សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អស់​ឈើ​នៅ​ព្រះវិហ៊ារ​ក្រុមហ៊ុន​ដួង​ស្រួច​ទទួលបាន​អាជ្ញាបណ្ណ័​មក​លេង​នៅ​ខេត្ត​រតនៈគិរី​ទៀត​?​ខ្លាំង​ផស់​គេ​មែន​!!!

អស់​ឈើ​នៅ​ព្រះវិហ៊ារ​ក្រុមហ៊ុន​ដួង​ស្រួច​ទទួលបាន​អាជ្ញាបណ្ណ័​មក​លេង​នៅ​ខេត្ត​រតនៈគិរី​ទៀត​?​ខ្លាំង​ផស់​គេ​មែន​!!!

ភ្នំពេញ ៖ អ្នក​រកស៊ី​ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហ៊ារ​និង​ខេត្ត​រតនៈគិរី​សុទ្ធតែ​មាន​ការចាប់អារ​ម្មណ៍​ថា​តើ​អ្នកណា​នៅ​ពី​ក្រ​យ​ក្រុមហ៊ុន​ដួង​ស្រួច​ទើប​ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធ​ជា​បន្ត​បន្ទាប់ឲ្យ​កាប់បំផ្លាញ​ព្រៃឈើ​ក្រោមលេស​ប្រ​ម៉ូ​លពី​ដី​សម្បទាន​សង្គមកិច្ច​ចឹង​?​។​ជាក់ស្តែង​ថ្មី​នេះ​ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ឈូសឆាយដី នៅក្នុង​ស្រុក​ជាំ ក្សាន្ត​ខេត្តព្រះវិហារ តែ​ធាតុពិត​កាប់​តែ​ឈើ​អា​រលក់ ដោយ​ឈើ​ប្រណីត កាប់​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ចាំ​ទិញ និង​ឈើ​លេខ​២ ឈើ​ក្រៅ​លំដាប់ថ្នាក់​ខ្លួនឯង​កាប់​អារ​ដឹក​លក់​ពេញ​ផ្ទៃ​ប្រទេស​រហូត​ដល់ ផ្ដល់​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគម​ន៏​ព្រះ​រកា ព្រៃ​សហគម​ន៏​ឈើភ្លើង កោង​យ៉ោង នៅក្នុង​ស្រុក​ជំ​ក្សាន្ត ខេត្ត​ព្រះវិហារ រាប់​ឆ្នាំ​មកហើយ​នោះ ឥឡូវ​ទទួល​បាន​ការ​ផ្តល់​សិទ្ធ សិទ្ធិ​ពី​ក្រសួង​កសិកម្ម​ឲ្យទៅ​កាប់​ឈើ​លក់​ក្រោយ​ឈ្មោះ​ទៅ​បោស​សំអាត​ដី​សង្គមកិច្ច​ជាង​៦០០០​ហិកតា​នៅក្នុង​ស្រុក បរ​កែវ និង​ស្រុក​លំផាត់​ខេត្ត​រតនៈគីរី​ទៀត​?​។​

​ការពិត​ការផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុនដួង ស្រួច គ្រុប ធ្វើ​អាជីវកម្ម​កាត់​ប្រមូល​ផល អនុផល​ព្រៃឈើ ពី​គម្រោង​ដី​សម្បទាន សង្គមកិច្ច​ដែល​មាន​ទំហំ​៦១៣១,០៧៩៣​ហិកតា​នៅក្នុង​ស្រុក​បរ​កែវ និង​ស្រុក​លំផាត់ ខេត្តរតនគិរី​ថ្មីៗ​នេះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បាន​សិទ្ធិ​កាប់ និង​ដឹកជញ្ជូន​ឈើ​ស្របច្បាប់​តែប៉ុណ្ណោះ ព្រោះថា ដី​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​កាត់​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​បំរើ​ឲ្យ​ប្រយោជន៏​សាធារណៈ នោះ ទាល់តែ​ដី​នោះ​ជា​ដីព្រៃ​រិច​រិល ទើប​រាជរដ្ឋាភិបាល​កាត់​ធ្វើ​ដី​សង្គមកិច្ច ចុះ​បើ​ដី​រិច​រិល តើ​មាន​ព្រៃឈើ​មក​ពី​ណា​ទៀត​សំរាប់​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច ឈូសឆាយ​កាត់​ធ្វើ​អាជីវកម្ម​នោះ​?​។

​ជាង​នេះ​ទៅ​ទៀង ទីតាំង​នោះ​រាជរដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន ហ័ង អាញ់ របស់​វៀតណាម​ធ្វើ​អាជីវកម្ម​ដាំ​កៅស៊ូ ដូង​ប្រេង​…​ជា​ដើម​នោះ​គឺ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ឈូសឆាយ​សំអាត​ដី បាន​កាប់​ទន្ទ្រាន​យក​អស់​គ្មាន​សល់​នោះទេ​។

​ជាក់ស្តែង​ក្រោយ​ធ្លាយ​រឿង​ក្រសួង​កសិកម្ម ប្រគល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ប្រមូល​ផល អនុផល​ព្រៃឈើ​នៅលើ​ដី​សង្គមកិច្ច ជាង​៦០០០​ហិកតា​នៅ​ខេត្ត​រតនគិរី​ដែល​គេ​ជឿ​ង​ថា អាច​ជា​អំពើ​ឃុបឃិត​គ្នា​ដើម្បី​កាប់​បំផ្លាញ​ព្រៃឈើ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ព្រៃ​សហគម​ន៏​នៅក្បែរៗ​នោះ​រួចមក មាន​មន្ត្រី​អាជ្ញាធរ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​បង្ហើប​ប្រាប់​កាសែត​ថា​ក្រុមហ៊ុន ដួង ស្រួច នេះ​បាន​ធ្វើឲ្យ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ព្រះវិហ៊ា​ឆ្អែតចិត្ត​មិន​តិច​ទេ​ព្រោះ ដី​សង្គមកិច្ច​តែ​ជាង​១៥០០​ហិកតា​ទេ​នៅ​ស្រុក​ជាំ​ក្សាន ក្រុមហ៊ុន​នេះ​កាប់​ឈើ​ឈូសឆាយ​ជិត​១០​ឆ្នាំ​ហើយ នៅ​មិនទាន់​រួចរាល់​ទៀត មិនដឹង​ឆ្នាំ​ណា​ទើប​គេ​ឈូស​ឆាយ​ហើយ​ទេ​។

​ប្រភព​បានឲ្យដឹងថា​៖ កន្លងមក​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​សំរេច​ប្រគល់​ដី​ចំនួន​១៥៥៤​ហិកតា នៅក្នុង​ជាំ​ក្សាន្ត​ឲ្យ​អាជ្ញាធរ​សំរាប់​ធ្វើជា​ដី​សង្គមកិច្ច​ចែកជូន​ប្រជាពលរដ្ឋ តែ​មុននឹង​ធ្វើ​ការបែងចែក អាជ្ញាធរ​ជំនាញ​បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច ធ្វើ​អាជីវកម្ម​កាត់​ប្រមូល​ផល អនុផល​ព្រៃឈើ​នៅលើ​ដី​នេះ ដើម្បី​លក់​យក​លុយ​បង់ពន្ធ​ជូន​រដ្ឋ​ជា​មុន​សិន តែ​មកដល់​ពេលនេះ មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ក្រុមហ៊ុន​នៅ​មិនទាន់​កាប់​ប្រមូល​ផល​អស់​ទៀត មិនដឹង​ឆ្នាំ​ណា​ទើប​ប្រមូល​ផល​អស់​ទេ ពេល​សួរ​ទៅ​គេ​ឆ្លើយថា​នៅ​រហូត តែ​តាម​ព័ត៌មាន​គឺ​ក្រុមហ៊ុន​នេះ បាន​ប្រើ​ឲ្យគេ​ទៅ​កាប់​ឈើ​ពី​តំបន់​ផ្សេងៗ​នៅក្បែរៗ​នោះ ដូចជា​នៅ​ព្រៃ​សហគម​ន៏​ព្រះ​រការ ព្រៃ​សហគម​ន៏​ឈើភ្លើង​…​ជាដើម រួច​ហើយ​ដឹក​ចូល​ដី​ដែល​ក្រុមហ៊ុន​គ្រប់គ្រង អារ ច្រៀក​ដឹក​ចេញ​យក​ទៅ​លក់​ស្រេច​នឹង​ចិត្ត ដោយ​កន្លងទៅ ខាង​សហគម​ន៏ និង​អាជ្ញាធរ​ថែម​ទាំង​ធ្លាប់​ចាប់​បាន​រថយន្ត​រ៉េវ របស់​ក្រុមហ៊ុន​ដឹកឈើ​ចេញពី​ព្រៃ​សហគម​ន៏​ចូលទៅ​ដី​ក្រុមហ៊ុន​ទៀតផង​។

​ពេលខ្លះ​ផុត​អាជ្ញាប័ណ្ណ​ហើយ ខាង​អាជ្ញាធរ​ទៅ​សួរនាំ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ស្រាប់តែ​ក្រុមហ៊ុន​រត់​ការ​ទៅ​ក្រសួង បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បន្តទៀត ពិតជា​ពូកែ​មែន​។ «​ខ្ញុំ​សុំ​បញ្ចេញ​មតិ​ខ្លៈ​រឿង​ក្រុមហ៊ុន​ខាងលើនេៈ​,​ដី​សម្បទាន​សង្គមកិច្ច​របស់​ស្រុក​ជាំ​ក្សាន្ត​ក្នុង​ឃុំ​រំដោៈ​ស្រែ រង់ចាំ​មក​១០​ឆ្នាំ​ហើយ​ក្នុង​ទំហំ​ដី​១៥៥៤​ហិកតា ក្រុមហ៊ុននេៈ​យក​ឈើ​មិនចេៈ​អស់សោៈ ខ្ញុំ​បាន​ធ្វើ​ពាក្យ​ទៅ​លើ​រួចហើយ ដោយ​ពិនិត្យឃើញ​ថា​អាជ្ញា​បណ្ណ័​ហួស​កាលកំណត់​ស្នើសុំ​ឲ្យ​ផ្អាក តែ​កា​ពិត​ក្រសួង​កសិកម្ម​នៅ​តែ​បន្តឲ្យទៀត ទាំងអស់នេៈ​ហាក់ដូចជា​ប្រជាជន ឃុំ ស្រុក​មិន​នៅក្នុង​ខ្សែ​ភ្នែក​សោះ ខ្ញុំ​គ្រាន់តែ​ចង់​សួរ​ថា​តើ​ចំណូល​ពី​ការបង់ពន្ធ​ហើយ​មេព្រៃ​ចេៈតែ​ចេញ​ប៉េសេ មិន​បាន​ទៅពិនិត្យ​ប្រភព​ឈើ​ដល់​ពេល​ណា​ទៀត​។

​ល្មម​ឈប់​ហើយ លោក​អើយ​ប្រជាជន​ខ្ញុំ រង់ចាំ​ដី​ដែល​សម្តេច​បាន​ប្រគល់ឲ្យ​តែ​ក្រុមហ៊ុននេៈ​គេថា​មិន​ទាន់​ប្រមូល​អនុផល​ព្រៃឈើ​អស់ ពេល​ប្រជុំ​ខ្ញុំ​ដាក់​បទបញ្ជារ​ឲ្យ​មេព្រៃ ធ្វើ​របាយការណ៍​ឲ្យ​ខ្ញុំ តើ​នៅ​សល់​ដើមឈើ​ប៉ុន្មាន​ទៀត មកដល់​ពេលនេៈ បី​ខែ​ហើយ​នៅ​មិនទាន់​បានរ​បាយ​ការណ៏​ទេ និយាយ​បាន​តែ​ខ្សែ​គេ​ធំ​ណាស់ តែប៉ុណ្ណោៈ​សុំ​កុំ​យល់ច្រទ្បំ​ខ្ញុំ​អី ខ្ញុំ​មក​ធ្វើការ​នៅ​ស្រុក​នេះ មកដល់​ថ្ងៃនេៈ​មិនទាន់ល​ក់កិត្តិយស និង​ឧត្តមកតិ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​នៅ​ទ្បើយ​ទេ មានតែ​ខ្ចីលុយ​គេ​យក​មក​ជួយ​រាស្ត្រ​ក្នុងស្រុក​ជាំ​ក្សាន្ត​»​។

​ដោយឡែក មន្ត្រី​ជំនាញ​មួយចំនួន​នៅ​ខេត្ត​រតនគិរី ដែល​ត្រូវបាន​គេ​អញ្ជើញ​ឲ្យទៅ​ចូលរួម​វាស់វែង​កំណត់​ព្រំ​ដី​សង្គមកិច្ច​តាម​ការស្នើសុំ​ពី​ក្រុមហ៊ុន ដួង ស្រួច បាន​នាំ​គ្នា​រិះគន់​ថា ថ្នាក់លើ​ចេះតែ​ចេញ​ច្បាប់​ឲ្យ​ហើយ មិនចេះ​មើល​ទេ​អី​! ឬ​មួយ​ជា​ការឃុបឃិត​គ្នា​ដើម្បីឲ្យ​គេ​កាប់​ឈើ​លក់ចែក​ប្រយោជន៏​គ្នា​ទេ​ដឹង​!​។ ក្នុង​នោះ​មន្ត្រី​នៅ​ខេត្ត​រតនគិរី​បាន​សំណូមពរ សូម​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ពិនិត្យមើល​រឿង​នេះ​ឲ្យបាន​ល្អិតល្អន់​ផង ប្រយ័ត្ន​មន្ត្រី និង​ឈ្មួញ​ឃើញ​កន្ទេល​ធំ​នាំគ្នា​បន្លំ​ដេក​។
​សូមបញ្ជាក់​ថា​៖​បើ  យោង​តាម​ស្មារតី​អនុក្រឹត្យ​លេខ​៥០-៥១-៥២​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ , អនុក្រឹត្យ​លេខ​២២០​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៣ , អនុក្រឹត្យ​លេខ​៩៤-៩៥-៩៦-៩៧-៩៨-៩៩ និង​លេខ​១០០​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤ សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​កាត់​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ឋិត​នៅ​ស្រុក​បរ​កែវ និង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ទំហំ​៧ ២៦៣,៨៧៧៥​ហិកតា ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​១០ រួមមាន​៖​ក្រុមហ៊ុនអេ​លែវ ប៊ី​អិម យ៉​ញ​ស្តុក ៣ ៩៦១,៥៩៦៣​ហិកតា ,​ក្រុមហ៊ុន​ម្កុដ​ពេជ្រ អភិវឌ្ឍន៍​ក​សិ​-​ឧស្សាហកម្ម ៣២,៧៧៩០​ហិកតា ,​ក្រុមហ៊ុន​ជី​ង ហ្សុ​ង​រី ១៤៧,៧៣៤២​ហិកតា ,​ក្រុមហ៊ុន​ស៊ី អ ឌី ៧៥១,៦៦៤៣​ហិកតា ,​ក្រុមហ៊ុន​វាសនា អ៊ិន​វេស​មេន ៩១៩,៦០៦៤​ហិកតា ,​ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ ៣១៣,៦៩៩១​ហិកតា​,​ក្រុមហ៊ុន​អេស ខេ ផ្លេន​ថេ​សិន ២២៧,៣៣៩៧​ហិកតា ,​ក្រុមហ៊ុន​៧​មករា ផា​រី ៦៤,០៩០៩​ហិកតា ,​ក្រុមហ៊ុន​ហ៊​ង អាន អូរយ៉ាដាវ ៣៥០,១៧៥៦​ហិកតា និង​ក្រុមហ៊ុន​ហូល​ឡី អ៊ី​ខូ អ៊ិន​ដា​ស្ទៀល ៤៩១,១៩២០​ហិកតា សម្រាប់​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ទំហំ​៦ ៤១០,៨៣៧៩​ហិកតា មាន​ចំនួន​១ ៤១១​គ្រួសារ​ជា​កម្មសិទ្ធិ និង​សម្រាប់​រក្សា​ទុក​បំពេញតម្រូវកា​រ​កំណើន​ប្រជាពលរដ្ឋ ព្រមទាំង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទំហំ​ជាង​៨៥៣,០៣៩៦​ហិកតា ។

​ក្នុងចំណោម​ផ្ទៃដី​សរុប​ប្រមាណ​៧ ២៦៣​ហិកតា ឋិត​នៅ​ស្រុក​លំផាត់ និង​ស្រុក​បរ​កែវ ខេត្ត​រតនគិរី ដែល​រាជរដ្ឋាភិបាល​សម្រេច​កាត់​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន​១០ ដើម្បី​ធ្វើ​អ​នុប​យោ​គជា​ដីឯកជន​របស់​រដ្ឋ និង​សម្រាប់​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន​១ ៤១១​គ្រួសារ​ជា​កម្មសិទ្ធិ ព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះ គឺ​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៦ ១៣១​ហិកតា ត្រូវបាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «​ក្រុមហ៊ុន ដួង ស្រួច គ្រុប​» មាន​លោក ដួង ស្រួច ជា​អគ្គនាយក​ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​ក្រោម​ហេតុផល «​កែច្នៃ​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​» តាម​ស្មារតី​លិខិត​លេខ​៣២៥១​ក​សក ចុះ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧ និង​លិខិត​លេខ​៣៧៩១​ក​សក ចុះ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៧ ។

​កាលពី​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មីៗ លោក ដួង ស្រួច អគ្គនាយក​ក្រុមហ៊ុន ដួង ស្រួច គ្រុប បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ស្មើ​សុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចូលរួម​សហការ​កំណត់​ព្រំ​ដី​ក្នុង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ប្រមាណ​៦ ១៣១​ហិកតា ដើម្បី​មាន​មូលដ្ឋាន​ធ្វើការ​កាត់​ប្រមូល​ផល​-​អនុផល​ព្រៃឈើ យក​មក​បង់ពន្ធ​ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ​ឲ្យអស់​លទ្ធភាព ។​

​ក្រោយមក រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ចេញ​លិខិត​បញ្ជា​បេសកកម្ម​លេខ​៤៧៦​រព​.​រ​ផ​.​ប ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ចាត់​មន្ត្រី​ចំនួន​៣​នាក់​ឲ្យ​ចុះ​ពិនិត្យ​វាយតម្លៃ​លើ​ដំណើរការ​អនុវត្ត​គ្រប់គ្រង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ដោយ​ចេញដំណើរ​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ និង​ត្រឡប់មកវិញ​នា​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ។
​ក្រុម​អ្នកឃ្លាំមើល​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​បាន​លើកឡើង​ថា បើ​ជា​ដី​ព្រៃស្តុក​តែម្តង ទំនង​ជា​រាជរដ្ឋាភិបាល​មិន​អាច​សម្រេច​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​បានទេ គឺ​អាច​ជា​ដី​ព្រៃ​រេច​រឹល ទើប​រាជរដ្ឋាភិបាល ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​ក្នុង​លក្ខណៈ​ជា​ដី​សម្បទាន​សង្ក​ម​កិច្ច​បាន ។ ចុះ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន ដួង ស្រួច គ្រុប សម្លឹង​ឃើញ​មាន​ឈើ​សម្រាប់​កាប់​ប្រមូល​ផល​ទៅ​កើត​ទៀត ? ឬ​ក៏​គ្រាន់តែ​ជា «​ឈ្នាន់​» ដើម្បី​ឈាន​ទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេងៗ​ទៀត​ក្បែរៗ​នោះ ?

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ជាពិសេស​លើ​វិស័យ​ព្រៃឈើ​កម្ពុជា​បាន​លើកឡើង​ថា ឈើ​នៅ​កម្ពុជា​បាន​ទទួលរង​វិនាសកម្ម​យ៉ាង​ធំធេង​រួចទៅហើយ​ក្រោមរូបភាព «​សម្បទាន​ដី​សេដ្ឋកិច្ច​» ខណៈ​ក្រុម​ឈ្មួញ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុម​ឈ្មួញ​ឈើ ព្រមទាំង​មន្ត្រី​ពុករលួយ​សមគំនិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ ក្លាយ​ជា​សេដ្ឋី​រៀងៗ​ខ្លួន ។

​ក្នុង​ករណី​ក្រុមហ៊ុន ដួង ស្រួច គ្រុប អាចមាន​លទ្ធភាព និង​ឱកាស​កាប់បំផ្លាញ​ព្រៃឈើ​ក្រោមរូបភាព «​ដី​សម្បទាន​សង្គមកិច្ច​» បន្ត​ទៀត​នោះ គឺ​ប្រាកដ​ណាស់ ឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ពី​ការបំផ្លាញ​ក្រោមរូបភាព «​ដី​សម្បទាន​សេដ្ឋកិច្ច​» ពី​អតីតកាល នឹង​វិនាស​ហិនហោច «​បង្ហើយ​» នៅ​ទឹក​ចុង​ក្រោយ​តែម្តង ។ ទោះជា​យ៉ាងណា​កាលពី​ថ្ងៃ​ទី​១១ កក្កដា ក្រសួង​កសិកម្ម​រុក្ឋាប្រម៉ាញ់​និង​នេសាទ​បាន​ចេញលិ​ខិតបំ​ភ្លឺ​ថា​មក​ដល់ពេលនេះ​ក្រុមហ៊ុន​ដួង​ស្រួច​មាន​ទាន់​ធ្វើ​សកម្មភាព​ណា​គឺ​ក្រសួង​ឲ្យទៅ​ពីភាក្សា​ជាមួយ​ចៅហ្វាយខេត្ត​រតនៈគិរី​សិន​តើ​!​កាសែត​កុំ​ចេះ​តែ​ផ្សាយ​ចឹង​(​ស៊ិក​)​។​ស្រុក​ខ្មែរ​ឲ្យតែ​មាន​ក្រុមហ៊ុន​ម៉ាក​ដួង​ស្រួច​បួនដប់​ទោះ​បង្កើត​រុក្ខទិវា​១០​ទៅ​២០​ដង​ក៏​ធន់​មិន​ឈ្នះ​ដែរ​! ៕

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់