សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​រំលោភ​លើ​ច្បាប់​ការងារ​ធ្ងន់ធ្ងរ​

​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​រំលោភ​លើ​ច្បាប់​ការងារ​ធ្ងន់ធ្ងរ​

​ខេត្ត​បន្ទាយមានជ័យ ៖ យោង​តាម​ប្រភព័ត៌មាន​ពី​បុគ្គលិ​ក​ដែល​បំរើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​បាន​លើកឡើង​ថា ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​បាន​រំលោភ​បំពាន​លើ​ច្បាប់​ស្តីពី​ការងារ​យ៉ាង​ធ្ងន់ធ្ងរ​ជាទីបំផុត គឺ ម្ចាស់​ក្រុមហ៊ុន​បាន តម្រូវឲ្យ​កម្មករ​ធើ្វ​ការលើស​ម៉ោង​ដែល​ច្បាប់​របស់​ប្រទេស​កម្ពុជា បានកំណត់​ពោលគឺ​១​ថ្ងៃ​ត្រូវ​ធើ្វ​ការងារ​០៨​ម៉ោង ប៉ុន្តែ​ផ្ទុយទៅវិញ​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​នីមួយៗ បាន​កែប្រែ​ច្បាប់​ដោយ​ខ្លួនឯង ពី​៨​ម៉ោង​ឲ្យទៅ​១២​ម៉ោង​ជា​កំណត់​។ ហើយ​ករណី​រំលោភបំពាន​នេះ​រដ្ឋអាជ្ញា​ក៏ដូចជា​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ផង មិន​ដែល​ចុះ​មក​មើល​នៃ​ការអនុវត្ត​ន៏​របស់​ម្ចាស់​ក្រុមហ៊ុន​ឡើយ ។

​ជាមួយគ្នានេះ ក្រុមហ៊ុន​បន​ល្បែង​មួយចំនួន​បាន​ចងក្រង​និង​ធើ្វ​ច្បាប់​លើ​ច្បាប់​រដ្ឋ​បន្ថែម ប្រយោជន៏​ដើម្បី​កេងចំណេញ​និង ប្រ​វញ្ច័​លើ​កម្លាំង​បុគ្គលិក ពលកម្ម​កម្មករ​បាន​យ៉ាង​ងាយ ។​

​ជាក់ស្តែង​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ (STAR PARADES) ស្តារ​ផា​រា​ដាយ៏ ស្តារ​ផា​រា​មិច​សុទ្ធតែ​តម្រូវឲ្យ​កម្មករ បុគ្គលិក​បំពេញការងា​រ​លើស ច្បាប់​កំណត់​ទាំងអស់ គឺ​ក្រុមហ៊ុន​ឲ្យ​កម្មករ​ធើ្វ​ការ​១២​ម៉ោង​ហើយ​កម្មករ​ផែ្ន​កខ្លះ​ទៀត គ្មាន​ថ្ងៃ​ឈប់សំរាក​ប្រចាំខែ​និង​ឆ្នាំ​ទៀតផង ។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ឫ​ថៅកែ​ដែល​ជា​ជនជាតិ​ថៃ​រូបនោះ​មានការ រើសអើង​ជាតិ​សាស្ត្រ លើ​បុគ្គលិក​ខ្មែរ ពោល​គឺ ឲ្យប្រាក់​ថ្លៃ​ពលកម្ម​ថោក​ខុសគ្នា​ដូច​មេឃ​និង​ដី បុគ្គលិក​ចូលធើ្វការ​ថ្មី ផ្នែក​កងកម្លាំ​សន្តិសុខ ម្ចាស់​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ធើ្វ​ការ​១២​ម៉ោង ក្នុង​១​ថ្ងៃ ទទួលបាន​៤៥០០​បាត​ប្រាក់ សៀម ចំណែក​ជនជាតិ ថៃ​វិញ​ផ្នែក​ដូច​គ្នា ១​ខែ​ទទួលបាន​ប្រាក់​១០០០០​បាត​ឫ​១២០០០​បាត​ក្នុង​១​ខែ​។ ជា​សំនួរ សួរថា ហេតុអ្វី​បានជា​មាន​ការខុសប្លែក​គ្នា ឆ្ងាយ​យ៉ាង​នេះ​រវាង​ខ្មែរ និង​ថៃ ? ។

​ពាក់​ពន្ធ័​និង​ករណីដ​ដែល អ្នកសារព័ត៌មាន​យើង​បាន​ទទួល​ប្រភព​ថា មាន​បុគ្គលិក​ផ្នែក​រៀប​បន្ទប់ ផ្នែក​សំអាត និង​ផ្នែក លើក​ម្ហូប គេ​តម្រូវ​ឲ្យ​ធើ្វ​ការ​១២​ម៉ោង​ក្នុង​១​ថ្ងៃ ហើយ​គ្មាន​ថ្ងៃ​ឈប់សំរាក​ទេ​(​បើ​ចង់​ឈប់​កាត់លុយ​) បុគ្គលិក​ខាងលើ​នេះ​លុះណាតែ បំពេញការងារ​បាន​៦​ឆ្នាំ​ឡើង​ទៅ ទើប​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​ឲ្យមាន​ថ្ងៃ​ឈប់សំរាក​បាន​។ ចំណែក​ផ្នែក​ចែក​បៀរ និង​ផ្នែក​មើល​ការចែក​បៀ​រ វិញ គ្រាន់​តែ​ចូលធើ្វការ​ភ្លាមទ​ទួលបាន​ថ្ងៃ​ឈប់សំរាក ប្រចាំខែ តែ​បំពេញ​ការងារ​១២​ម៉ោង​ដូចៗ​គ្នា ។

​មន្ត្រី​សហ​ជិព​ម្នាក់​បាន​លើកឡើង​ថា ក្រុមហ៊ុន​កាស៊ីណូ​ច្រើន​ណាស់​នៅ​តំបន​បោយ​បែ​ត​នេះ បាន​តម្រូវ​ឲ្យ​បុគ្គលិក កម្មករ​ធើ្វ​ការលើស​ម៉ោង លោក​ថា បញ្ហា​ត្រង់​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​លូកដៃ​ជួយ​កម្មករ ហើយ​ករណី​នេះ​វា​បាន​កើតមាន​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ចំណែក​ច្បាប់​ស្តីពី​ការងារ គឺ​គេ​បាន​លើក​ស្ទួយ​សិទ្ធិ​កម្មករ ប៉ុន្តែ​បញ្ហា​គ្មាន​អ្នក​អនុវត្ត​ន៏​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ។​

​ជុំវិញ​បញ្ហា​ខាងលើ លោក ឧត្តមសេនីយ៏ យោធា​ប្រធាន​សន្តិសុខ កាស៊ីណូ គឺ​លោក ទៀ ចាង បានឲ្យដឹងថា សម្រាប់​លោក មិន​បានដឹង​រឿង​ច្រើន​ទេ តែ​បើ​តាម​ច្បាប់​ស្តីពី​ការងារ គឺ​កម្មករ​មាន​សិទ្ធិ​ឈប់សំរាក​បាន​ដោយ​មិន​ត្រូវ​កាត់លុយ​ឡើយ ទន្ទឹម​និង​នេះ​លោក​បាន​លើកឡើង​ថា បើ​ក្រុមហ៊ុន​រំលោភ​លើ​ច្បាប់​កម្មករ លោក​មាន​សិទ្ធិ​តវ៉ា ឫ​ប្តឹង​ក្រុមហ៊ុន​បាន ការ​ថ្លែង​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​កក្កដា​២០១៧ ។​

​ដើម្បី​ជួយ​សម្រួល​ទុក្ខ​កង្វល់​ដល់​បុគ្គលិក​និង​កម្មករ​ខ្មែរ ដូច្នេះ​សូម​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​សហ​ជិព​កម្មករ គប្បី មក​ពិនិត្យ​ជាក់ស្តែង​តាម​បណ្តា​កាស៊ីណូ នី​មួយៗ ដើម្បី​ឲ្យដឹង​កាន់តែ​ច្បាស់​ថា បញ្ហា​អវិជ្ជមាន មាន​ពិតប្រាកដ​ឫ​យ៉ាងណា ? ហើយ​កុំ​ទាន់​ជឿជាក់ លើរ​បាយ​ការណ៏​របស់ ប្រធាន​មន្ទីរ​ការងារ​ពេក ព្រោះ​កន្លងមក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ប​/​ជ ក៏​ជាប់ជំពាក់​និង​រឿងអាស្រូវ លើរ​បាយ​ការណ៏​ខ្វះ​ក្រមសីលធម៌​ម្តង​រួចមកហើយ ទាក់ទិន​និង កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ខាងលើនេះ ៕

 

Filed in: ព័ត៌មានជាតិ