សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជឿ​ទេ​ថា​ស្រី​ខ្មែរ​អាច​បង្កើតកូន​បាន​២១​នាក់​ក្នុង​រយៈ​២៧​ឆ្នាំ​?

ជឿ​ទេ​ថា​ស្រី​ខ្មែរ​អាច​បង្កើតកូន​បាន​២១​នាក់​ក្នុង​រយៈ​២៧​ឆ្នាំ​?

ពោធិ៍សាត់ៈ ៖ កន្លងមក​ធ្លាប់​តែ​ឭព​តិមាន​ពី​បរទេស​ករណី​ស្ត្រី​ដែល​មាន​កូន​លើសពី​២០​នាក់​។​ឯ​ស្រុក​ខ្មែរ​បើ​មាន​គឺមាន​តែ​បុរស​មាន​ប្រពន្ធ​ច្រើន​បង្កើតកូន​បាន​ច្រើន​។​លោក សាំង សូ​ស័ក្ក​ស្តេច​ល្ខោនបាសាក់​ដែល​ដើរតួ​ជា​ស្តេច​ល្ខោនបាសាក់​គាត់​មាន​ប្រពន្ធ​ដល់​៩ យ​និង​មានកូន​ដល់​ទៅ​ជាង​៣០​នាក់​រស់​ក្រោម​ដំបូល​តែ​មួ​។ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់តែ​លេចមុខ​គ្រួសារ​ក្រីក្រ មួយ​រស់នៅ​ជា ប្តី​មួយ​ប្រពន្ធ​មួយ​រយៈពេល​តែ​ជាង​២០​ឆ្នាំ​សោះ​នៅ​ភូមិ​ថ្នល់​លេខ​៣ ឃុំ​កំពង់​ស្ទោង ស្រុក​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់​បង្កើតកូន​បាន​ដល់​ទៅ​២១​នាក់ ។

​ស្ត្រី​ខ្មែរ​ដែល​បង្កើតកូន​បាន​២១​នាក់​នេះ​ឈ្មោះ ផាន់ ទៀន អាយុ​៥០​ឆ្នាំ​មាន ប្តី​ឈ្មោះ ខាន់ ខួ​យ បាន​ស្លាប់​រយៈ​៣​ឆ្នាំ​មកហើយ ដោយ​បន្សល់ទុក​នូវ​កូន​ឲ្យ​រញង់​រស់នៅ​ជាមួយ​ម្តាយ​មេម៉ាយ​។​អ្នកស្រី​បាន​ឲ្យ​កាសែតដឹងថា​៖​គាត់​រៀបការ​ឆ្នាំ​១៩៨០ ក្រោយ​បែក ប៉ុល ពត បង្កើត​បាន​កូន​ដល់​ទៅ​២១​នាក់ ចិញ្ចឹម​រស់​ទាំង​អស់​គ្មាន​តក់​គ្មាន​នាឡិ​មួយ​ទេ ។​អ្នក​មីង ផាន់ ទៀន បាន​បញ្ជាក់​ឲ្យដឹងថា​៖ «​កូន​ទាំង​២១​នាក់​នោះ មាន​ស្រី​១១ ប្រុស​១០​នាក់​។ ក្នុងនោះ​កូនច្បង​អាយុ​៣១​ឆ្នាំ ចំណែក​កូន​ពៅ​អាយុ​៧​ឆ្នាំ​»​។

​ស្ត្រី​ដែល​បង្កើតកូន​បាន​ច្រើន​ជាង​ជ្រូក​វ័យ​៥០​រូប​នេះ​ក៏​បាន​ត្អូញត្អែរ​ពី​ការលំបាក​នឹង​ជីវភាព​ខ្វះមុខខ្វះក្រោយ​ផងដែរ​។ អ្នកស្រី​និយាយថា​៖«​ជីវភាព​ខ្ញុំ​ក្រីក្រ​តាំងពី​ដូនតា ហើយ​មក​ខ្ញុំ​ក៏​កូន​ច្រើន វា​មាន​ភាព​លំបាក​ណាស់​សម្រាប់​ខ្ញុំ​និង​ប្តី​ខ្ញុំ​។ កាលពី​គាត់​នៅរស់​មួយថ្ងៃ​ជើង​គាត់​មិនសូវ​ជា​នៅជាប់​ដី​ទេ ថ្ងៃ​ណា​ក៏​នៅ​លើ​ចុង​ត្នោត​ដែរ ឡើង​ត្រង និង​ដាក់​ទឹកត្នោត​ជួន​យក​មក​លក់ដូរ​អង្ករ​ដាំបាយ​ចិញ្ចឹម​កូនៗ​»​។

​អ្នក មីង ទៀន បញ្ជាក់ថា​៖ «​ពេល​គាត់​នៅរស់​ចំណូល​ចូល​គ្រួសារ​យ៉ាងហោចណាស់​ក៏​បាន​មួយ​ថ្ងៃ​២​ទៅ​៣​ម៉ឺន​រៀល​ដែរ តែ​ចំណូល​នេះ​នៅ​មិន​ទប់​នឹង​ការចំណាយ​ទេ​។ មួយ​ថ្ងៃ​បើ​សន្សំសំចៃ​ណាស់​ក៏​អស់​៣៥០០០​ដែរ ព្រោះ​អាហារ​ក្នុង​ផ្ទះ​គឺ​ចាំបាច់​ត្រូវ​ទិញ​គេ​ទាំងអស់​។ ចំណែកឯ​អង្ករ​ដាំបាយ​ចំនួន​កន្លះ​តៅ​(២៥​កំប៉ុង​)​ទើប​គ្រាន់​ក្នុង​មួយ​ថ្ងៃ​»​។​

​អ្នកស្រី ទៀន បន្ថែមថា​៖ «​ក្រោយ​ពី​បាត់​បង់កម្លាំង​ស្នូល​ប្តី​ស្លាប់​ទៅ​គ្មាន​អ្នក​ឡើង​ត្នោត​នោះ ពួក​ខ្ញុំ​កូនៗ​ដើរ​ស៊ីឈ្នួល​គេ​ខួបប្រាំងខួបវស្សា​មួយ​ថ្ងៃ​បាន​២-៣​ម៉ឺន ដែរ តែ​ពេល​នេះ​ការចំណាយ​ក្នុង​គ្រួសារ​មិន​ដូច​ពីមុន​ទេ របស់របរ​ឡើងថ្លៃ​ណាស់​»​។

​បើ​តាម​ការសង្កេតមើល​ពី​សភាព​សាច់ឈាម និង​រូបរាងកាយ ដ្បិត​ថា មីង ផាន់ ទៀន បាន​ចែករំលែក​តំណក់ឈាម​ឲ្យទៅ​កូនៗ​ដល់​ទៅ​២១​នាក់ យ៉ាងណាក៏ដោយ តែ​ស្ត្រី​កូន​២១​នាក់​រូបនេះ ហាក់​នៅ​មាន​សាច់ឈាម​ទ្រលុកទ្រលន់​មិន​ចាញ់​ស្ត្រី​ស្របាល​គ្នា​ដែល​មានកូន​តិច​នោះឡើយ​។ ផាន់ ទៀន បានឲ្យដឹងថា​៖« ខ្ញុំ​រៀបការ​ប្តី​នៅ​ឆ្នាំ​១៩៨០ រៀបការ​តែប្តី​ម្នាក់​ទេ​រៀបការ​ហើយ​គឺ​ផ្តើម​មាន​កូន​ដំបូង​តែម្តង​តាំង​ពី​កូន​ដំបូង​រហូត​កូន​ទី​២១ ខ្ញុំ​មិនដែល​ពិបាក​ក្នុង​ការបង្កើត​ម្តង​ណា​ទេ ។ កំណើត​កូន​ណា​ក៏​ដូច​កូន​ណា​មិន​ដែល​ចេះ​ចាញ់​ឬ ទាស់​អី​ម្តងណា​ទេ ធ្វើ​អ្វី​ក៏បាន​»​។

ចំណែក យាយ ទួម ដែល​ជា​ម្តាយ​និង​ជា​ឆ្មប​បង្កើត​ចៅ​ទាំង​២១​នោះ ឲ្យដឹងថា​៖«​ខ្ញុំ​ជា​មនុស្ស​ចាស់ ឲ្យតែ​កូន​គេ​មានចៅនោះ​ខ្ញុំ​ទទួលស្គាល់ ខ្ញុំ​មិន​ដែល​ថា​អ្វី​ទេ ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​រកស៊ី​ចិញ្ចឹម​ទេ ចង់​គេ​មានកូន​ប៉ុន្មាន​មាន​ទៅ ស្រេច​តែ​គេ ហើយ​ម្យ៉ាង​កូន​វា​ងាយ​កើត​ដូច​គេ​ឈឺពោះ​បត់ជើង​ហ្នឹង​» ។ យាយ ទួម បន្តថា​៖«​កូន​វា​ទាំង​២១​ហ្នឹង មិន​ដែល​ទៅ​រក​ឆ្មប​មក​ពី​ណា​ទេ តែ​ខ្ញុំ​បង្កើត​ហ្នឹង មានកំណើត​កូន​ខ្លះ​កើត​មិន​មាន​ឆ្មប​ផង​។ សុខភាព​ទៀត​ក៏​ល្អ តាំង​ពី​កំណើត​កូន​ទី​១​រហូត​កូន​ទី​២១​នេះ ដូច​មិនដែល​ឃើញ​វា​ឈឺ​រ៉ាំរ៉ៃ​យ៉ាងណាទេ សុខភាព​ល្អ​រហូត​ទាំង​មិន​ដែល​ចាក់​ថ្នាំ​វិទ្យាសាស្ត្រ​ណា​ម្តង​ឡើយ​មាន​តែ​ថ្នាំ​ខ្មែរ​ឫស​ឈើ​ព្រៃដាំ​ផឹក​»​។

​លោក ស៊ូ ប៊ុនធឿន​មេភូមិ​ដែល​គ្រប់គ្រង​ប្រជាជន​នៅក្នុង​ភូមិ​ថ្នល់​លេខ​៣ បានឲ្យដឹងថា​៖«​អ្នកស្រី ផាន់ ទៀន និង​ប្តី ខាន់ ខួ​យ នេះ​ពួកគេ​រៀបការ​ការ​នៅ​ឆ្នាំ​១៩៨០​។ ពេល​នោះ​ប្អូន ខាន់ ខួ​យ គេ​នៅ​ជា​ទាហាន គេ​មិន​មាន​បងប្អូន​ណា​ទីពឹង​ពុំនាក់​ខ្ញុំ​ក៏​ស្តីដណ្តឹង​នាង ផាន់ ទៀន កូន យាយ ទួម ឲ្យ​រៀប​ការតាម​ប្រពៃណី​»​។ លោក​បន្តថា​៖«​ការ​មិន​បាន​ប៉ុន្មាន​គេ​ក៏​មាន​កូន​កូន​ទី​មួយ​កូន​ទី​២ កូន​ទី​៣​នោះ​ខ្ញុំ​នៅ​មិនទាន់​ថា​អី​ទេ លុះ​ដល់​ឃើញ​គេ​កូន​ច្រើនឡើងៗ​ហើយ​ជីវភាព​ខ្វះខាត​នោះ​ខ្ញុំ​ក៏​ធ្លាប់បាន​ណែនាំ​ដែរ​ថា កុំឲ្យ​មាន​កូន​ច្រើន​ពេក​ល្មមៗ​ពន្យារកំណើត​ខ្លះទៅ​តែប្តី​គេ​មិន​ស្តាប់ទេ​»​។

គ្រួសារ​ក្រីក្រ​មួយ​នេះ​បាន​សំណូមពរ​ដល់​សម្បុរ​ស​ជន​មេត្តា​ជួយឧត្ថម្ភដ​ល់​ពួកគាត់​ផង​ដែរ​ដើម្បី​កូន​គាត់​មាន​លទ្ធភាព​បាន​រៀនសូត្រ​និង​គេ​។​ប្រភព​ភ្នំពេញ​ប៉ុស្តិ

 

Filed in: ព័ត៌មានជាតិ