សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទាល់តែ​ឡាន​ដឹកឈើ​ជាប់ផុង​ក្នុង​ក្រុង​បាន​លុង​ទើប​មេព្រៃ​រតនៈគិរី​មក​ចាប់​ជាប់​!

ទាល់តែ​ឡាន​ដឹកឈើ​ជាប់ផុង​ក្នុង​ក្រុង​បាន​លុង​ទើប​មេព្រៃ​រតនៈគិរី​មក​ចាប់​ជាប់​!

រតនៈគីរី​៖​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង​ខេត្ត្រតនៈគិរី​និយាយ​លេងសើច​ថា​មេព្រៃ​រតនៈគិរី​គឺ​ចម្រៀង​គេ​ច្រៀង​ចឹង​គឺថា​បើ​ក្របី​ដើរចេញ​បង​ដេញ​ឲ្យ​ស្រី​មើល​គឺ​មិន​ដែល​ចេញ​មុខ​បង្ក្រាប​បទល្មើស​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​បានជា​ដុំកំភួន​ឡើយ​ពោល​គឺ​កំលាំង​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ចាប់បាន​តែ​រថយន្ត​ដឹក​ឈើ​ណា​ដែល​ខូច​ក្រឡាប់​រឺ​បែក​កង់​ធ្លាក់ ផ្លូវ​ទៅ​មុខ​លែង​រួច​យក​ជា​ស្នាដៃ​តែប៉ុណ្ណោះ​។ ជាក់ស្តែង​ដូច ជា​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់់​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​គេ​ឃើញ​មាន​រថយន្ត​បា​ឡែន​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A0535​ផ្ទុក​ឈើ ប្រណិត​ប្រភេទ​ធ្នុង​ពេញ​ព្រៀបបាន​បើកបរ​ទឹសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លៀន​។

តែ​ដល់​ចំណុច​ផ្លូវ​កែង​ក៏​ជ្រុល​ចង្កូត​កាច់​មិន​ទាន់​ធ្លាក់​ផ្លូវ​ចូល​ក្បែ​របង​អ្នកភូមិ​ទៅ​មុខ​ថយ​ក្រោយ​មិន​រួច​ស្ថិតក្នុង​ភូមិ​អូរ​កន្ទឹល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​មាន​កាសែត​មក​ចោមរោម​ថត​ទើប​គេ​ឃើញ​អស់លោក​មេព្រៃ​ដឹកនាំ​កំលាំង​បួនដប់​នាក់​មក​ឡោម​ពត័​ស្ទាក់​ចាប់​រឹបអូស​យក​ទៅ​រក្សារ​ទុក​នៅ​ក្នុង​បរិវេណ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​អ្នកឃើញ​ហេតុការណ៍​និយាយថា​គេ​មិន​ធ្វើការ​រើ​ឈើ​នោះ​ចេញពី​ក្នុង​រថយន្ត​ដើម្បី​រាប់​វាស់វែង​ភ្លាមៗ​នោះទេ​ព្រោះ​គេ​ស្តាប់លឺ​កំពុង​មាន​ថៅកែ​ឈើ​ទូរ​សព្ទ័​មក​សុំ​សំរួល​ដោះស្រាយ ។

ប្រហែល​ខ្លាច​ខូច​បែកការណ៍​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ​ទើប​សមត្ថកិច្ច​ធ្វើការ​រាប់​វាស់វែង​ប៉ុន្តែ​ក៏​នៅ​មិនទាន់​មាន​លទ្ធផល់​យ៉ាងណា​នៅឡើយ​ដែរ​។​ឯ​ម្ចាស់​រថយន្ត​នោះ​ក៏​គេ​ពុំ​ទំលាយ​ឱ្យដឹង​ដែរ​ព្រោះ​រថយន្ត​ជាច្រើន​ដែល​រង​ការ​ខូច​ជាប់ផុង​រឺ​បែក​កង់​ដែល​កំលាំង​បង្ក្រាប​បាន​កន្លងមក​នោះ​ក៏​ពុំ​ដឹងថា​មាន​ម្ចាស់​ជា​អ្នក​ណា​ដែរ​យូៗ​ឱ្យតែ​ភ្លេចត្រចៀករ​ស្រាប់តែ​បាត់​ទាំង​រថយន្ត​ទាំង​ឈើ​នោះ​តែម្តង​។

 

Filed in: ព័ត៌មានជាតិ