សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​ដឹកឈើ​ពីរ​គ្រឿង​ចេញពី​ខេត្ត​ស្ទឹងត្រែង​

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​ដឹកឈើ​ពីរ​គ្រឿង​ចេញពី​ខេត្ត​ស្ទឹងត្រែង​

​ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ បាន​ចុះ​ទៅ​ចាប់​រថយន្ត​ប្រភេទ​សាំ​យ៉ុង ដឹកឈើ​អារ​ចំនួន​ពីរ​គ្រឿង ក្នុង​ចំណោម​រថយន្ត​ដឹកឈើ​ច្រើន​គ្រឿង​ទៀត នៅតាម​បណ្តោយ​ដង​ផ្លូវជាតិ​លេខ​៩ ត្រង់​ចំណុច​បង្គោល​លេខ​៤៧៧ ពី​ខេត្ត ព្រះវិហារ មក​ខេត្ត​ស្ទឹងត្រែង ស្ថិតនៅ​ក្នុង​សាស្ត្រ ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ាត់​។​

​មន្ត្រី​ជំនាញ​បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​សាំ​យ៉ុង​ទាំង​ពីរ​គ្រឿង​ដែល​រង​ការបង្ក្រាប​នោះ គឺ​ជា​រថយន្ត​ដឹកឈើ​អារ​គ្មាន​ច្បាប់​អនុញ្ញាត ចេញ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ ហើយ​ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​សសរ និង​គ្រឿងផ្ទះ ក្រុម​ដឹកឈើ​បាន​ដឹក​ជញ្ជូន​ចេញពី​ក្នុង​ដែនដី​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ក្នុង​បំណង​នាំយក​ទៅ​លក់​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

​យ៉ាងណាក៏ដោយ ក៏​មាន​រថយន្ត​ដឹកឈើ​ដូចគ្នា​នេះ​ជា​ច្រើន​គ្រឿង​ទៀត បាន​បើក​គេច​យក​ឈើ​ទៅ​លាក់ទុក​នៅ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ខណ​ដែល​ពួកគេ​ហាក់​ដឹង​ខ្លួន​ជាមុន ។ ក្រោយ​ការបង្ក្រាប ទាំង​ឈើ និង​រថយន្ត ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ដើម្បី​ចងក្រង​សំណុំរឿង ចាត់ការ​ជា​បន្ត​។​

​ភ្នាក់ងារ​រាយការណ៍​ថា សព្វ​ថ្ងៃនេះ​ក្នុង​១​ថ្ងៃៗ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​មិន​ក្រោម​ពី​១០​គ្រឿង​នោះ​ទេ ដែល​បាន​ដឹកឈើ​ចេញពី​ដែន​សមត្ថកិច្ច​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ស្រុក​សៀម​ប៉ាង និង​សង្កាត់​សាមគ្គី ឆ្លងកាត់​សង្កាត់​ស្ទឹងត្រែង និង​អូរ​ពងមាន់ ក្រុង​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​ជាប់​ព្រំប្រទល់​។​

​ភ្នាក់ងារ​បន្តថា តាម​ដងផ្លូវ​ក្រុម​រថយន្ត​ដឹកឈើ​ទាំង​នោះ បើកបរ​យ៉ាង​អាណាធិបតេយ្យ​ពេញ​ដងផ្លូវ ហើយ​គ្មាន​សណ្តាប់ធ្នាប់​នោះទេ ដោយ​ឆ្លងកាត់​ដែន​សមត្ថកិច្ច​ជា​ច្រើន តាំង​ពី​ស្រុក ចូល​ដល់​ដី​ក្រុង រហូត​ឆ្លង​ផុត​ពី​ដែនដី​ខេត្ត​ស្ទឹងត្រែង ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ