សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ស្រុក​វាលវែង​ថា​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កូស ប្លន់​យក​ឈើ និង​ជំរិត ទារប្រាក់​ពី​ពួកគាត់ សំណូមពរ​ឯកឧត្តម​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់ ជួយ​ផង​!

ប្រជាពលរដ្ឋ​ស្រុក​វាលវែង​ថា​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កូស ប្លន់​យក​ឈើ និង​ជំរិត ទារប្រាក់​ពី​ពួកគាត់ សំណូមពរ​ឯកឧត្តម​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់ ជួយ​ផង​!

​ពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​18 /​កក្កដា​/ 2017​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាល​វែង​ចំនួន​៦​នាក់​បាន​រាយ​កាណ៍​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា កាលពី​ថ្ងៃ​សុក្រ​ទៅ​14/​កក្កដា​/2017 វេលា​ម៉ោង​៥​ល្ងាច​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​នៅ​ឃុំ​ប្រមោយ ស្រុក​វាល​វែង​បាន​ចាប់​ឈើ​របស់​ពួកគាត់​ដែល​ដឹកយក​ទៅ​ធ្វើ​ផ្ទះ​ចំនួន​២​គោយន្ត ដោយ​រឹបអូស​យក​ឈើ​ក្នុង​១​គោយន្ត​អស់​ចំនួន​១ ម៉ែត្រគូប និង​ជម្រិត​ទារ​ប្រាក់​អស់​១​លាន​រៀល​ក្នុង​១​គោយន្ត​។​

​ស្ត្រី​ម្ចាស់​ឈើ​ម្នាក់​ឈ្មោះ​សួន ស៊ីម និង​ប្ដឺ​ឈ្មោះ ហេង ទាំង​ម្ចាស់​គោយន្ត​ទី​១ និង​បុរស​ម្នាក់​ទៀត​ម្ចាស់​គោយ្ត​ទី​២ ឈ្មោះ​រ៉េត ហន បាន​រៀបរាប់​ថា​ពួកគាត់​បាន​ទិញ​ឈើ​គេ​ពី​ភូមិ​កណ្ដាល ឃំ​ុ​អន្លុង​រាប ស្រុក​វាល​វែង​យក​ទៅ​ធ្វើ​ផ្ទះ​អោយ​កូន​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​នៅពេល​ដឹក​មកដល់​មុខ​ស្នាក់កា​បរិស្ថាន​ដែន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កូសដែល​មានទី​តាំងស្នាក់​ការ​នៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង​ពួកគាត់​បាន​ទៅ​ទាក់ទង​សុំ​គេ​(​មន្ត្រី​បរិស្ថាន​)​នៅ​ទីនោះ​ហើយ​គេ​ក៏​ចាប់​តែម្ដងទៅ​។

​ក្នុង​ពេល​ចាប់​នោះ​ពួកគាត់​បាន​សុំ​សម្រួល​បង់លុយ​អោយ​ប៉ុន្តែ​ខាង​មន្ត្រី​បរិស្ថាន​ថា ទោះ​បង់លុយ​ប៉ុន្មាន​ក៏​មិន​យក​ដែរ​ហើយ​បាន​ឃាត់​ពួកគាត់​ទាំង​ឈើ​ទាំង​គោរ​យន្ត​ទុក​១​យប់​លុះ​ស្អែក​ឡើង​ទើប​មន្ត្រី​បរិស្ថន​ម្នាក់​ឈ្មោះ​ឧត្តម​(​ហៅ​ដុំ​)​បញ្ជា​អោយ​ពួកគាត់​ទម្លាក់​ឈើ​ក្នុង​គោយន្ត​មួយចំនួន​២០​សន្លឹក​ស្មើ​១​ម៉ែត្រគូប គោយន្ត​២​អស់​២​ម៉ែត្រគូប​ថា​ទុក​ធ្វើ​ជា​វត្ថុតាង​បទល្មើស និង​បង្ខំ​អោយ​ពួកគាត់​បង់លុយ​ចំនួន​មួយ​លាន​រៀល ក្នុង​គោយន្ត​មួយ ថា​ជា​លុយ​បង់ពិន័យ បើ​ទោះ​ជា​ពួកគាត់​សុំ​សម្រួល និង​អង្វ​សុំ​បង់​ត្រឹម​៥០​ម៉ឺន​រៀល​ក្នុង​មួយ​គោយន្ត​ក៏​ឈ្មោះ​ឧត្តន​មិន​ព្រម​ដែរ​។

​ករណី​នេះ​ឈ្មោះឧ​ត្ត​ម​ជា​មន្ត្រី​បរិស្ថាន​ខាងលើ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 0965466354 កាលពី​វេលា​ម៉ោង​12​និង​30​នាទី​ថ្ងៃ​ទី​18/​កក្កដា​/2017​ថា ការ​ដែល​បរិស្ថាន​ចាប់​ឈើ​ពួកគាត់​នេះ​គឺ​ដោយសារ​គាត់​ដឹកឈើ​អត់​ច្បាប់ បើ​តាម​ច្បាប់​គឺ​ត្រូវ​ដកហូត​យក​ទាំង​ឈើ​ទាំង​គោយន្ត ប៉ុន្តែ​តាម​បញ្ជា​របស់​មេ​ទើប​ឡើង​មក​ថ្មី​អោយ​ទម្លាក់​ខ្លះ​ព្រោះ​ពួកគាត់​ជា​ម្ចាស់​ឈើ​ថា​ជា​ឈើ​ធ្វើ​ផ្ទះ ចំណែក​ការ​បង់លុយ​១​លាន​រៀល​នោះ​មិនមែន​ជា​ការ​ជម្រឹត​ទេ លោក​ថា​បើ​តាម​ច្បាប់​ត្រូវ​ពិន័យ​ពី​១​លាន​ដល់​១០​លាន​រៀល​ឯណោះ​ប៉ុន្តែ​នេះ​ជា​ការពិន័យ​ក្នុង​កម្រិត​ទាប​បំផុត​។

​តែ​ករណី​នេះ​ត្រូវបាន​ប្រជា​ពលរ​ចោទ​ថា​មន្ត្រី​បរិស្ថាន​ថា​គឺជា​ការ​ប្លន់ ជម្រឹត​យក​លុយ​និង​រឹបអូស​យក​ឈើ​គាត់​ឆៅៗ​តែម្ដង ហើយ​ពួក​តាត់​ឆ្ងល់​និង​លើកឡើង​ថា​ច្បាប់​ណា​ចែង​មក​យក​លុយ​ហើយ​យក​ឈើ​ទៀត​អញ្ចឹង​នោះ​? ។
​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឈើ​ខាងលើ​សូម​សំណូមពរ​ដល់​ថ្នាក់​លើ​គណៈបក្ស​ប្រជាជន​ពិសេស ឯកឧត្តម ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​មេត្តា​អន្តរាគមន៍​ជួយ​ពួក​គាត់​ផង ព្រោះ​ឯកឧត្តម​ជា​ម៉ែ ជា​ឪ​របស់​ពួកគាត់ បើ​មិន​ដូច​ច្នោះ​ទេ​ប្រជាពលរដ្ឋ​មិនដឹង​សង្ឃឹម​ថ្នាក់​ណា​ជួយ​ពួកគាត់​ទេ គឺមាន​តែ​ឯកឧត្តម​ទេ​ដែល​អាច​ជួយ​ពួកគាត់​បាន ។

​រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ការអន្តរាគមន៍​ដោះ​ជួយ​ពួកគាត់​នោះ​ទេ ខណៈ​ឯកឧត្តម​ម៉ៅ ធនិន​គណៈ​អភិបាលខេត្ត​កំពុង​ពង្រឹង​និង​កែទម្រង់​ចំពោះ​មន្ត្រី​ខិលខូច​មួយចំនួន​ដែល​ប្រព្រឹត​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ឯកឧត្តម ប៉ុន្តែ​បែរជា​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ភ្នំ​សំ​កូសដែល​មានឈ្មោះ​ឧត្តម​(​ហៅ​ដុំ​)​ម្នាក់​នេះ​បែរជា​មក​គាបសង្កត់​ពួ​គាត់​ធ្វើអោយ​ពួក​គាត់​កាន់តែ​ធ្លាក់​ខ្លួន​ក្រ​លើស​ដើម​។ ៕

Filed in: ព័ត៌មានជាតិ