សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជូន​សំណុំរឿង​ឃុប​ឃឹត​បើក​ឲ្យ​យួន​ចូល​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​តំបន់​អូរ​ហ៊ុច​មក​តុលាការ​រាជធានី​ភ្នំពេញ​

​បញ្ជូន​សំណុំរឿង​ឃុប​ឃឹត​បើក​ឲ្យ​យួន​ចូល​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​តំបន់​អូរ​ហ៊ុច​មក​តុលាការ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​អ៊ី រិន ប្រធាន​លេខា​រដ្ឋា​ន​ឲ្យដឹងថា​៖ សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការឃុបឃឹត​ជួញដូរ​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ដោយ​បើក​ឲ្យ​យួន​ចូល​មក​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុច ត្រួវបាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ វិញ​ហើយ​។​ករណី​នេះ​ដែរ​លោក​មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​ក៏​បាន​ឲ្យ​កាសែតដឹងថា សំណុំរឿង​ខាងលើនេះ​ត្រូវបាន​បញ្ជូន​មក​សាលាដំបូង​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី​៧​ក្កដា​មក​តែ​លោក​មិន បញ្ជាក់​អត្តសញ្ញាណ ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​១១​នាក់​ដែល​ពាក់​ពន្ធ័​និង​ការទទួល​លុយ​១៧​ម៉ឺ​ដុល្លារ​អាមេរិក​ជាថ្នូ​នោះទេ​។

​សូមបញ្ជាក់​ថា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​កម្លាំងចម្រុះ​ចាប់បាន​យួន​ចំនួន ៧ នាក់​ដែល​ថ្លើមធំ​ហ៊ាន​បើកឡាន​បង្កង់​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​កាប់​ដឹកឈើ ១៤៥ កំណាត់​ក្នុងស្រុក​អូររាំង​។​ក្រោយពី​ចាប់​បាន  មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែល​មានខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។​

​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា បានឲ្យដឹង​ថា​មាន​ថា​មន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ព្រឹត្ត​បទល្មើស​។

​មន្ត្រី​ទាំង ៣ នាក់​រួមមាន​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុងស្រុក​កែវ​សីមា​, ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ជុំ​។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវបាន​បែងចែក​ជា ២ ផ្នែក​ដែល​ក្នុង​នោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុង​ហ៊ួ និង ទា ខៃ​ម៉េង​។ រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេងទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ៥ ពាន់​ដុល្លារ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហុច ២២៥០០ ដុល្លារ​។ នៅពេល​ដែល​ដឹកឈើ​ចេញ​មេ​ឈ្មួញ​រូបនោះ​ក៏​បង់​លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ​។

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន សន្និដ្ឋានថា​៖ «​ឈ្មោះ ជុំ រតនា​, លាង ភា​រ័ត្ន​, ទា ខៃ​ម៉េង​, ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​»​។

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សំណូមពរ និង​ស្នើសុំ​គោលការណ៍​ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុង​ការកសាង​សំណុំរឿង​របស់លោក ជុំ រតនា និង លាង ភា​រ័ត្ន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ រីឯ​មន្ត្រីនគរបាល ៩ នាក់​ត្រូវ​ស្នើ​ដាក់​វិន័យ​ដូចជា​អប់រំ ព្រមាន និង​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​កន្លែង​ផ្សេង​ក្នុងនោះ​មានឈ្មោះ ព្រំ វណ្ណៈ​, យ៉ា សុ​ផា​, សា ផល្លា​, ស្រេវ ម្នើ​ប (​នាយរង​ប៉ុស្តិ៍​អូរ​ជុំ​), អន សំអាត​, ប៊ុន ភារម្យ​, សូត្រ ពន្លៃ​, ពិត ជឿន​, និង ពៅ ឆ​ឡៃ​ហៀ​ង​។

​ចំពោះ​មន្ត្រី​យោធា និង​អាវុធហត្ថ​ដែល​ពាក់ព័ន្ធ​គឺ​ស្ថិតក្រោម​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​លោក​ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​អាដហុក ដែល​តាមដាន​ករណីនេះ បាន​ចាត់ទុកថា ការបញ្ជូន​ករណី​អំពើពុករលួយ​ក្នុង​ការជួញដូរ​ឈើ​នេះ ធ្វើ​ឡើង​ដោយសារតែ​សមាសភាព​ពាក់ព័ន្ធ​ដល់​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​ខេត្ត​មណ្ឌលគិរី​។ លោក​ប៊ុណ្ណារ៍ យល់ឃើញថា ប្រសិនបើ​សំណុំរឿង​នេះ បន្ត​ទុក​ស៊ើបអង្កេត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី នោះ​នឹង​មិន​អាច​រក​យុត្ត​ធម៌​ឃើញ​ទេ​។​

​យោង​តាម​លោក ជឹង សុច​ន្ថា អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​កាសែត​ដឹង​ថា​បញ្ជី​ឈ្មោះ​មន្ត្រី​១១​រូប​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​នោះ​រួមមាន​លោក តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​ដែល​នឹង​ចាកចេញ​ពី​តំណែង លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក ឈិត ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្ត​។

​លោក ជឹង សុ​ចន្ថា​បាន​ថ្លែងថា វា​ក៏​រួមមាន​លោក លាង ភា​រ័ត្ន ដែល​ជា​នាយ​ប៉ុស្តិ៍​ច្រក​ព្រំដែន អូរ​ហ៊ុច ព្រមទាំង​លោក ជុំ រតនា ជា​នាយរង​ប៉ុស្តិ៍​ផងដែរ​។​ ឧត្តមសេនីយ៍ត្រី តូច យ៉ុន ត្រូវបាន​ផ្ទេរ​មក​កាន់​នាយកដ្ឋាន​នគរបាល​ប​ច្ចេកទេស​ព្រំដែន​នៃ​នគរបាលជាតិ​រួចហើយ​។​

​លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន ឲ្យដឹងថា​៖ លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្រូវ បាន​កោះហៅ​មក​សាកសួរ​ដោយ​ឧត្តមសេនីយ៍ សៅ សុខា ផងដែរ ប៉ុន្តែ លោក​មិន​ច្បាស់​ថា តើ​វា​ពាក់ព័ន្ធ​សំណុំរឿង​ថ្មីៗ​នេះ​ឬ​យ៉ាងណា​នោះ​ឡើយ​។

​ចៅក្រម​ស៊ើបសួរ​ដែល​ត្រូវបានចាត់តាំង​ឲ្យទទួល​បន្ទុកសំណុំរឿង​នេះក្នុង​រាជធានី​ភ្នំពេញ គឺ​លោក យ៉ា ណារិន បាន​មានប្រសាសន៍ថា សុំណុំរឿង​នេះ​ត្រូវបាន​បញ្ជូនម​កកាល​ពី​ថ្ងៃ​សុក្រ​តាម​ការបង្គាប់​របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចំនួន​ឬ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះ​ឡើយ​។

 

Filed in: ព័ត៌មានជាតិ