សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អត់​លុយ​បង់​ថ្លៃ​មន្ទីរពេទ្យ​កូនប្រុស​បង្កើត​សម្រេច​យក​ម្តាយ​ចាកចេញ​ពី​មន្ទីរពេទ្យ​ដោយ​ឱ្យ​ទៅ​ដេកចាំ​ស្លាប់​នៅផ្ទះ ប្រពន្ធ !

អត់​លុយ​បង់​ថ្លៃ​មន្ទីរពេទ្យ​កូនប្រុស​បង្កើត​សម្រេច​យក​ម្តាយ​ចាកចេញ​ពី​មន្ទីរពេទ្យ​ដោយ​ឱ្យ​ទៅ​ដេកចាំ​ស្លាប់​នៅផ្ទះ ប្រពន្ធ !

ទីបញ្ចប់​លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ ត្រូវ​បាន​កូនប្រុស​តែមួយគត់​របស់​លោកយាយ ឱ្យ​គាត់​ចាកចេញ​ពី​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​( លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ )​ត្រូវបាន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ខាង​យក​លោកយាយ​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​យប់​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅ ។​

​លោក ញឹម ម៉ែន ត្រូវជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់ លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ បាន​រៀបរាប់ ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយសារ​តែ​រូប​លោក​ជា​មនុស្ស​ក្រីក្រ​មិន​មាន​លទ្ធភាព និង​រកប្រាក់​មក​បង់​ថ្លៃ​ព្យាបាល ម្តាយ ទើប​សម្រេច​ចិត្ត​យក​ម្តាយ​ចេញពី​មន្ទីរពេទ្យ​ដោយ​ឱ្យ​គាត់​ទៅ​សម្រាក​នៅ​ផ្ទះ​ប្រពន្ធ​របស់​គាត់​នៅ​សង្កាត់​ព្រៃ វែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រង់ចាំ​តែ​ថ្ងៃ​ដែល​គាត់​ត្រូវ​លាចាក​លោក​យើង​ទៅ ។

​លោក ញឹម ម៉ែន បន្ថែមថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ម្តាយ​របស់​គាត់​គឺ លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ បាន​ចូលមក​រស់នៅ​ក្នុងភូមិ​គ្រឹះ​លេខ​៣១ ស្ថិតក្នុង​ក្រុម ១ ភូមិ ២ ឃុំ​ទឹកថ្លា ស្រុក​ប្ញ​ស្សី​កែវ (​ដែល​ជា​ទីស្នាក់ការ​សង្កាត់​ទឹកថ្លា បច្ចុប្បន្ននេះ​)​ហើយក៏​បាន​ទទួល​លោកតា វ៉ាន់ ដែល​ជា​បុគ្គលិក​ឃុំ​ទឹកថ្លា ធ្វើ​ជា​ស្វាមី ។ ក្រោយ​មក​រដ្ឋ​បាន​លក់​សាលាសង្កាត់​ទឹក​ថ្លា ដែល​ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ឱ្យទៅ​ក្រុមហ៊ុន តូ​យូ​តា ហើយក៏​បាន​មក​សុំ​ខ្ចី​ផ្ទះ​របស់ លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ ធ្វើ​ជា​ទីស្នាក់ការ​សង្កាត់​ទឹកថ្លា បណ្តោះអាសន្ន​សិន ។​

​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩-២០០០ ពូ វ៉ាន់ និង​ម្តាយ​របស់​ខ្ញុំ បាន​លែងលះគ្នា​ពេលនោះ​លោក តាន់ ណារិន ចៅ​សង្កាត់​ទឹកថ្លា បាន​សម្រេច​ឱ្យ​លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ ចាកចេញ​ពី​ផ្ទះ​របស់​គាត់​ដោយ​និយាយ ថា រដ្ឋ​ត្រូវ​ការសុំ​ធ្វើ​ជា​ទីស្នាក់ការ​សង្កាត់រ​ហូត​ហើយដោយ​ប្តូរ​លោកយាយ​ឱ្យទៅ​រស់នៅ​លើ​ដី​ទីស្នាក់ការ​ភូមិ ១០០​ខ្នង ទំហំ ១៣ X ៣៩​ម៉ែត្រ ដោយ​សន្យាថា និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ស្រប​ច្បាប់​ជូន​គាត់​(​លោកយាយ ញឹម ហេង​) ។​

​លោក ញឹម ម៉ែន បន្តថា ក្នុង​អំឡុង​ឆ្នាំ​២០០៣-២០០៤ រដ្ឋ​បាន​ចុះ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង ភូមិ ១០០​ខ្នង ពេល​នោះ​លោកយាយ​ក៏​បាន​ដាក់​ពាក្យ​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដូច​គេ​ដែរ ដោយ​ប្រគល់​ឯកសារ​កិច្ច សន្យា​ទាំងអស់​ដែល​លោក តាន់ ណាវិន ធ្វើ​ឱ្យ​នោះ​ជូន​ទៅ​លោក ហាក់ ប៉ែត ប្រធានភូមិ ១០០​ខ្នង ដើម្បី​ឱ្យ​គាត់​ជួយ​រត់ ការធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ ប៉ុន្តែ​លោក ហាក់ ប៉ែត មិន​យក​ឯកសារ​កិច្ចសន្យា​ទាំងនោះ​ទៅ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​លោកយាយ ញឹម ហេង នោះទេ បែរជា​យក​ទៅ​លាក់ទុក​បាត់​ឈឹង​រហូត ទើប​លោកយាយ ញឹម ហេង ទៅ​ជម្រាប​លោក តាន់ ណាវិន ចៅ​សង្កាត់​ទឹកថ្លា ។

​ស្រាប់តែ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​២០០៤ វេលា​ម៉ោង ៨​ៈ​៣០​នាទី​យប់ លោក ហាក់ ប៉ែត ប្រធានភូមិ ១០០​ខ្នង បាន​នាំ​គ្នីគ្នា​ចំនួន ៨-៩​នាក់ ចូលមក​ក្នុង​ផ្ទះ​របស់​លោកយាយ ញឹម ហេង ដោយ​មាន​កាប់​កាំភ្លើង AK ចំនួន ៤​ដើម ពេលនោះ​លោក ហាក់ ប៉ែត បាន​ស្រែក​ហៅ​រក លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ រួច​យក​កាំភ្លើង​បុក​ទ្វារផ្ទះ ហើយ​ស្រែក​ថា យាយ​កញ្ចាស់​ទ្រព្យ​ចេញ​មក​អញ និង​បាញ់​យាយ​កញ្ចាស់​ឱ្យ​ងាប់ ។ ពេលនោះ​ខ្ញុំ (​លោក ញឹម ម៉ែន​)​និង​ម្តាយ​របស់​ខ្ញុំ​បាន​លូន​ចេញ​តាម​ទ្វារ​ក្រោយ​ផ្ទះ ដើម្បី​គេចខ្លួន​ចូលទៅ​ក្នុង​ផ្ទះ​អ្នកជិតខាង​ឈ្មោះ ស៊ឹម ទូច ។

​ព្រឹក​ឡើង​ម្តាយ​ខ្ញុំ និង​ខ្ញុំបាទ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា ប៉ុន្តែ​បាន​ត្រឹមតែ ហៅ​មក​សម្របសម្រួល​ប៉ុណ្ណោះ មិន​បាន​បញ្ជូន​សំណុំរឿង​ឡើង​ទៅ​លើ​នោះ​ទេ ។ ទើប​ថ្ងៃទី ២៤ ខែ​ធ្នូ ឆ្នាំ​២០០៤ ម្តាយ​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ ទើប​លោក ហាក់ ប៉ែត រត់គេចខ្លួន​បាត់​រហូត​ឥឡូវនេះ ។ លោក ញឹម ម៉ែន បញ្ជាក់បន្ថែម​ថា ក្រោយមក​ម្តាយ​របស់​គាត់​ក៏​បាន​ព្យាយាម​សុំ លោក តាន់ ណារិន ចៅ​សង្កាត់​ទឹកថ្លា​ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច ។ ទើប​នៅ​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ​២០០៥ ម្តាយ​ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​ជួយ​អន្តរាគមន៍​ទៅ​លោក​អភិបាល​ខណ្ឌប្ញស្សីកែវ ហើយ​លោក ឃ្លាំង ហួត ក៏​បាន​ចារ​ជូន​លោក​ចៅសង្កាត់​ពិនិត្យ​មើល​ករណី ដូច​ពាក្យ​ស្នើសុំ​គួរ​សម្រួល​ជូន ប៉ុន្តែ​ត្រូវបាន​លោក គង់ ទិ​ទ្ធា អតីតអភិបាលរង​ខណ្ឌប្ញស្សីកែវ​ចារ​តប​មក​វិញ​ថា ដី​នេះ​ជា​បញ្ជី​សារពើ​ភ័ន្ត​របស់​រដ្ឋ ។​

​ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​របស់​លោកយាយ ញឹម ហេង និយាយថា បើ​ដី​នេះ​ជា បញ្ជី​សារពើ​ភ័ន្ត​របស់​រដ្ឋ ចុះ​ភូមិគ្រឹះ​របស់​លោកយាយ ញឹម ហេង ដែល​គេ​យក​ធ្វើជា​សាលា​សង្កាត់​រាល់​ថ្ងៃ​ជា​ដី​របស់ អ្នកណា​ទៅ​វិញ ? ។ ប្រជាពលរដ្ឋ​បន្ថែមថា បើ​មិន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​គាត់​ក៏​ហី​ទៅ​ចុះ បែរជា​មិន​ឱ្យ​គាត់​លក់​ទៀត ឥឡូវនេះ​គាត់​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​យ៉ាងនេះ បាន​លុយ​ពី​ណា​មក​ព្យាបាល​ខ្លួន ? បើ​អាជ្ញាធរ​រួមគ្នា​ធ្វើ​បាប​គាត់​យ៉ាង​នេះ ?។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ជូន​លោកយាយ ញឹម ហេង មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ កាលពី​យប់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចោ​ញ​ឈ្មោះថា សព្វថ្ងៃ​លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ គឺ​រស់នៅ​មហា​សែន​លំបាក​វេទនាណាស់ គ្មាន​កូនចៅ​ទីពឹង រីឯ​អាជ្ញាធរ​វិញ មាន​ការបិទបាំង គ្រប់បែបយ៉ាង សូម្បី​តែ​ពេល​គេ​ចុះ​ចែក​អំណោយ​ដល់​ជនក្រីក្រ​ម្តងៗ គឺ​មាន​ការរារាំង​បិទបាំង​ពី​សំណាក់​មេភូមិ ដោយ​មិន​ចុះ​ឈ្មោះ​លោកយាយ​ចូល​ក្នុង​បញ្ជី​ជន​ក្រីក្រ​ឡើយ ជាពិសេស​អស់លោក​អ្នកសារព័ត៌មាន​ឃើញ​ឧស្សាហ៍ ទៅ​សម្ភាសន៍​ជាមួយ​លោកយាយ​ណាស់ ។ ប៉ុន្តែ​ពេល​ទទួលបាន​ព័ត៌មាន​ពី​លោកយាយ​ហើយ គេ​ទៅ​ជួប សម្ភាសន៍​ជាមួយ​លោក​មេភូមិ លោក​ចៅ​សង្កាត់​ទឹកថ្លា ស្ងាត់ឈឹង​មិនដែល​ឃើញ​ផ្សាយ​ម្តងណា​ឡើយ ។​

​ប្រជាពលរដ្ឋ ក៏ដូចជា​លោក ញឹម ម៉ែន បាន​សំណូមពរ​តាមរយៈ​សារព័ត៌មាន​យើង​នៅ​ពេល​នេះ​ថា សូម​ឱ្យ​សប្បុរសជន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សូមមេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​សមភា​តរៈ​ក៏ដូចជា ថវិកា​ជួយ​ដល់​លោកយាយ​ដើម្បី​ព្យាបាល​ជំងឺ ។​

​ដោយឡែក លោក​ចៅ​សង្កាត់​ទឹកថ្លា និង​លោក លី សា​វ៉េ​ត អភិបាល​ខណ្ឌ​សែន​សុខ យើង​ពុំ​អាច​ទំនាក់ទំនង សុំ​ការបកស្រាយ​បានទេ កាលពី​រសៀល​ថ្ងៃ​ទី ០៣ ខែ​មីនា នេះ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល ៕

2015_03_03d2

លោកយាយ ញឹម ហេង ហៅ យាយទ្រព្យ សំពះ​សូមសប្បុរសជន​ជួយជាថវិកាសម្រាប់ព្យាបាល​ខ្លួន

2015_03_03d3

ភូមិគ្រឹះលេខ ៣១ របស់លោកយាយ ញឹម ហេង ត្រូវបានគេយកធ្វើជា​សាលា​សង្កាត់​ទឹកថ្លាបច្ចុប្បន្ន

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី