សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នករកស៊ី​ថា​លោក​ហ៊ុយ​សុជាតិ​មេ​គយ​ឃុប​ឃឹ​បជា​មួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​គេច​ឬ​បន្ធូ​បន្ថយ​ពន្ធ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​!

​អ្នករកស៊ី​ថា​លោក​ហ៊ុយ​សុជាតិ​មេ​គយ​ឃុប​ឃឹ​បជា​មួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​គេច​ឬ​បន្ធូ​បន្ថយ​ពន្ធ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​!

បន្ទាយមានជ័យ​៖ កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការដឹកនាំ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​បង្ក្រាប​រឹបអូស​បាន​ឱសថ​គ្មាន​ច្បាប់ អនុញ្ញាត​ចំនួន​៣០​ប្រភេទ មាន​ទម្ងន់​ប្រមាណ​ជាង​៤​តោន​ដែល​គេ​និយាយថា​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត ហើយ​សង្ស័យ​ថា​ជា​ឱសថ​ក្លែងក្លាយ នៅ​ទីតាំង​ផ្ទះ​លេខ​៣២ (​បរិវេណ​បុរី Grand Phnom Penh) ភូមិ​អន្លង់​ក​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ចូលរួម​ប្រតិបត្តិការ​បង្ក្រា​បឲ្យដឹងថា ម្ចាស់​ទីតាំង​ដែល​លាក់​ទុក​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​មានឈ្មោះ ខូវ សាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១E0 ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី បន្ទាប់​ពី​ឱសថ​អត់​ច្បាប់​អនុញ្ញាត​នាំចូល​ចំនួន​៣០​ប្រភេទ ទម្ងន់​៤ ២០០​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​ជាក់ស្តែង ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើកឡើង​ថា មិន​ខុស​ពី​រថយន្ត​ឡើយ ឱសថ​ដែល​នាំចូល​ពី​បរទេស​មក​ដល់​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវតែ​មាន​ការឆ្លងកាត់​តាម​ប៉ុស្តិ៍​ច្រកទ្វារ​ត្រួតពិនិត្យ​ទោះ​តាម​ជើង​អាកាសក្តី ឬ​តាម​ជើងគោក​ក្តី មិន​អាច​ធ្លាក់​ពី​លើ​មេឃ​មក​បាន​ទេ ។ ដូច្នេះ គេ​ចោទ​ជា​សំណួរ​ថា តើ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ច្រក​ទ្វារ​ទាំងអស់ ដេកលក់​ឬ​យ៉ាងណា ? ឬក៏​គិតតែ​ពី​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​តាម​ឋានានុក្រម ? ។

​ពាក់​ពន្ធ័​និង​បញ្ហា​នេះ​លោក​ហ៊ុយ​សុជាតិ​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​គ្រា​ដែល​អ្នកសារព័ត៌មាន​ទូរ​សព្ទ័​ទៅសុំ​ការបំភ្លឺ​ពី​លោក មិន​បាន​លើក​ទូរ​សព្ទ័​ទេ​។ ក្រោយមក​ទើប​លោក ហ៊ុយ សុជាតិ និយាយថា​លោក​ដឹង​ថា​អ្នកសារព័ត៌មាន​ចង់​សាកសួរ​លោក​លើ​ករណី​ទំនិញ​លួចលាក់​ចេញ​តាម​ច្រក​ប៉ោយប៉ែត តែ​លោក​មិន​បំភ្លឺ​ទេ ព្រោះ​នាំ​តែ​ឈឺក្បាល ។

​ទោះជា​យ៉ាងណា​ដែល​ចូលកាន់​តំណែង​ជា​មេ​គយ​ច្រក​ប៉ោយ​ប៉ែត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៥​ជំនួស​លោក​ឈួន​ហៃ​ដែល​ពុករលួយ​មាន​រឿងអាស្រូវ​បង្ក​ឲ្យមាន​ការផ្ទុះ​បាតុកម្មហឹង្សាពី​កម្មក​រអូស​រទេះកាលពី​ខែ​ឧសភា​កន្លង​ទៅ​បង្ក​ឲ្យ​រដ្ឋ​ខាត់​បង​ប្រាក់​ពន្ធ​រា​បើ​ពាន់​លាន​រៀល​ត្រូវបាន​អ្នករកស៊ី​និយាយថា​វា​ដូច​តែ​គ្នា​ហ្នឹង​គ្រាន់តែ​លោក​ហ៊ុយ​សុជាតិ​ដែល​ដឹង​ពី​បទ​ពិសោធន៍​របស់​លោក​ឈួន​ហៃ​គាត់​មាន​ល្បិច​ជា​ង​។

​ពិតប្រាកដ​មែន ក្រោយ​ការចូល​កាន់តំណែង​មិនទាន់​បាន​ប៉ុន្មាន​ថ្លៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ​អំពើពុករលួយ  ដោយ​លោក​ហ៊ុយ​សុជាតិ​គាត់​បាន​ដោះដូរ​មន្ត្រី​ព្រោងព្រាត​ដាក់​មនុស្ស​របស់​គាត់​តាមតែ​ទំនើងចិត្ត ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ ។

​ក្រៅពីនេះ​លោក​ហ៊ុយ​សុជាតិ​គាត់​បាន​បង្កើត​ទីលាន​សម្រាប់​អ្នកអូស​រទេះ​ប្រម៉ូលផ្តុំ​ងាយ​នឹង​ទារ​លុយ​ដោយ​គ្មាន​វិក័យ​ប​ត្រ័ដែល​អ្នកអូស​រទេះ​និយាយថា​មាន​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ឃឹម សូ​ម៉ាលី​ជា​អ្នកទទួលខុសត្រូវ​រក​ចំណូល​ជូន​លោក​ហ៊ុយ​សុជាតិ​។​ករណី​ចឹង​អ្នក​នាំ​ទឹក​ពី​ប្រទេស​ថៃ​មក​លក់​ធ្លាប់បាន​អះអាង​ច្បាស់​ពី​រឿង​គយ​សី​ដាច់​លុយ​គាត់​បង់ពន្ធ​ព្រោះ​ក្មាន​វិក័យ​ប​ត្រ័​រហួតគាត់​ត្រូវគយ​លោក​ហ៊ុយ​សុជាតិ​បិទ​លែង​ឲ្យ​គាត់​នាំ​ទឹក​ចូល​មក​លក់​។

​លោក​ហ៊ុយ​សុជាតិ​បាន​ធ្វើរ​បាំងបិទ​ជិត​ខ្លាច​អ្នកកាសែត​ចូល​យក​ព​តិមាន​អំពី​សកម្មភាព​ពុករលួ​យ​ដែល​កូនចៅ​គាត់​ប្រព្រឹត្ត​។​លោក​ហ៊ុយ​សុជាតិ​ធ្លាប់បាន​អះអាង​ប្រាប់​កាសែត​ថា​៖​ឈ្មួញ​ធំៗ​បាន​បង់លុយ​ពន្ធ​ជា​មូលប្ប័​ទានប​ត្រ័ចឹង​គយ​មិនអាច​ពុករលួយ​បាន​ឡើយ​។​តែ​លោក​ហ៊ុយ​សុជាតិ​គាត់​មិន​បាន​និយាយ​ថា​គយ​របស់គាត់​គឺជា​អ្នក​វ៉ៃ​តម្លៃ​ពន្ធ​នោះ​ឡើយ​។​ប្រការ​នេះ​ងាយ​បំផុយ​ដែល​គយ​លោក​ហ៊ុយ​សុជាតិ​អាច​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​ធំៗ​បន្ថយ​តម្លៃ​បង់ពន្ធ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ក្រោម​តុ​។

​ប្រភព​ពី​អ្នករកស៊ី​បានឲ្យដឹង​ទៀតថា​ដោយសារ​មាន​ការឃុបឃឺត​ជាមួយ​ឈ្មួញ​ធំ​ដោយ​បន្ធូបន្ថយ​ទំនិញ​គេច​ពន្ធ​ដឹក​តាម​រទេះ​ពិសេស​ពេល​ព្រលប់ៗ​នោះ​មាន​ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន​បានធ្វើ​សកម្មភាព ដឹក​ទំនិញ​គេច​ពន្ធ​ដែល​ចូល​តាម​ច្រក​ប៉ោយប៉ែ​ត​បន្ត​មក​ភ្នំពេញ  ។

​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​(​រថយន្តក្រុង​)​ធំៗ​ទាំង​០៥ ដែល​ល្បី​ជាងគេ​ក្នុង​ការដឹក​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​បំផុត​ពី​តំបន់​ជាយ​ដែន ប៉ោយ​ប៉ែត ទៅកាន់​បណ្តា​ខេត្ត​នានា​រាប់ទាំង​ទៅ​ដល់​រាជធានី​ភ្នំពេញ​នោះ​រួមមាន ៖ ក្រុមហ៊ុន បូ​ពា៍ អាស៊ី ដឹក​អ្នកដំណើរ , ក្រុមហ៊ុន ថោង ស៊ី​ង ដឹក​អ្នកដំណើរ ,​ក្រុមហ៊ុន លី ហុង ដឹក​អ្នកដំណើរ , ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ដឹក​អ្នកដំណើរ  និង​ក្រុមហ៊ុន អង្គ​រអិច​ប្រេស ដឹក​អ្នកដំណើរ​ជាដើម ។

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​៥​ខាងលើ  បាន​ត្រូវ​គេ​អះអាងថា​បាន​លួច​បង្កប់ និង​ទទួល​ដឹក​ទំនិញ​គេច​ពន្ធ​សព្វសារពើ​ពី​តំបន់​ប៉ោយប៉ែត​មានដូចជា​៖ សម្លៀក​បំពាក់ ( ខោអាវ ) គ្រប់មុខ , គ្រឿងក្រអូប , ព្រមទាំង​សម្ភារ​មាន​តម្លៃ​ថ្លៃ​ផ្សេងៗ​ទៀត និង​គ្រឿង​អេឡិចត្រូនិច​ជាដើម ដែល​ប្រភេទ​ទំនិញ​ខាងលើនេះ​សុទ្ធសឹងតែ​ជា​ប្រភេទ​ទំនិញ គេ​ចព​ន្ឋ ហើយ​ប្រសិន​បង់ពន្ធ​ជូន​រដ្ឋ​វិញ​គឺ​ច្រើន​សន្ឋឹក​សន្ឋាប់​ណាស់ ប៉ុន្តែ​ជា​អកុសល ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ទាំងនោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ ក្រុម​ឈ្មួញ​ខិលខូច និង​មាន​ការចូលរួម​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ស្ទើរ​គ្រប់​ស្ថាប័ន​ដូចជា ៖ មន្ត្រី​គយ​ចល័ត ស្រុក ក្រុង ខេត្ត និង​ក្រសួង និង​ប៉ូលិស​សេដ្ឋកិច្ច ខេត្ត ក្រសួង ដែល​ឈរជើង នៅតាម​បណ្តា​ខេត្ត ក្រុង តាម​ដង​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ជាដើម ។

សូមបញ្ជាក់​ថា​: ក្រុមហ៊ុន​រថយន្តក្រុង ដឹក​អ្នកដំណើរ​” វិរះ ប៊ុន​ថាំ​” មាន​ទីតាំង​នៅ​ជាប់ នឹង​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ក្បាល កោះ សង្កាត់​នឹង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​ក្រុមហ៊ុន​មួយ​នេះ​ជារឿយៗ ត្រូវបាន​សា​ព័ត៌ មាន​ក្នុង​ស្រុក ធ្វើ​ការចុះផ្សាយ​ជា​បន្តបន្ទាប់ ពាក់​ពន្ធ័​នឹង​ករណី​ដឹកទំនិញ​គេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ទំនិញ​ខូច​គុណភាព ដែល​ធ្វើឲ្យ​បាត់​ចំណូល​រដ្ឋ​ក្នុង​មួយ​ឆ្នាំៗ រាប់​ពាន់​លាន​រៀល ឯ​លុយ​ទាំងនោះ​បាន​ធ្លាក់​ចូល​ក្នុង​ហោប៉ៅ  របស់លោក ហ៊ុយ សុជាតិ នឹង​មន្ត្រី​ក្រោម​ឪ​វ៉ាទ  ។

សារព័ត៌មាន​យើង​មិនអាច សុំ​ការបំភ្លឺ​ណាមួយ​ពី លោក​ហ៊ុយ​សុជាតិ មេ​គយ​ច្រក​ប៉ោយប៉ែ​ត​តាម​ទូរ​សព្ទ​អំពី​សេចក្តីរាយការណ៍​ខាងលើ​នេះ​បាន​ឡើយ​។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ឬក៏​មាន​ការត្រួតពិនិត្យ​ពីសា​ម៉ី​ក្រសួង​ឬ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពី​ករណី​នៃ​ការឃុបឃឺត​គ្នា​រវាង​មន្ត្រី​គយ​និង​ឈ្មួញ​នៅ​ច្រក​ប៉ោយប៉ែត​ជា​មិន​ខាន​ប្រសិនបើ​ចង់បាន​ចំណូ​រដ្ឋ​តាម​ច្រក​នេះ​ចូល​បាន​ត្រឹមត្រូវ​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់