ក៏​បាន​ឧបត្ថម្ភ​កុំព្យូទ័រ​យួរដៃ ០១​គ្រឿង iPad ០១​គ្រឿង និង​កង់ ០១​គ្រឿង រួម​ទាំង​ថវិកា​មួយចំនួន​នឹង​ទទួល​បន្ទុក​រាល់​ការចំណាយ​សម្រាប់​ការសិក្សា​របស់​កុមារា គីម ហុង ទាំងស្រុង​ទៀតផង​។​

​កុមារា ហ៊ឺ ទៀង គីម​ហុង​បច្ចុប្បន្ន​មាន​អាយុ​៧​ឆ្នាំ កំពុង​រៀន​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​អនុវត្ត នៅ​ភូមិ​៣ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ គឺ​មាន​សមត្ថភាព​ពិសេស​យល់ដឹង​ពី​ភាសា​ខ្មែរ និង​គណិតវិទ្យា​។ កុមារា គីម​ហុង មាន​សមត្ថភាព​ចេះ​អាន​អក្សរ​ខ្មែរ និង​ប្រើប្រាស់​ភាសា​អង់គ្លេស ព្រមទាំង​អាច​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​ថ្នាក់​ទី​១២ បាន​ផង​ដែរ ។  សម្ដេច ហ៊ុន សែន បានចាត់ទុក ថា​៖«​គីម​ហុង គឺជា​ធនធាន​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​» ៕

 

 

Filed in: ព័ត៌មានជាតិ