សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កសិករ​ស្រុក​កំរៀង​បិទផ្លូវ​តវ៉ា​រឿង​តម្លៃ​កសិផល​!

កសិករ​ស្រុក​កំរៀង​បិទផ្លូវ​តវ៉ា​រឿង​តម្លៃ​កសិផល​!

បាត់ដំបង​៖​ប្រជាពលរដ្ឋ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​កាលពី​វេលា​ម៉ោង​ជាង​៩​ព្រឹក​បាន​នាំគ្នា​យក​គ្រឿងចក្រ​មក​បិទ​ផ្លូវ​ដើម្បី​តវ៉ា  សុំ​ឲ្យ​សមត្តកិច្ច​ជួយ​អន្តរា​គ​មន៍​រឿ តម្លៃ​ពោត ថោក គ្មាន​ទីផ្សារ ដំឡូង គ្មាន​អ្នក​ទិញ​និង​បន្ថោក​តម្លៃ ។​បាតុករ​ជា​កសិករ​ប្រមាណ​១៣០​នាក់​មកពី​ភូមិ​ចំនួន​៦​ក្នុង​ឃុំ​តា​គ្រៃ​ស្រុក​កំរៀង​បាន​យក ឡាន គោយន្ត​ឆ្នៃ​និង​ត្រាក់ទ័រ​២៣​គ្រឿង​ផ្ទុក ដោយ​ពោត​ដំឡូង​មក​បិទផ្លូវ​លេខ​៥៧​បេ​ចំណុច​ផ្លូវ​បំបែកលេខ​៣០​ភូមិ​៣០​ឃុំ​តា​គ្រៃ​ស្រុក​កំរៀង​។

​លោក​ជា​សុផាត​អភិបាលស្រុក​កំរៀង​បាន​មាន​វត្តមាន​នៅ​ទីនោះ​ជួយ​សម្របសម្រួល​ដោះស្រាយ​។​ប្រជា​កសិករ​បាន​ស្នើសុំ​ដល​សម្តេច​ហ៊ុន​សែនឲ្យ​ធ្វើឲ្យ​.​ពោត​តម្លៃ ៣,៥​បាត​ថេរ​។​សុំ​ឲ្យ​ច្រកព្រុំដែ​នយក​តម្លៃ​តាម​រដ្ឋ​កំណត់​។ សុំ​ឲ្យ​រដ្ឋ​ត្រួតពិនិត្យ​ជញ្ជីង​តាម​សាយ​ឡូ​កុំឲ្យ​មាន​ការ​លួច​បន្កំ​។ សុំឲ្យ​មាន​ថៅកែ​ច្រើន​ចូល​ទិញ កុំឲ្យ​មាន​តែ​មួយ​ទិញ​តម្លៃថោក​យកទៅលក់​ថ្លៃ​។ ក្រោយពី​មាន​កា​សម្របសម្រួល​ក្រុមបាតុករ​បាន​រំសាយ​វិញ​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ដដែល ៕

 

 

Filed in: ព័ត៌មានជាតិ