សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវកម្ម​ប្រមូល​ទិញ​ជ័រទឹក​នៅ​ខេត្តព្រះវិហារ​ប្រឈម​នឹង​ការបិទទ្វារ​

​អាជីវកម្ម​ប្រមូល​ទិញ​ជ័រទឹក​នៅ​ខេត្តព្រះវិហារ​ប្រឈម​នឹង​ការបិទទ្វារ​

​ខេត្ត​ព្រះវិហារ ៖ អាជីវកម្ម​ប្រមូល​ទិញ​ជ័រទឹក​នៅ​ខេត្តព្រះវិហារ​ប្រឈម​នឹង​ការបិទទ្វារ ព្រោះ​ប្រភព​ព្រៃឈើ​ដែល​ផ្តល់​ផល​ជ័រទឹក​បាន​ទទួលរង​ការកាប់បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​នៅ​ស្រុក​រវៀង​ស្រុក​ជាំ​ក្សាន្ត​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន ។ ដើម​ឈើទាល និង​ដើម​យាង​នៅ​ខេត្ត​ព្រះវិហារ​ជា​ប្រភព​សម្រាប់​ប្រជាកសិក​រដង​ជ័រទឹក​មិនចេះ​រីងស្ងួត​បច្ចុប្បន្ន​នេះ​នៅ​មាន​សល់​តិចតួច​ណាស់​។​

​ម្ចាស់​ដេប៉ូ​ទិញ​លក់​ជ័រទឹក​នៅ​ភូមិ​សំរោង​សង្កាត់​កំពង់​ប្រណាក​បានឱ្យដឹង​ថា​ជ័រទឹក​កាន់តែ​ក្រខ្សត់​ទៅៗ​មិនសូវ​មាន​ប្រជាពលរដ្ឋ​ដឹក​យក​មក​លក់​ច្រើន​ដូច​ឆ្នាំ​មុនៗ​នោះទេ​។ តម្លៃ​ជ័រទឹក​ទិញ​ចូល​ពេល​នេះ​ថ្លៃ​ចាប់ពី​១០​ម៉ឺន​រៀល​ដល់​១២​ម៉ឺន​រៀល​ក្នុង​១​ប៊ីដុង​ចំណុះ​៣០​លីត្រ​តាម​តម្លៃ​ហាងឆេង​ទ្បើង​ចុះ​។​

​ម្ចាស់​ដេប៉ូ​បន្តថា ជ័រទឹក​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​លក់​បន្ត​នៅ​ខេត្ត​រតនគិរី​តាមផ្លូវ​ជាតិ​លេខ​៩ និង​ពេលខ្លះ​ដឹកជញ្ជូន​យកទៅលក់​នៅ​ព្រំដែន​វៀតណាម​កាត់​តាម​ខេត្ត​កណ្តាល​។​

​ឈ្មួញ​ត្អូញត្អែរថា ឈ្មួញ​វៀតណាម​បាន​ផ្អាក​ទិញ​ជ័រទឹក​រយៈពេល​៤​ខែ​មក​ហើយ​ធ្វើអោយប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ហើយ​ព្រួយបារម្ភ​ថា ជ័រទឹក​រាប់សិប​តោន​ដែល​កកស្ទះ​នាពេលនេះ​មិនដឹង​ពេលណា​លក់​វា​ចេញ​នោះទេ​។​

​ទោះបី​យ៉ាងណា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​លោក ទ្បុ​ញ ប៉ុណ្ណា​រិទ្ធ បានឱ្យដឹងថា ដេប៉ូ​ជ័រទឹក​នៅ​ទី​រួម​ខេត្តព្រះវិហារ​មាន​ចំនួន​៣​កន្លែង ហើយ​នៅតែ​មាន​ដឹក​ចេញ​យក​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ប៉ៃលិន​ជា​ហូរហែ​មិន​ផ្អាក​ដំណើរការ​នោះទេ​។ ដេប៉ូ​ជ័រទឹក​នៅ​ទី​រួម​ខេត្តព្រះវិហារ​សរុប​ទាំងអស់​មាន​ចំនួន​៤​កន្លែង​ក្នុងនោះ​ដេប៉ូ​មួយកន្លែង​ទៀត​ផុតកំណត់​ច្បាប់ ហើយ​មិន​ទាន់​បន្ត​ច្បាប់​អាជីវកម្ម​នៅ​ទ្បើយ​ទេ​៕

 

Filed in: ព័ត៌មានជាតិ