សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកទិត្យណា​រ៉ុង ដែល​នឹង​ចូលកាន់​តំណែង​ជា​ស្នង​នគរបាល​ខេត្ត​សៀមរាប​ធ្លាប់​ត្រូវ​សម្តេច​ក​ក្រឡាហោម​ព្រមាន​រឿង​ធើ​ការ​មិន​កើត​!

លោកទិត្យណា​រ៉ុង ដែល​នឹង​ចូលកាន់​តំណែង​ជា​ស្នង​នគរបាល​ខេត្ត​សៀមរាប​ធ្លាប់​ត្រូវ​សម្តេច​ក​ក្រឡាហោម​ព្រមាន​រឿង​ធើ​ការ​មិន​កើត​!

ខេត្តសៀមរាប ៖ ប្រសិនបើ​គ្មាន​ការកែប្រែ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៧ លោក​វរៈសេនីយ៍ ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប​នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ជំនួស​លោក​ឧត្តមសេនីយ៍ហ៊ូ វ៉ាន់​នី ដែល​ត្រូប​ផ្ទេរ​ទៅជា​អនុប្រធាន​នគរបា​ល​នាយកដ្ឋាន​ទេសចរណ៍ ។ លោក​ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់​នី ស្នងការ នគរបាល​ខេត្ត​សៀមរៀប​ដែល ទើបនឹង​ឡើង​ថ្មី ជំនួស លោក ស​ត ណា​ឌី អតីត​ស្នងការ​ចាស់​ដែល​ចូល​និវត្ត​បាន​រយៈពេល​ជាង​២​ខែ​ប៉ុណ្ណោះ​ហើយ​ត្រូវ​ដកចេញ​វី​ញ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប​បាន​បង្ហើប​ថា​កា​តែងតាំង​លោក​វរ​សេនី​ឯក​ទិត្យ​ណារ៉ុង​ពី​អធិការ​នគរបាល​ក្រុង​សៀមរាប​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​សម្ដែង​ការ​មិន​សប្បាយចិត្ត ពិសេស​មន្ត្រី​នគ​បាល​ក្នុង​ជួរ​ស្នង​ខេត្ត​សៀមរៀប​តែម្ដង ព្រោះ​ការតែងតាំង​នេះ​ហាក់ដូចជា​ផ្លោះ​រលង និង​បាន​ផ្ទុយ​ទៅ​នឹង​ឋានានុក្រម​ច្បាប់​ស្ដីពី​ការងារ​និង​កិច្ចការរដ្ឋបាល​ទៀតផង​។

​ម្យ៉ាងវិញទៀត បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អារម្មណ៍​ស្នងការរង​ផ្សេងៗ​ដែល​គេ​ខិតខំ​គោរព​ច្បាប់​វិន័យ​ធ្វើ​ការងារ​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​បាន​ល្អ ជា​យូ​ឆ្នាំ​មកហើយ​នោះ​ផង​ដែរ ហើយ​លោក ទិ​ត្យ ណា​រ៉ុង ក៏​ធ្លាប់​មាន​រឿងអាស្រូវ​រាប់​ស្ទើ​មិន​អស់ រហូត​មាន​ការប្រមាន​ពី​សម្ដេច​ក្រឡាហោម​សខេង​កាលពី​ឆ្នាំ​២០១៥​ពាក់ព័ន្ធ​រឿង​មិន​ប្រក្រតី​ក្នុង​ការនាំ​រដ្ឋបាល​ខុស​គោលការណ៍​ពុករលួយ​។

​មាន​សេចក្ដីរាយការណ៍​ថា ពិធី​ផ្លាស់ប្តូ​រលោក​ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់​នី​ស្នងការ​ខេត្ត​សៀមរាប​ដែល​ចូល​ធ្វើការ​ទើបបាន​២​ខែ​ចេញ​ដាក់ចូល​.​លោក​វរសេនីយ៍ឯក​ទិត្យ​ណារ៉ុង​អធិការ​ក្រុង​សៀមរាប​វី​ញ​.​គឺ​ដោយសារ​គាត់​មាន​ខ្សែស្រឡាយ​អ្នកធំៗ​រត់ការ​ទើប​អាច​ធ្វើឲ្យ​ពិភព​នគរបាល​ប្រែប្រួល​បាននោះ​។

​សូមបញ្ជាក់​ថា​៖ ថ​ពិធី​ផ្លាស់ប្តូរ​តំណែង​ស្នងការ​ថ្មី​នេះ​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១៧​ខាងមុខ​នេះ​តាម​ការគ្រោងទុក ក្រោម អធិបតីភាព​ដ៏​ខ្ពង់​ខ្ពង់​លោកនាយ​ឧត្តមសេនីយ៍ នេត​សាវឿន​.​អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក​ឃឹម ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​.​ដោយ​មាន​ការចូលរួម​ពី​សំណាក់​.​ស្នងការរង​.​នាយ​ការិយាល័យ​និង​មន្ត្រីនគរបាល​ដែល​មកពី​បណ្តា​ស្រុក ក្រុង​ទាំង​១២​ចំណុះ​ខេត្ត​សៀមរាប ជាច្រើន​រូប​បាន​ចូលរួម​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់