សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជុំ​លើក​ទី ៨ សមាគម ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​

​ប្រជុំ​លើក​ទី ៨ សមាគម ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​

​ខេត្ត​បាត់ដំបង ៖ កិច្ចប្រជុំ​លើក​ទី ៨ របស់​ក្រុមប្រឹក្សា​សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ​កាល ពី​ថ្ងៃ​ទី ២៥ ខែ​កុម្ភះ នៅ​សាលាខេត្ត ក្រោម​វត្តមាន​ឯកឧត្តម អេ សារ៉ុម សមាជិក ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​។​

​ លោក យស់ យឿន ប្រធាន​សមាគម​ក្រុមប្រឹក្សា​ខេត្ត​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នាពេលនេះ គឺ​ក្នុង​គោលបំណង​បូកសរុប លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៤ និង​កំណត់​ផែនការ សកម្មភាព​ការងារ ថវិការ ឆ្នាំ​២០១៥​។ ក្នុងនាម​សមាគម​ក្រុមប្រឹក្សា​ថ្នាក់ មូលដ្ឋាន​ខេត្ត​បាត់ដំបង សូម​ថ្លែងអំណរគុណ​ចំពោះ​អង្គពិធី​ទាំងមូល ដែល​បាន​ចូលរួម​គាំទ្រ​រាល់​ដំណើរការ របស់​សមាគម និង​បាន​ជំរុញ​ឱ្យ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្ត​បាត់ដំបង​យើងខ្ញុំ កាន់តែ​មាន​ឆន្ទះ​មុះមុត ខិតខំ​ប្រឹងប្រែង សំរេច​ឱ្យបាន តាម​គោលបំណង និង​ទិសដៅ​របស់​ខ្លួន ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ និង​សម្ពន្ធភាព​ជាតិ ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន នា​ពេល​ដ៏​ខ្លី ខាងមុខនេះ​។
​សមាគម​ ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​បាត់ដំបង បន្ត​និរន្តរភាព​ពី​សមាគម​ក្រុមប្រឹក្សា ឃុំ សង្កាត់ តាម រយៈ​មហាសន្និបាទ កាលពី​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ​២០១៤ ត្រូវបាន​ចុះបញ្ជីរ​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​ក្រសួង​មហាផ្ទៃ តាម រយៈ​លិខិត​លេខ ០៣៤៥ ស​,​ជ​,​ណ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​។ តាមរយៈ​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ ខ្ញុំ​មាន​ជំនឿ​ថា សមាជិក សមាជិការ​សមាគម ក្រុមប្រឹក្សា និង​យក​អស់​ស្មារតី ពិនិត្យ​សកម្មភាព​ផែនការ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​ប្រសាសន៍​ប្រកាស​បើក​ កិច្ចប្រជុំ​ឯកឧត្តម អេ សារ៉ុម បានបញ្ជាក់​ថា វត្តមាន​លោក លោកស្រី​នាពេលនេះ​ជា សក្ខីភាព​ឆ្លុះបញ្ចាំង ពី​ការប្តេជ្ងាចិត្ត របស់​សមាជិក​សមាជិកា​រ​សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការងារ​រួមមួយ ឱ្យ​មាន​អង្គការ​មួយ​ដែល​ជា​តំណាង និង​ការពារ​ផលប្រយោជន៍​រួម​របស់​ក្រុមប្រឹក្សា ឃុំ សង្កាត់ ខេត្ត​បាត់ដំបង​។​ដើម្បី​លើក​កំពស់​ ​គុណភាព​នៃ​ជីវភាព​រស់នៅ និង សុខុមាលភាព របស់​ប្រជាពលរដ្ឋ​តាមរយៈ​អភិបាលកិច្ច តាម​បែប​វិមជ្ឈការ និង វិសហមជ្ឈការ ព្រមទាំង​អភិវឌ្ឍន៍​សមត្ថភាព និង​បង្កើន​សមត្ថភាព នៃ ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

កិច្ចប្រជុំ​ នាពេលនេះ  ​រៀបចំឡើង​ក្នុង​គោលបំណង ពិនិត្យ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាង​ផែនការ របស់​សមាគម និង​ថវិការ ព្រមទាំង​បាន​សំរួល រចនាសម្ព័ន្ធ​សំរាប់​ឆ្នាំ​២០១៥ របស់​សមាគម ដូចជា​ប្រធាន​អនុប្រធាន​សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​គណកម្មការ​ប្រតិបត្តិ  របស់​រដ្ឋាភិបាល​បាន​ស្វាគមន៍ គំនិត​ផ្តួចផ្តើម របស់​ក្រុមប្រឹក្សា​រដ្ឋា​បាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបង្កើត​ឱ្យមាន​ស្ថាប័ណ្ណ​មួយ ដែល​ ​ជា​តំណាងឱ្យ​ក្រុមប្រឹក្សា​ទាំងអស់​នៅ​ថ្នាក់​ខេត្ត និង ថ្នាក់ជាតិ​។​

​ ថ្ងៃនេះ​ជា​ការពិនិត្យ និង​អនុម័ត​ចុង​ក្រោយ​លើ​ផែនការ​បទបញ្ជាផ្ទៃក្នុង របស់​សមាគម​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ  ​សង្កាត់​ខេត្តបាត់ដំបង ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អង្គពិធី​ទាំងមូល សូម​យកចិត្តទុកដាក់ ស្តាប់​ហើយ​ពិភាក្សា និង អនុម័ត ផែនការ  ​យុទ្ធសាស្ត្រ​បទបញ្ជាផ្ទៃក្នុង ដើម្បី​បង្កើន​ការយល់ដឹងឹ ឱ្យ​កាន់តែ​ស៊ី​ជំរៅ ពី​តួនាទី​ភារៈកិច្ច និង​ដំណេ​រិការ របស់​សមាគម  ​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្ត​បាត់ដំបង​យើង​នេះ ៕

2015_02_27d1 (2)

2015_02_27d1 (1)

2015_02_27d1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី