សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ក្រុមហ៊ុន ជាច័​ន្ធ​រិទ្ធិ​ធ្វើ​កាប់​ឈើ​គ្មាន​ច្បាប់​ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បង្ហាញថា​មាន​ការឃុបឃឺត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​!

រឿង​ក្រុមហ៊ុន ជាច័​ន្ធ​រិទ្ធិ​ធ្វើ​កាប់​ឈើ​គ្មាន​ច្បាប់​ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បង្ហាញថា​មាន​ការឃុបឃឺត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​!

​រតនៈគិរី​៖​ក្រុមហ៊ុន ជា ច័ន្ទរិ​ទ្ធ​ឬ​ក្រុមហ៊ុន​៧២ ជា​ក្រុមហ៊ុន​ដែល​ទទួលបាន ដី​សម្បទាន សេដ្ឋកិច្ច​មួយ​កន្លែង ស្ថិតនៅ​ភូមិ សាស្ត្រ ក្នុងភូមិ សា​គ្រៀង ឃុំ កិ​ចុង ស្រុក​បរ​កែវ និង​ឃុំ សោម​ធំ ស្រុក​អូរយ៉ាដាវ ន៉​មិន​បាន​អភិវឌ្ឍន៍​អ្វី​ជា​ធំដុំ​ទេ​ប៉ុន្តែ​បាន​នឹង​កំពុង​លួច ធ្វើ​អាជីវកម្ម​កាប់​ដឹកជញ្ជូន ឈើ​គ្មាន​ច្បាប់​ទៅ​វិញ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដោយ​ខឹង​ប្រជាពលរដ្ឋ​មិន​ព្រម​កាប់​ឈើ​លក់​ឲ្យ​ខ្លួន​ក្រុមហ៊ុនេះ​បាន​បិទ​ផ្លូវ​មិនឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ថែម​ទៀត​។​ប្រសិន​ចង់​ឆ្លងកាត់​ត្រូវ​បង់លុយ​ពី​១​ទៅ​២​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​១​គ្រឿង​។​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ទំ​ពួន នៅ​ភូមិ​សា​គ្រៀង ឃុំ​កិ​ចុង ស្រុក​បរ​កែវ បាន​កើតទុក្ខ​មិន​សុខចិត្ត និង​មាន​ការ​ខឹងសំបា​ចំពោះ​ក្រុមហ៊ុន​៧២​ដែល បាន​ធ្វើ​ការដាក់​កុងត្រូល​បិតផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដី​ក្រុមហ៊ុន​របស់​ខ្លួន ដោយ​ហេតុផល​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើឲ្យ​ខូច​ប្រយោជន៍​របស់​ខ្លួន​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា បាននាំគ្នា​ទៅ​តវ៉ា នៅ​មុខ​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ដើម្បី​ឲ្យ្រុ​ម​ហ៊ុន​៧២(​ជា​ច័ន្ទ​រិទ្ធ​) ធ្វើ​ការបើកផ្លូវ​ឡើងវិញ​។ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ បានឲ្យ​ដឹង​ដូចគ្នាថា ក្រុមហ៊ុន​ខាងលើនេះ ដាក់​កុងត្រូល​បិតផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដី​ក្រុមហ៊ុន​ទេ ពោល​គឺ​ការបិតផ្លូវ​នេះ ទុក​សម្រាប់​ច្រកចេញចូល​តែ​ជាង​១​ម៉ែត្រ តែប៉ុណ្ណោះ ប្រជាពលរដ្ឋ​ចង់​ដឹក​កសិផល​ផ្សេងៗ​តាម​រថយន្ត ក៏​មិន​បាន​ឡើយ​។​

​ករណី​នេះ​លោក ស៊ីម លីន អភិបាលរង​ស្រុក​អូយ៉ាដាវ​និង​កម្លាំង​សមត្តកិច្ច​ដែលបាន ចុះ​ត្រួតពិនិត្យ សុពលភាព រោង​ម៉ាស៊ីន អារ កែច្នៃ ឈើ និង​ផលិត​គ្រឿង សង្ហា​រឹម របស់​ក្រុមហ៊ុន ខាងលើ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ បានឲ្យដឹងថា​៖ តាម​ការបញ្ជាក់​របស់​កំណត់ហេតុ​ក្រុមការងារ ក្រុមហ៊ុន ជា ច័ន្ទ​រិទ្ធ មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ អោយធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ ២០១៥-២០១៦ មានន័យ​ថា លិខិត​អនុញ្ញាតិ​បាន​ផុត​សុពលភាព ហើយ មិន​មាន​លិខិត​បន្ត​សុពលភាព ក្នុង​ឆ្នាំ ២០១៧​នេះ​ទេ ។
​តែ​ក្រុមហ៊ុន​ខាងលើ នៅ​តែ​កាប់​ឈើ មក​ធ្វើ​ការកែច្នៃ ដោយ​គ្មាន​ការអនុញ្ញាតិ និង​មិន​មាន​សមត្ថកិច្ច​ណា ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ដែល​បង្ហាញ​ពី​ការឃុបឃឺត​គ្នា​ប្រព្រឹត្ត​អំពើរ​ពុករលួយ​រវាង​ក្រុមហ៊ុន​និង​មន្ត្រី​ជំនាញ​។​ជាក់ស្តែង​ពេល​ចុះ​ឆែក​ក្រោយ​បែក​រឿង​សមត្តកិច្ច​រកឃើញ​ឈើប្រណិត​ជាច្រើន​ម៉ែត​គូប​នៅក្នុង​ក្រុមហ៊ុន​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ គឹម អាន​នាគ​ថា ហៅ​ម៉ាប់ ជា​ម្ចាស់​រោង ម៉ាស៊ីន​អារឈើ បានអោយ​ដឹង​ក្នុង​កំណត់​ហេតុ​ថា ខ្លួន​កំពុង​ធ្វើលិខិត​ស្នើសុំ អារឈើ កែច្នៃ​ឈើ ឆ្នាំ​២០១៧ ហើយ​តែ​មិន​ទាន់​ធ្លាក់​មក​ទេ​(​ស៊ិក​) ។
​បន្ទាប់​ពី ពិនិត្យ​ឯកសារ និង​ធ្វើ​កំណត់ហេតុ រួចរាល់​ក្រុមការងារ ថ្នាក់ស្រុក បាន​ធ្វើ​កិច្ចសន្យា​អោយ លោក គឹម អាន​នាគ​ថា ហៅ​ម៉ាប់ ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន ផ្អាក​សកម្មភាព អារ​ឈើ​ទាំង​ស្រុង រងចាំ​មាន​លិខិត អនុញ្ញាតិ​ពី​ថ្នាក់​ក្រសួង និង​អាជ្ញាធរ ពាក់ព័ន្ធ និង​តម្រូវ អោយ​ក្រុមហ៊ុន រុះរើ​បា​រ៉ា​ស់ ដែល​ខ្លួន បានដាក់​បិទផ្លូវ មុខ រោង​ម៉ាស៊ីន ផងដែរ ។​

​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បរ​កែវ បាន​ប្រាប់​អ្នកសារព័ត៌មាន តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី ១១ ខែ កក្កដា​ឆ្នាំ ២០១៧ ថា លោក​បាន​ដឹង​អំពី​ការ​ផុត អ​ជ្ញាប័​ណ្ណ ឈប់​អោយ​ក្រុមហ៊ុន ជា ច័ន្ទ​រិទ្ធ ធ្វើ​អាជីវកម្ម​អារឈើ កែច្នៃ​ឈើ នោះ​ហើយ តែ​ឈើ នៅក្នុង​រោងចក្រ ជា​ឈើ​ចាស់ នៅសល់ ប្រហែល ៧០០ ម៉ែត្រគូប ចំណែក​គំនរ​ឈើ ដែល​នៅ​ខាងក្រោយ​រោងចក្រ គឺជា​ឈើ​ដែល​លោក និង​កម្លាំង​អាវុធហត្ថ​ចាប់បាន កាល ពី​ឆ្នាំ​ទៅ​មិញ គឺ​មិន​មាន​ការកាប់​ឈើ​ថ្មី​ចូល​រោងចក្រ​ឡើយ ។

​ផ្ទុយ​ទៅ​វី​ញ លោក កែប កត់ នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនៈគីរី​ដែល​សង្ស័យ​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​ដែល​ក្រុមហ៊ុន​៧២​ឬ​ជា​ចន្ទរិ​ទ្ធ​បង្ក​ឡើង​នោះ​បាន បាន​បដិសេធ​មិន​បំភ្លឹ​តាម​ទូរស័ព្ទទេ នៅ​ព្រឹក​ថ្ងៃ ១១​ក្កដា​ដោយ​និយាយ បែប​អសុ​រស​ថា (​អាញ់​នៅ​វៀតណាម មក​ព្យាបាល​ជំងឺ រួច​ក៍បិទ​ទូរស័ព្ទ​ទូរស័ព្ទ​ទៅ​) ចំណែក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ ខេត្ត​រតនគិរី នៅ​ពេល​អ្នក​យក​ព័ត៌​សួរ​មាន​តាម​ទូរស័ព្ទ សុំ​ការបំភ្លឺ ករណី​ខាងលើ​នេះ បាន​គេច​មិន​និយាយ​ដោយ​លោក ឆ្លើយថា កំពុង​ជាប់​ប្រជុំ ។

លោក គឹម អាន​នាគ​ថា ហៅ​ម៉ាប់ តំណាង​ក្រុមហ៊ុន​ជា​ច័ន្ទ​រិទ្ធ ក៍​បាន​អោយដឹង​នា​ថ្ងៃ​ដដែល ដែរ​ថា លោក បាន​រត់​ច្បាប់​ដើម្បី​បន្ត​អ​ជ្ញាប័​ណ្ណ ធ្វើ​អាជីវកម្ម ក្នុង​ឆ្នាំ ២០១៧ រយៈពេល ៤ ទៅ ៥ ខែ​ហើយ តែ​មិន​ទាន់​ធ្លាក់​ច្បាប់​មក​ទៀត ។ ហើយ​ក្រុមហ៊ុន ក៍​មិន​ទាន់​មាន​ការកាប់​ឈើ​ថ្មី ចូល​ម​ក្នុង​រោងចក្រ​ទៀត​ដែរ ពោល​គឺ​ឈើ​នៅក្នុង រោងចក្រ​ទាំង ប៉ុន្មាន​គឺ​សុទ្ធតែ​ជា​ឈើ​ចាស់​នៅ​សល់ ប្រហែល ៧០០ ទៅ ៨០០ ម៉ែត្រគូប ។
តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ជា​ជនជាតិដើម ទំ​ពួន ក្នុង​ភូមិ​សា​គ្រៀង ឃុំ​កិ​ចុង ស្រុក​បរ​កែវ​បាន​លើកឡើង​ថា ខុស​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា គ្មាន​ការកាប់ ឈើ​ថ្មី​ចូល ក្នុង​រោងចក្រ នោះ​ថា​៖​កន្លងមក​ថ្មីៗ​នេះ ពួកគាត់​បាន​ឃើញ សកម្មភាព​ក្រុមហ៊ុន​នេះ​កាប់​ឈើ​ថ្មី អូស​ចូល ក្នុង​រោងចក្រ​ទាំងថ្ងៃទាំងយប់ យ៉ាង​អណាធិបតេយ្យ​។  មិន​តែ​ប៉​ណ្ណោះ បានដាក់ បា​រ៉ា​ស់ ហាមឃាត់ ពួកគាត់​មិន​អោយ​ធ្វើ​ដំណើរ​ផ្លូវ មុខ​រោងចក្រ​ថែមទៀត​ផង ។

តែ​ពេល​នេះ ពួកគាត់​អស់​ក្តីកង្វល់​ទៀតហើយ ដោយ​បាន​ការ​អន្តាគ​មន៍ ពី​អាជ្ញាធរ​ស្រុក អូយ៉ាដាវ ចុះ រុះរើ​បា​រ៉ា​ស់ មុខ​រោងចក្រ​នោះ ចោល​អស់​ហើយ ។​គួររំលឹកថា ក្រុមហ៊ុន​៧២​ឬ​ករុង​ហ៊ុន​ជា​ចន្ទ័​រិទ្ធ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋ​ថា​ភិបាល​ចំនួន​៥០០០​ហិកតា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរ​កែវ និង​ស្រុក​អូរយ៉ាដាវ​។​តែ ប្រជាពលរដ្ឋ​មាន​ការងឿងឆ្ងល់​ថា ក្រុមហ៊ុន​បាន​ដាំ​ដុះ​កៅស៊ូ​ហើយ លើ​ផ្ទៃ​ដី​របស់​ខ្លួន ហេតុអ្វី​ក៏​ក្រុមហ៊ុន​កាប់​ឈើ អារច្រៀក​រាល់ថ្ងៃ​ដឹកយក​ទៅ​លក់​នៅ​ស្រុក​យួន​តើ​ក្រុមហ៊ុន កាប់​ឈើ​ពី​ណា​មក​? ។​ករណី​មួយ​នេះ​បើ​មិន​មាន​ការឃុបឃឹត​គ្នា​ពុករលួយ​ទទួល​លាភសក្កា​រៈ​ទេ​ពី​សមត្តកិច្ច​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ខេត្ត​រតនៈគិរី​ទេ​ក៏ក្រុហ៊ុន​នេះ​មិន​អាចធ្វើ​បាន​ដែរ​៕

 

Filed in: ព័ត៌មានជាតិ