សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​ឈើប្រណិត​បាន​ចំនួន​2​គ្រឿង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពីរ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ដឹកនាំ​ដោយ​លោក ជា សុភ​ក្រ័ ព្រះរាជ​អជ្ញារ​ង​

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​ឈើប្រណិត​បាន​ចំនួន​2​គ្រឿង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពីរ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ដឹកនាំ​ដោយ​លោក ជា សុភ​ក្រ័ ព្រះរាជ​អជ្ញារ​ង​

​ក្រចេះ ៖​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក្រចេះ​ធ្វើការ​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​បាន​ចំនួន​2​គ្រឿង​នៅ​ចំណុច កំពង់ចម្លង​តា​លុះ​ស្ឋិតនៅ​ក្នុង​ភូមិតាលុះ ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​ធ្វើឡើង​ដោយ​ស្ថាប័ន​អយ្យការ​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​រង​ខេត្ត សហការ​ចូលរួម​មាន​កម្លាំង​នគរបាល​បាល​ខេត្ត​និង​សង្កាត់ រដ្ឋបាល​ព្រៃឈើ​កន្ទួត​។​

​ប្រភព​ព័ត៌មាន​ពី​លោក ជា សុភ័ក្ត្រ បានឲ្យដឹងថា​មុន​និង​ឈាន​ដល់​ការ​បង្គ្រាប​រថយន្ត​ដឹក​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​2​គ្រឿង​នេះ​ដោយ​ទទួល​ពត៍​មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​រថយន្ត សេរី​ទំនើប​មួយគ្រឿង​ម៉ាក HIGHLANDER និង​មួយ​គ្រឿង​ទៀត ម៉ាក​ស៊ាំ​យ៉ុង​ដឹក​ឈើប្រណិត​កំពង់​ឆ្លង​នៅ​កំពង់ចម្លង​តា​លុះ​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​ពេញ​រថយន្ត​ភ្លាមៗ​នោះ លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​ដល់​គោលដៅ​ធ្វើកា​រ​បង្គ្រាប​បាន​រថយន្ត​ដឹក​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​និង​ហៅ​ម្ចាស់​រថយន្ត​មក​សួរនាំ​ផងដែរ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​មាន​ឈ្មោះ ចែ ស្រី ហើយក៏​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​ក្រចេះ មាន​ទីលំនៅ​ភូមិរ​កា​កណ្តាល សង្កាត់រ​កា​កណ្តាល ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ​។

​ប្រភព​ព័ត៌មាន​ពី​លោក ឃ្លាំង រ័ត្ន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បានឲ្យដឹង​ថា​ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​ប្រណិត​ហើយ​កម្លាំង​របស់លោក​កំពុង​នាំ​យក​រថយន្ត​ដឹក​ឈើប្រណិត​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ​ទៅ​រក្សាទុក​នៅ ស្ថានីយ​បណ្តុះ​កូនឈើ​ខ្សារ ដើម្បី​ធ្វើការ​វាសវែង​និង​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត ៕

 

 

Filed in: ព័ត៌មានជាតិ