សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាំពាក្យ​គុក​ថា​នឹង​ចាត់ការ​មន្ត្រី​គុក​ខេត្តព្រៃវែង​ដែ​លឃុប​ឃឹត​ជាមួយ​ទណ្ឌឹត​ជម្រឹត​ទារ​លុយ​ស្រីៗ​

​អ្នកនាំពាក្យ​គុក​ថា​នឹង​ចាត់ការ​មន្ត្រី​គុក​ខេត្តព្រៃវែង​ដែ​លឃុប​ឃឹត​ជាមួយ​ទណ្ឌឹត​ជម្រឹត​ទារ​លុយ​ស្រីៗ​

​កណ្តាល​-​ព្រៃវែង​៖ ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ដ៏​ធំ​មួយ​ត្រូវ​បាន​លេច​ធ្លាយ​ចេញ ពី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បន្ទាប់​ពី​ទណ្ឌិត​ជា​ចោរ ប្លន់​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ខេត្ត​កណ្ដាល បំបែក​សំណុំរឿង ទណ្ឌិត​ជា​ចោរប្លន់​រូប​នេះ បាន​ឃុប​ឃឹ​តសូកប៉ាន់ ជាមួយ​អនុប្រធាន​ពន្ធនាគារ ខេត្តព្រៃវែង​ម្នាក់ និង​មន្ដ្រី​មួយចំនួន រហូត​អាច​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទដៃ Smart Phone លេង Facebook និង Line បោក​បញ្ឆោត​ជម្រឹត​ទារ​ល​លុយ​ពី​នារី​រងគ្រោះ​មួយចំនួន តាមរយះ​គម្រាម​បង្ហាញ​រូបភាព​អាក្រាតកាយ​នារី​ទាំងនោះ ។​ករណី​នេះ​លោក នុត សា​វនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ផ្សាយ​ជា​ភាសារ​ខ្មែរ​ថា អ្នកពាក់ព័ន្ធ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង​នឹង​មិន​ត្រូវ​លើកលែង​ទេ​។ អង្គភាព​នឹង​អនុវត្ត​តាម​ច្បាប់​(​ស៊ិក​)​។

​សូមបញ្ជាក់​ថា​៖​លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការ​ប៉ូលីស​ខេត្ត​កណា្ត​ល បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក នៅថ្ងៃនេះ ទាក់ទង​ទៅនឹង អ្នកទោស​មួយរូប​ឈ្មោះ យ៉ែម ប្រុស នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទដៃ ទាក់ទង​ស្នេហា​ជាមួយ​ស្ត្រី តាមរយៈ​គណនី​ហ្វេ​សប៊ុក​ចំនួន​៥​។ លោក អ៊ាវ ចំរើន ឲ្យដឹងថា ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស ប្រើ​រូបភាព​ជា​ព្រាន​នារី ទាក់ទង friend ជា​ស្ត្រី អន​ឡាញ តាម​ហ្វេ​សប៊ុក រហូត​បង្ហាញ​រូបភាព​អាក្រាត​ទៅវិញទៅមក ជាមួយនឹង​រូបភាព​បែបនេះ ជនល្មើស​បាន​ថត​ទុក​និង​គំរាម​ទារ​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូបអាក្រាត​ចេញ​ទៅ​ក្រៅ​។

​ការបង្ក្រាប​ករណី​ទណ្ឌិត​ប្រព្រឹត្ត​បទល្មើស នៅក្នុង​ពន្ធនាគារ​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​ស្ដ្រី​ម្នាក់ អាយុ​ប្រមាណ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ បាន​ប្ដឹង​ទៅ​កាន់​ស្នងការ​នគរបាល ខេត្ត​កណ្ដាល ពី​ករណី​ទណ្ឌិត​រូបនេះ​បាន​ប្រើ Facebook លួងលោម​គាត់ រហូត​លង់ខ្លួន​ថតរូប​អាក្រាតកាយ ផ្ញើ​ទៅកាន់​ជនដៃដល់​ធ្វើឲ្យ​រូបគេ​យក​ទៅ​គំរាម​បង្ហោះ​ជា​សាធារណៈ​ដោយ​ទាមទារ​លុយ​ម្ដង​៣,០០០​ដុល្លារ និង​ម្ដង​៥,០០០​ដុល្លារ​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន  ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកណ្ដាល បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ក៏​ឈាន​ទៅដល់​ការ​បំបែកសំណុំរឿង​នេះ ហើយ​មុខសញ្ញា គឺជា​ទណ្ឌិត​ម្នាក់​ឈ្មោះ យ៉ែម ប្រុស កំពុង​ជាប់​ពន្ធនាគារ នៅ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​បទល្មើស​ប្លន់ ចំនួន​៨​លើក​មាន​ទោស​ចំនួន​១០​ឆ្នាំ​។​

​បើ​តាម​លោក​ស្នងការ បានឲ្យដឹងថា ទណ្ឌិត​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ពាក់ព័ន្ធ​ករណី​ប្លន់​៧​លើក នៅ​ខេត្ត​កំពត និង​មួយ​លើក​នៅ​ខេត្ត​តាកែវ ហើយ​ត្រូវបាន​តុលាការខេត្ត​កំពត សម្រេច​ដាក់​ពន្ធនាគារ​១០​ឆ្នាំ ប៉ុន្ដែ​ក្រោយ​ជាប់​ពន្ធនាគារ​បាន​ជាង​១​ឆ្នាំ ទណ្ឌិត​រូបនេះ បាន​រត់ការ​ផ្ទេរ​មក​កាន់​ពន្ធនាគារ​ខេត្ត​ព្រៃវែង ហើយ​ឃុបឃិត​ជាមួយ​អនុប្រធាន​ពន្ធនាគារ​ម្នាក់​ឈ្មោះ អ៊ុំ រ៉ា​យឿ​ង រហូត​រូបគេ​អាច​មាន​កុំព្យូទ័រ​ឡេបថប​មួយគ្រឿង និង​ទូរស័ព្ទ​៣​គ្រឿង ប្រើ​លេខ​៤​ខ្សែ ដើម្បី​បោក​បញ្ឆោត នារី​រងគ្រោះ​តាម Facebook និង​តាម​កម្មវិធី​ផ្ញើ​សារ Line ទៀតផង​។

​ពេលខ្លះ​ទណ្ឌិត​រូបនេះ អាច​ចេញ​ពី​ពន្ធនាគារ ទៅ​ខាងក្រៅ​ដោយសារតែ​មាន​ដៃ​ជើង​របស់​ខ្លួន ជា​អនុប្រធាន​ពន្ធនាគារ និង​មន្ដ្រី​ពន្ធនាគារ​ផង​។​

​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បន្ត​បញ្ជាក់ថា ក្រោយ​បែកធ្លាយ​ភាពមិនប្រក្រតី​ខាងលើនេះ ទណ្ឌិត​ត្រូវបាន​ចៅក្រម​សម្រេច​ផ្ទេរ ចេញពី​ពន្ធនាគារ​ខេត្ត​ព្រៃវែង ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ប៉ុន្ដែ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ មិនទាន់​ដឹង​ថ្នាក់លើ​ចាត់វិធានការ​បែបណា​នោះ​ឡើយ​។

​លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន បានឲ្យ​ដឹង​ព័ត៌មាន​លម្អិត​ថា​៖
«​សូម​ជូនដំណឹង​ដល់​សុភាពនារី ដែល​កំពុង​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ទាំងឡាយ​មេត្តា​ជ្រាប​៖ ដោយយោង​តាម​បណ្តឹង របស់​នារី​រងគ្រោះ បាន​មកប្តឹង​ដល់​សមត្ថកិច្ច យើង​អំពី​អំពើ​គំរាម​បង្ហោះ​រូបអាក្រាត​ជា​ថ្នូរ និង​ប្រាក់​5.000$​។ អំពើ​នេះ​ត្រូវ​បាន​ជនល្មើស ប្រើប្រាស់​បណ្តាញ​សង្គម Facebook (​គណនី ផ្ទាល់ខ្លួន​) ដើម្បី​ទាក់ទង​សុំ​ស្នេហា​ពី​សុភាព​ស្ត្រី ដែល​ជា​មុខសញ្ញា (Friend) របស់​វា នៅពេល​ដែល​សុភាពនារី​យើង បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​របស់​បិសាច​ព្រាន​នេះ​រួចហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​សុភាពនារី​យើង​ឆាត​វីឌេអូ តាមរយះ Line ដើម្បី​ដុត​បញ្ឆេះ​កំសួល​តណ្ហា​ឲ្យ​ឡើង​កំដៅ​រួច​ក៏​ដោះស្រាយ ( On line sex ) សម្រេច​តណ្ហា​រៀងៗ​ខ្លួន ដោយ​ខ្លួនឯង ទៅ​ហោង …..​។ ក្នុងពេល​ដែល​អ្នក​ទាំង​២ កំពុង​តែ​ស្ថិត​នៅក្នុង​សមរភូមិ On line sex “oral sex” នោះ នៅ​ម្ខាង​វា​បាន​ត្រៀម​ទូរស័ព្ទ មួយទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​ខាង​រង​គ្រោះ​(​សុភាពនារី​) ដើម្បី​ទុក​ប្រើ​គំរាម​ទារប្រាក់​ពី​រងគ្រោះ ….​។

​សូម​បញ្ជាក់​ដែរ​ថា​៖​ឈ្មោះ យ៉ែម ប្រុស ចាប់តាំងពី​ឆ្នាំ​២០១០​មក ខ្លួន​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កំពត បន្ទាប់មក​ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្ត​ព្រៃវែង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​០៨​ករណី (​ប្លន់​០៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់​០១​លើក​នៅ​ខេត្ត​តាកែវ​) ជាប់ទោស​សរុប​១០​ឆ្នាំ​។ នៅក្នុង​ពន្ធនាគារ ខេត្ត​ព្រៃវែង ពេល ចេញ​មក​ក្រៅ​បន្ទប់​ឃុំឃាំង គឺ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​បាន ពីព្រោះ​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក អ៊ុ រ៉ា​យឿ​ង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង​។

​កន្លង​មក​ទណ្ឌឹត​រូប​នេះ​ធ្លាប់​ទិញ​សម្លា​រ​ប្រើប្រាស់​មួយចំនួនឲ្យ លោក អ៊ុ រ៉ា​យឿ​ង ។ នៅក្នុង​ពន្ធនាគារ ទណ្ឌឹត​រូបនេះ​អាចប្រើប្រាស់​ទូរស័ព្ទ​០៣​គ្រឿង (1-Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រ​យួរដៃ​០១​គ្រឿង និង​ប្រើប្រាស់​លេខ​ស័ព្ទ​០៤​ខ្សែ (096-8919254, 017-770773, 090-333833, 096-4444071) ទូរស័ព្ទ​ទាំង​០៣​គ្រឿង​នេះ​គឺ​ឈ្មោះ លុក ដែល​ធ្លាប់​ជាប់​ពន្ធនាគា​រទិញ​ឲ្យប្រើ ហើយ​ឈ្មោះ យ៉ែម ប្រុស បាន​បង្កើត​គណនី​ហ្វេ​សប៊ុក​ចំនួន​០៥ សំរាប់​លេង​រួមមាន​៖ (1-facebook ឈ្មោះ pros na. 2-facebook ឈ្មោះ Bong rin. 3-facebook ឈ្មោះ Sothea ra. 4-facebook ឈ្មោះ បឺត​ភា​កូន​ម៉ាក់មុំ​, 5-facebook ឈ្មោះ Chang Chang)​។

​សូមបញ្ជាក់​ថា នៅក្នុង Laptop ជនល្មើស​នៅ​មាន​រូប​វីឌេអូ​អាក្រាត​របស់​នារី ដែល​វា​ទាក់ទង​ស្នេហា​មិន​ក្រោម​៥-៦​នាក់​ទៀត​។ ហើយ​នៅ ក្នុង​គណនី​ហ្វេ​សប៊ុក ជនល្មើស​មាន​មិត្ត​ភ័ក្ត្រ​សុទ្ធតែ​ជា​នារី ក្នុង​មួយ​គណនី​ជាង​១៥០​នាក់​ផង​ដែរ​។​

​លោក ស្នងការ​ខេត្ត​កណ្តាល បានបញ្ជាក់​ថា «​ឆ្លងកាត់​រឿងរ៉ាវ​មួយ​នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​សភាព​នារី ទាំងឡាយ​មេត្តា​ប្រុង កាយ​អប់រំ​ចិត្ត កុំ​ឲ្យ​ជឿ​ស្លុង​ទៅ​តាម​ពាក្យ​ផ្អែម​ល្ហែម​លួងលោម​របស់​បុរស ហើយ​ព្រម​គ្រប់យ៉ាង​ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​របស់ខ្លួន ចំពោះ​គេ​បែបនេះ​នោះ​។  សង្ឃឹមថា សុភាពនារី​ទាំងឡាយ​របស់ខ្ញុំ មិន​ចាញ់កល់​បុរស​ព្រាន​ថោកទាប​បែបនេះ តទៅ​ទៀត​ឡើយ​។ បំណងល្អ​ពី​នគរបាល​ខេត្ត​កណ្តាល​» ៕

 

 

Filed in: ព័ត៌មានជាតិ