សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ត្រូវបាន​ផ្លាស់ប្តូរ​

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ត្រូវបាន​ផ្លាស់ប្តូរ​

ក្រចេះ ៖​លោក ប៊ុយ រតនា អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ដោយ​លោក អ៊ីង ស៊ីណា​ង អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​មក​កាន់​តំណែង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ជំនួស​វិញ ។​

​ការផ្លាស់ប្តូរ​ភារកិច្ច​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក គុយ ហ៊ួត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ ។​

​លោក គុយ ហ៊ួត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ការផ្លាស់ប្តូរ​ភារកិច្ច​របស់​លោក ប៊ុយ រតនា អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ីង ស៊ីណា​ង អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​នេះ គឺ​មាន​ភាពប្រក្រតី​ធម្មតា ហើយ​ជា​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង និង​របៀបរបប​នៃ​ការដឹកនាំ​ក្នុងការ​ធ្វើ​ការងារ ។​

​លោក បាន​បន្តថា ហើយ​ការផ្លាស់ប្តូរ​ភារកិច្ច​នេះ​ទៀតសោធ មិនមែន​ដូច​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​បាន​លើកឡើង​ថា មន្ត្រី​ធ្វើ​ខុស​ទើប​មាន​ការផ្លាស់ប្តូរ​នោះទេ ហើយក៏​មិន​មាន​ទាក់ទង​នឹង​ផលប្រយោជន៍ ឬ​ទទួលបាន​ផលប្រយោជន៍​អ្វី​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ ការផ្លាស់ប្តូរ​ភារកិច្ច​នេះ គឺ​ធ្វើឲ្យ​លោក​នាយ​ផ្នែក​ទាំង​ពីរ​ទទួលបាន​ចំ​ណេះ​ដឹង បទពិសោធន៍​ការងារ​ថ្មី​បន្ថែម​ទៀត​ពី​លើ​បទពិសោធន៍​ការងារ​ដែល​មាន​ស្រាប់ ។​
​លោក បន្ថែមទៀតថា ដោយឡែក​មន្ត្រី​ថ្នាក់​ក៏​នឹង​ទទួលបាន​នូវ​របៀបរបប​បន្ថែម​ថ្មី​ក្នុង​ការអនុវត្តន៍​ការងារ ។ ជាងនេះទៅទៀត ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ផែនការ បទបញ្ជា តួនាទី​ភារកិច្ច​ឲ្យបាន​ម៉ឺងម៉ាត់ ។​
​លោក​ប្រធាន​មន្ទីរ ក៏​បាន​ជម្រុញ​ដល់​លោក​នាយ​ផ្នែក​ទាំងពីរ​ធ្វើ​យ៉ាងណា​ត្រូវ​ប្រែក្លាយ​ពី​រ​ការប្តាជ្ញា​ចិត្ត​ទៅ​ជាការ​អនុវត្តន៍ដ៏​មាន​ប្រសិ​ទ្ធភាព ។​

​លោក គុយ ហ៊ួត បានបញ្ជាក់​ថា ការងារ​ដឹកនាំ និង​ការអនុវត្តន៍ គឺជា​ជំ​ហ៊ាន​ជើង​មុខ បើ​ដឹកនាំ​ខុស នោះ​នឹង​មាន​បញ្ហា​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្តន៍​ការងារ និង​ខ្លួនឯង​មិន​ខាន់ ។​

​លោក បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ថា ដើម្បី​ឲ្យ​ការងា​រ​ប្រព្រិត្តទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជា​អ្នក​គ្រប់​គ្រ​ង់ ត្រូវ​ចេះ​រៀបចំ​ផែនការ​ទុកជាមុន ការចុះ​អនុវត្តន៍ ការតាមដាន និង​ការវាយតម្លៃ​ការងារ ៕

 

Filed in: ព័ត៌មានជាតិ