សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្ម​ញ​ជួញ​កាំភ្លើង​ចេញ​ទៅ​ថៃ​តាម​ច្រករបៀង​វរៈ​នគរបាល​ការពារ​ព្រំដែន​៨១៥?

ឈ្ម​ញ​ជួញ​កាំភ្លើង​ចេញ​ទៅ​ថៃ​តាម​ច្រករបៀង​វរៈ​នគរបាល​ការពារ​ព្រំដែន​៨១៥?

​បន្ទាយមានជ័យ ៖ ច្រករបៀង​ព្រំដែន​ដែល​ទទួលខុសត្រូវ​ដោយ​នគរបាល​ការពារ​ព្រំដែន​វរៈ​លេខ​៨១៥​ត្រូវបាន​គេ​រាយការណ៍​ជា​កន្លែង​នាំ​ទំនិញ​គេច​ពន្ធ​និង​ពលករ​ចំណាកស្រុក​ទៅថ្វើ​ការ​នៅ​ប្រទេស​ថៃ​។​ជាកស្តែង​កាលពី​យប់​ថ្ងៃទី​១១៨​កក្កដា​ឆ្នាំ​២០១៧​កម្លាំង​សមត្ថកិច្ច​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​បង្ក្រាប​ការ​រ​តព​ន្ធ​អាវុធ​ធុន​ធ្ងន់​មួយ ដែល​ក្រុម​ជនសង្ស័យ​អះអាងថា នាំ​ចេញ​ពី​ខេត្ត​បន្ទាយមានជ័យ តាម​ច្រករបៀង​ជាប់​ព្រំដែន ក្រោម​ការ​គ្រប់​គ្រង់រ​បស់​វរៈ​នគរបាល​ការពារ​៨១៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បន្ទាយ​សឹក​រង​ស្រុក​ម៉ាឡៃ ទល់មុខ​ដី​ភាគី​ថៃ គឺ​ភូមិ​ភ្នំ​ប៉ៃ​ខៀវ​។​ប្រភព​ពី​សមត្តកិច្ច​ថៃ​ឲ្យដឹថថា​៖​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​ត្រង់​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង នៅលើ កំណាត់​ផ្លូវ​លេខ ៣៥៩  ក្នុងភូមិ​៧  ឃុំ​ស្រះ​ខ្វាន់  ស្រុក​មឿង​ស្រះកែវ  ខេត្ត​ស្រះកែវ​ប្រទេស​ថៃ  ខណៈ​ដែល​រថយន្ត​របស់​មុខសញ្ញា​ចំនួន​៣​គ្រឿង  បាន​បង្ហាញខ្លួន នៅ កន្លែង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ​នេះ​កាលពី​វេលា​ម៉ោង​១២៖៣០​នាទី យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧  ។

​ក្រោយពេល​ធ្វើ​ការឡោមព័ទ្ធ​ពី​កំលាំង​តម្រួត​ថៃ  គឺ​ជនសង្ស័យ​ចំនួន​៥​នាក់  ត្រូវបាន​ចាប់ខ្លួន  ដែល​ពួកគេ​ទាំងនោះ​មាន​ឈ្មោះ ១. ផា​ណា ឆៃ​គង់  ភេទ​ប្រុស  អាយុ​៣៨​ឆ្នាំ ២. ប៊ុន​ថាំ ជ័យជំនះ  ភេទ​ប្រុស  អាយុ​៥២​ឆ្នាំ  ៣. ខុម​សាន់ កិច្ច​ថា​វ៉ន​អាជីព  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  ៤. ឧ​ទ័យ ជ័យជំនះ  ភេទ​ប្រុស  អាយុ​៤៨​ឆ្នាំ  និង​៥. មានជ័យ កាន់​ប្រៈសុំ ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ ។

​នៅក្នុង​ពេល​ចាប់ខ្លួន​នោះ  សមត្ថកិច្ច​បាន​ឆែកឆេរ  និង​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង​៣​គ្រឿង  គឺ​បាន​រកឃើញ​វត្ថុតាង​មួយ​ចំនួន  ដែល​សុទ្ធសឹងតែ​ជា​អាវុធ​ធុន​ធ្ងន់​ទាំងអស់ ដែល​ក្នុងនោះ​រួមមាន​៖ កាំភ្លើង​ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម  កាំភ្លើង​ផ្លោង​ធុន ៨១ មីល្លីម៉ែត្រ  ចំនួន​១​ដើម  គ្រាប់ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ  ចំនួន ៣ គ្រាប់ គ្រាប់​រ៉ុក្កែត​ដុត​ឆ្នួន ចំនួន ៣ ឈុត រថយន្ត ចំនួន ៣ គ្រឿង និង​ទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។

​ប្រភព​ខាងលើ​បានឲ្យ​ដឹង​មន្ដ្រី ក្រោយ​ការសួរនាំ ក្រុម​ជនល្មើស​បាន​ប្រាប់ថា អាវុធ​ទាំង​នេះ​នាំ​ចេញ​ពី​យោធភូមិភាគ​ទី​៥ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ចេញ​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ​ដែល​គ្រប់គ្រង​ដោយ​នគរ​បាន​ព្រំដែន​គោក​វរៈ​៨១៥ ដើម្បី​នាំយក​ទៅ​លក់ ឲ្យ​ជនជាតិ​ថៃ​២​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ ឈុន និង​ច​យ តែ​កន្លែង​ស្នាក់នៅ និង​មុខរបរ​នៅ​មិនទាន់​ដឹង​នៅឡើយ​។
​បើ​តាម​សេចក្ដីរាយការណ៍ ជនល្មើស​ទាំង​៥​នាក់ កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​ថៃ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បន្ដទៀត​។​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក
​វរៈសេនីយ៍ឯកឈិ​តលឹម​មេបញ្ជាការនគ​រ​ការពា​ព្រំដែន​បាន​វរៈ​៨១៥​អំពី​ការចោទប្រកាន់​ខាងលើ​បានទេ​។
​សូម​បញ្ចាក់់​ដែរ​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្តកិច្ច​ប្រទេស​ថៃ​ចាប់​បាន​ជំនួ្ញ​រត់ពន្ធ​អាវុធ​នាំចូល​ពី​ស្រូ​ខ្មែរ​ដែល​កាលពី​លើក​ទី​មួយ​សមត្តកិច្ច​ថៃ​នៃ​ខេត្ត​ត្រាត​ចាប់បាន​អាវុធ​មួយ​ឡាន​អ៊ី​ស៊ុយ​ស៊ុយ​កាលពី​ថ្ងៃ​ទី​៣​មិថុនា​ឆ្នាំ​២០១៧​ដែល​គេ​រាយាក​រណ៍​ត្រូវបាន​នាំ​ចូល​ពី​ស្រុក​ខ្មែរ​តាម​ខេត្តកោះកុង​ផងដែរ​។​ក្នុងនោះ​មាន​មន្ត្រីនគរបាល​ខ្មែរ​យើង​មួយ​រូប​ពាក់​សក្តិ​៥​មាន​ជាប់​ពាក់​ពន្ធ័​។

​សម្តេច​ស​ខេង​បាន​ចេញ​បទបញ្ជារ​ឲ្យធ្វើ​ការស្រាវ​ជ្រាវ​ឲ្យដល់​ឬ​សគល់​តែ​មិន​ទាន់​បាន​លទ្ធផល​អី​ផង​រកឃើញ​២​ឡាន​ទៀតថា​នាំចូល​ពិ​ស្រុក​ខ្មែរ​ដែល​គេ​ជឿ​ថា​អាច​នាំ​ទៅ​លក់​ឲ្យ​ពួក​ការ៉ែន​នៅ​ប្រទស​ភូមាឬ​ពួក​សកម្មប្រយុទ្ធ​នៅ​ប្រទេស​ហ្វីលីពីន​៕

 

Filed in: ព័ត៌មានជាតិ