សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាង​ជា​សាច់ញាតិ​ស្នងការ​លោក​យឹម​នី​ហៅ​ធី​មេ​រង​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​មេ​តាមរយៈ​បង្កើត​កុងត្រូលជជុះ​

អាង​ជា​សាច់ញាតិ​ស្នងការ​លោក​យឹម​នី​ហៅ​ធី​មេ​រង​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​មេ​តាមរយៈ​បង្កើត​កុងត្រូលជជុះ​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​ពី​មន្ត្រី​នគរបាល​តូចតាច បម្រើ​ការងារ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា​៖ ក្រុម​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង​របស់លោក យឹម នី​ហៅ​ធី​បាន​និង កំពុង​ខំប្រឹង​ប្រមូល​លុយ​តាម​គ្រប់​រូបភាព​ដើម្បី​យក​សក្ការៈ​ទៅជូន​លោក ឧត្តមសេនីយ៍​ផ្កាយ​២​អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​។

​មាន​សេចក្តីរាយការណ៍​ថា​៖​ការ ពិត​ក្នុង​ចំណោម​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ  លោក យឹម​នី ហៅ​ធី​មាន​ថា​នៈ​ជា​នាយរង​ការិយាល័យ​ទេ​តែ​គឺ​ជាម​នស្ស មាន​ឥទ្ធិពល​មហាសាល ជាង​លោក​និង ឆេង សុវត្ថិ ដែល​ជា​ប្រធាន​ការិយាល័យ​និង​ចង់​ខ្លាំង​ជា​លោក​ចាប​សុ​ផារិ​ទ្ធ​ដែល​ជា​ស្នងការរង​ទទួល​បន្ទុក​ផែន​សេដ្ឋកិច្ច​ទៀតផង ។​

ជាក់ស្តែង​បច្ចុប្បន្ននេះ​មន្ត្រីនគរបាល​សេដ្ឋកិច្ច បក្ខពួក​របស់​លោក យឹម នី​ហៅ​ធី​បាន បង្កើត​កុងត្រូលជជុះ​ជុំ​ទិស​រីក​ដូច​ផ្សឹត​ក្នុងទឹកដី​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​តំបន់​ព្រំដែន​ខ្មែរ​សៀម​ឆ្លងកាត់ ខេត្ត​បន្ទាយមានជ័យ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ដែល​មិន​សប្បាយចិត្ត​និង​សកម្មភាព​លោកស្នងការ​បានឲ្យដឹងថា លោក យឹម​នី​ហៅ​ធី គឺជា​មន្ត្រី​ប៉ូលីស​ម្នាក់​ស្និទ​និង​ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​ឲ្យទទួល​ទទួលបន្ទុក​បង្ក្រាបប​ទ​ល្មើស​សេដ្ឋកិច្ច​នោះ កំពុងតែ​កាក់កប​និង​មុខរបរ​ជំនាញ​របស់​ខ្លួន​បណ្តោយ​ឲ្យ​មនុស្ស​ជំនិត និង​បក្ខពួក​មួយចំនួន បង្កើត​កុងត្រូលជជុះ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​នឹង​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តម្រូវ​ឲ្យ​មន្ត្រីអាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​លុបបំបាត់​កុងត្រូលជជុះ​ទាំងស្រុង​ឡើយ ។

អ្នករកស៊ី​ឲ្យដឹងថា នៅ​ខេត្ត​បន្ទាយមានជ័យ លោក យឹម នី​ហៅ​ធី បាន​ឃុបឃិត​គ្នា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ បង្កើត​ប៉ុស្តិ៍​ជជុះ​ទី​១​នៅ​ចំណុច​ភូមិ​សែ​សិន ផ្លូវជាតិ​លេខ​៥ ខេត្ត​បន្ទាយមានជ័យ គ្រប់គ្រង​ដោយ​ឈ្មោះ រស់ អៀម​ដែលជា​អ្នក​ពូកែ​កោសរូស​តាម​ឃ្លាំង​ស្កុប​ទំនិញ​ក្នុង​ខេត្ត​និង​ឡាន​ដឹកឈើ​ពិសេស​ឈើ​ក្រញូង​។ ទី​២​កុងត្រូលជជុះ​នៅ​គល់​ស្ពាន​ទី​១​ផ្លូវជាតិ​លេខ​៦ បន្ទាយមានជ័យ​-​សៀមរាប​គ្រប់គ្រង​ដោយ​ឈ្មោះ រ័ត្ន និង​ប៉ុស្តិ៍​ជជុះ​លេខ​៣​គ្រប់គ្រង​ដោយ លោក ឆេង សុវត្ថិ នៅ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ចំណែក​ប៉ុស្តិ៍​ជជុះ​មួយទៀត​នៅ​ភូមិ​អូរ​បី​ជាន់​ក្រោម​ដើម​ក្រខុប​ជាប់​គល់ស្ពាន​គ្រប់គ្រង​ដោយ ឈ្មោះថា ។​

​តាមរយៈ​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ដូច​ខាងលើ​នេះ គឺ​លោក យឹម​នី​ហៅ​ធី និង​លោក ឆេង សុវត្ថិ ព្រមទាំង​បក្ខពួក អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ហើយ​មួយផ្នែកធំ ដែល​ដាក់​ខែ​ពី​ក្រុម​រកស៊ី​ម៉ូតូ​ក្តៅ​(​របស់​ថៃ​) ត្រូវ​ប្រគល់ជូន​លោក​ផ្កាយ​២ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា ឈ្មួញ​ជាច្រើន​នាក់​ដែល​ប្រក​របរ​រកស៊ី​ដឹក​ទំនិញ ពី​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦​ចូល​ទៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប​ត្រូវ​ក្រុមបក្ខ​ពួកលោក ឆេង សុវត្ថិ ជំរិត​យក​លុយ​ស្រេច​តែ​អំពើ​ចិត្ត​។

បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​ក្រុម​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ បាន​នឹង​កំពុងតែ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័ ប្រព្រិត្ត​អំពើរ​ពុករលួ​យ មិន​ខ្លាចក្រែង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បន្តិច​សោះឡើយ ។

ពាក់​ពន្ធ័​និង​បញ្ហា​ខាងលើ អតីត​នគរបាល​ដែល​ត្រូវ​លោក​អាត់​ខែម ដក​ទូ​នាទី បានឲ្យដឹងថា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មាន​ទូ​នាទី ទប់ស្កាត់ បង្ការ និង​បង្ក្រាប រាល់​បទល្មើស​សេដ្ឋកិច្ច ប៉ុន្តែ​មន្ត្រី​ខាងលើ​គេ​មិន​ដែល​បាន​ឃើញ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​តាម​ដងផ្លូវ​បាន​ម្តង​ណា​ទេ ជាក់ស្តែង​ក្រុម​អ្នករ​ត់​ពន្ធ័​ម៉ូតូ​ពី​ប្រទេស​ថៃ ដូច​ហ្វូងគោ​នៅតាម​តំបន់​ឈរជើង​របស់​ពួកគេ គឺ​មិន​ដែល​បង្ក្រាប​សោះឡើយ តើ​នេះ​ឬ​ជា​កម្លាំង​ជំនាញ ? ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់