ក្រចេះ ៖ រថយន្តកែច្នៃនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដងនៅតាមដងផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល)ស្ថិត នៅចំនុចភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។
ប្រភពព័ត៌មានពីលោក ចាន់ ធី នាយផ្នែកចរាចរណ៍ស្រុកចិត្របុរីបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ភេទប្រុស អាយុ29ឆ្នាំជាអ្នកបើកបរម៉ូតូមានទីលំនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះខេត្តក្រចេះ(ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ចំណែកអ្នកបើកបររថយន្តកែច្នៃបង្កមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
លោកបានបន្តទៀតថាៈគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តកែច្នៃរេចង្កូតទៅបុកម៉ូតូដោយជិះ បញ្ជ្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ បច្ចុប្បន្ន ចំពោះសពជនរង់គ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំនែកវត្ថុតាងទាំង2គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល់ស្រុកចិត្របុរីដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕