សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​គ្រឿងចក្រ​មន្ត្រី​ស្រុក​សំបូរ​ខេត្តកំពង់ធំ​ដែល​ឈូ​ល​ព្រៃរ​យក​ដី​ខុសច្បាប់​

ចាប់​គ្រឿងចក្រ​មន្ត្រី​ស្រុក​សំបូរ​ខេត្តកំពង់ធំ​ដែល​ឈូ​ល​ព្រៃរ​យក​ដី​ខុសច្បាប់​

កំពង់ធំ​ ៖ ថ្មីៗ​នេះ​គ្រឿងចក្រ​របស់​លោក តាំង អ៊ី មន្ត្រី​សាលាស្រុក​ប្រាសាទ​សំបូរ​ខេត្ត​កំពង់ធំ ដែល​បាន ទៅ​ឈូសឆាយ​ដី​ព្រៃ​ដោយ​ខុសច្បាប់​គ្មាន​ច្បាប់​អនុញ្ញាតិ និង​បាន​បំផ្លិចបំផ្លាញ​ព្រៃ​ហាមឃាត់​រដ្ឋ ស្ថិតនៅក្នុង​ភូមិ​ស្រើង ឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូ ខេត្តកំពង់ធំ​ត្រូវបាន​លោក អ៊ិត សុធា ព្រះរាជា​អាជ្ញា​អម​សាលាដំបូង ខេត្ត​បញ្ជារ​ឲ្យ​ស​មត្ត​កិច្ច​ចាប់​ឃាត់​។

​ក្រោយពី​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ស្ថាប័ន​មាន​អំណាច បែរជា​នាំគ្នា​បើក​គ្រឿងចក្រ​រត់​យកទៅ​លាក់​ក្នុង​ព្រៃ ហើយ​កម្មករ និង​តៃកុង​អា​ប៊ុល​នាំគ្នា​រត់គេចខ្លួន​បាត់អស់ ។​ការចុះ​ចាប់​ឃាត់​នេះ​បានថ្វើឲ្យ​បែកធ្លាយ​ពី​សកម្មភាព​ឃុប​ឃឹ​តុក​រលួយ​របស់​អាជ្ញាធរ​ស្រុក​។

​លោក តាំង​អ៊ី ម្ចាស់​គ្រឿងចក្រ និង​ជា​មន្ត្រី​សាលា​ស្រុក​ប្រាសាទ​សំបូរ បានឲ្យដឹងថា លោក​បាន​សុំ​ច្បាប់​លោក​អភិបាលស្រុក បើ​មាន​បញ្ហា​គឺ​អភិបាល​ស្រុក​ជា​អ្នកទទួលខុសត្រូវ ដោយសារតែ​លោក​រត់​ការសុំ​ឈូសឆាយ​ដី​ព្រៃ​នេះ មិនមែន មិន​អស់​លុយ​ទេ គឺ​សុទ្ធតែ​ចែក​លុយ​ឲ្យគេ ដូច្នេះ​បើ​មាន​ការចាប់​គ្រឿងចក្ររ​បស់​លោក ក្រុមការងារ​ស្រុក​ដែល​ចុះ​ទៅ​មើល នោះ​ត្រូវតែ​មាន​ភាព​ទទួលខុស​ត្រូវ​ខ្លះ​។

ចំណែក​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ​បានឲ្យដឹងថា ជុំវិញ​ការសុំច្បាប់​ឈូសឆាយ​ដី​ព្រៃ​នេះ គឺ​លោក​ពុំ​បាន​ទទួល និង​ពុំ​បាន​ឃើញ​ឯកសារ ពាក់ព័ន្ឋ​នឹង​ការសុំ​ច្បាប់​អនុញ្ញាតិ​នោះទេ​។ តែ​បើ​សិន​ជា​សុំច្បាប់​វា​មាន​ផល ប៉ះពាល់​ព្រៃធំ​បែប​នេះ​ក៏​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​អនុញ្ញាតិ​បានទេ ។​សម្រាប់​ដី​ដែល​អនុញ្ញាតិ​ឲ្យ​ឈូសឆាយ គឺជា​ដី​ដែល​មាន​លក្ខណ​:​ចំការ​ធ្លាប់​អាស្រ៏យ​ផល​។​ទាក់ទង​ការសុះ​ច្បាប់​របស់​លោក​តាំង​អ៊ី លោក ហាក់ សុធី បានបញ្ជាក់​ថា​៖​ការសុំ​ច្បាប់​នេះ​គឺ​លោក​អភិបាលស្រុក​គាត់​សម្រេច​តែ​ឯង​តែ​តែម្តង ដោយ​រដ្ឋបាល​ព្រៃឈើ​អត់​បាន​ដឹង​ទេ ហើយ​ការ​ឈូស​នេះ​មើល​ទៅ​គឺ​មាន​ភាព​មិន​ប្រកតី តែ​ពេល​នេះ​ឃាត់​គ្រឿង​ទុក​សិន​រងចាំ​ដោះស្រាយ​។

សូមបញ្ជាក់​ថា​៖​លោក ខៀវ ប៉ាង អភិបាល​ស្រុក​ប្រាសាទ​សំបូរ​ត្រូវបាន​គេ​ដឹងថា ចំពោះ​ផ្ទៃដី​ព្រៃ និង​ដីចំការ ដែល​គេ​ឈូស​ក៏​លោក​នៅ​មិនទាន់​ស្គាល់​ច្បាស់​នោះទេ ដោយសារតែ​លោក​អង្គុយ​មើល​តែ​ឯកសារ ការសុំច្បាប់ ដែល​ដាក់​នៅ​លើ​តុ រីឯ​ការចុះ​ត្រួតពិនិត្យ​ផ្ទៃ​ដី​ជាក់ស្តែង លោក​មិន​ដែល​ចាក​ចេញពី​បន្ទប់​នោះទេ​។

 

Filed in: ព័ត៌មានជាតិ