សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន អះអាងថា CPP នឹង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨

​សម្តេច​តេជោ ហ៊ុន សែន អះអាងថា CPP នឹង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ Facebook របស់​សម្តេច​ថា ចាប់តាំងពី​ពេល​បោះឆ្នោត ឃុំ​សង្កាត់ មកទល់ពេលនេះ ចំនួន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ជា​សមាជិក គណបក្ស​ប្រជាជន ក៏​មាន​សន្ទុះ​កើនឡើង យ៉ាងខ្លាំង​ទាំង​នៅក្នុង​និង​ក្រៅប្រទេស ។ នេះ​គឺ​បង្ហាញអោយឃើញ កាន់តែ​ច្បាស់​ថា គណបក្ស​ប្រជាជន នឹង​ទទួល​ជ័យជំនះ នៅ​ក្នុង​ការបោឆ្នោត​ឆ្នាំ​២០១៨ ជា​បន្ត​ទៀត ។​

​សម្ត​ច​ថែម​ទាំង​សរសេរថា ប្រទេសជាតិ​មាន​សន្តិភាព​យូរអង្វែង គឺ​មាន​ការរីកចម្រើន​យូរអង្វែង ។​សម្តេច​បន្តថា “​ការខិតខំ​ប្រឹងប្រែង របស់​សម្តេច មកដល់​សព្វថ្ងៃនេះ បាន​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ បាន​ឃើញច្បាស់ នូវ​ការរីកចម្រើន​ពិត​របស់​កម្ពុជា ។ សន្តិភាព បាន​ផ្តល់​ឱកាស​ឲ្យ​យើង កសាង​ប្រទេសជាតិ បាន​លឿន​ឆ្ពោះទៅមុខ​” ។​

​សម្តេច ហ៊ុន សែន បញ្ជាក់ថា បាន​បន្តថា “​សព្វ​ថ្ងៃនេះ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ​ទុក​ចិត្ត​យ៉ាង​ខ្លាំង លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ច្បាស់លាស់​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ដែល​ធានាបាន​នូវ បរិយាកាស​វិនិយោគ​ល្អ ជាមួយនឹង​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សង្គម មិន​ដូច​ការបំពុល និង​បំផ្លើស​ព័ត៌មាន​អាក្រក់ ពី​ក្រុម​ខិលខូច​មួយចំនួន​ឡើយ ។ ទន្ទឹមនឹងនេះ​ដែរ កំណើន​ទេសចរណ៍ ក៏​កំពុង​កើនឡើង​យ៉ាងខ្ពស់ ដែល​យើង​រំពឹងទុក​ថា នឹង​កើន​ដល់​៥ លាន នាក់​ក្នុង​១​ឆ្នាំ​។ ប្រជាពលរដ្ឋ​រីករាយ​សាទរ ដោយ​ទទួលបាន​នូវ​ការងារ​សមស្រប និង​មុខរបរ​តូច​ធំ​ជា​មួយ ប្រាក់ចំណូល​សមរម្យ ដែល​ធ្វើឲ្យ​ជីវភាព​រស់នៅ កាន់តែ​ល្អប្រសើរ​ឡើង​” ៕

 

Filed in: ព័ត៌មានជាតិ