សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្មករ​សំពាយ​ឈើ​ក្រញូង​ស្លាប់​រងរបួស​បាត់​ខ្លួន​ដាក់គុក​បណ្ដាល​គឹ​មកពី​យោធា​សឹក​រង​ធ្វើ​មុខ​ជំនួញ​?

កម្មករ​សំពាយ​ឈើ​ក្រញូង​ស្លាប់​រងរបួស​បាត់​ខ្លួន​ដាក់គុក​បណ្ដាល​គឹ​មកពី​យោធា​សឹក​រង​ធ្វើ​មុខ​ជំនួញ​?

ខេត្ត​ឧត្តមានជ័យ ៖ លោក​ភោក​ផន​ជា​មន្ដ្រី​យោធា​សឹក​រង​ស្រុក​អន្លង់វែង និង​ត្រូវ​ជា​កូនបង្កើត​របស់​លោក ភោក ភន មេបញ្ជាការ​សឹក​រង​ដែល​កំពុង​តែ​ល្បីឈ្មោះ​បោះ​សំឡេង នៅក្នុង​មុខ​ជុំនួញ​ឈើ​ក្រញូង​ដែល​ចរាចរ​ចេញ​ពី​ប្រទេស​ថៃ​នៅតាម​បន្ទាត់​ព្រុំដែន​នៅ​ក្នុង​ភូមិ​ដងទង់​សង្កត់​កូន​គ្រាល​ក្រុង​សំរោង​ខេត្ត​ឧត្តមានជ័យ ។​

​ប្រជាពលរដ្ឋ​និង​ជា​កម្មករ​សំពាយ​ឈើ​ក្រញូង នៅក្នុង​ភូមិ​ដងទង់​បានឲ្យដឹងថា ឈ្មោះ​ភោក​ផន​ដែលជា​កូន​របស់​លោក​វ​រះ​សេនីយ៍​ភោក ភន​មេបញ្ជាការ​សឹក​រង​ស្រុក​អន្លង់វែង​គាត់​ខ្លាំង​ជាង​ឪពុក​របស់​ខ្លួន​រាប់រយ​ដង​ទៅទៀត​។​

​កម្មករ​រស់នៅ​ភូមិ​ដងទង់​បាន​លើកឡើង​ថា ៖ ឈ្មោះ ភោក ផន នេះ​គាត់ បាន​ប្រើប្រាស់​អំណាច​យោធា និង​ឥទ្ធិពល​ឪពុក​របស់​ខ្លួន​គ្រប់គ្រង និង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​មុខ​ជុំនួញ​ឈើ​ក្រញូង​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រុំដែន​ដែល​ឪពុក​របស់​ខ្លួន​គ្រប់គ្រង​ដោយ​ធ្វើការ​កំរាម​កំហែង​ទៅ​លើ​កម្មករ​ណា​ថា​បើ​មិន​លក់​ឈើ​ក្រញូង​អោយ​នឹង​មាន​ទោស​តែបើ​យល​ព្រលក់​ឲ្យ​ហើយ​គឺ​គាត់​គាប​ទិញ​ក្នុង​តម្លៃ​ថោក​។

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ៖ មិន​ត្រឹមតែ​គុំរាម​តែ​ពួក​គេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​ធ្វើការ​គុំរាម​ដល់​ម៉ែឪ​ពួគគាត់​ទៀត​ផង ។ ឯ​សមត្ថកិច្ច​បាន​អោយដឹង​ដែរ​ថា ៖ ឈ្មោះ ភោក ផន កូន​លោក​វរៈសេនីយ៍ទោ ភោក ភន បា​កៀងគរ​ពលករ​ឆ្លងដែន​ឲ្យចូល​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ​ពិតប្រាកដ​មែន​។

​ឈើ​ដែល​ឈ្មោះ​នេះ​កៀប​ទិញ​ថោកៗ ពី​ពលករ​ដែល​ប្រថុយ​ជីវិត​គឺ​គេ​ធ្វើការ​លក់​បន្ត​អោយទៅ​ថៅកែ​ធំ​ឈ្មោះ​ស្រី​ការ​និង​ឈ្មោះ​អ៊ី​ម​មកពី​ស្រុក​ស្រី​ស្នុំ​ខេត្តសៀមរាប ។ ប្រសិនបើ​ដូច​ការចោទប្រកាន់ចឹង​មែនមន្ត្រី​យោធា​សឹក​រង​ស្រុក​អន្លង់វែង ឈ្មោះ ភោគ ផន ដែល​បាន​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ចរាចរណ៍​ឈើ​ក្រញូង​នៅតាម​បន្ទាត់​ព្រុំដែន​ខាង​លើ​ក​គឺជា​អ្នក​បាន​បាន​បង្ករ​អោយ​ពលករ​ជា​ច្រើន​នាក់​ទទួល​នូវ​រង​ការបាញ់​សម្លាប់​រងរបួស​ចាប់​ដាក់គុក​និង​បាត់​ខ្លួន​គ្មាន​ដំណឹង​ជា​បន្តបន្ទាប់​រាប់មិនអស់​ក្នុង​ដី​ថៃ​ហ្ម៉ង​។

​ជុំវិញ​ករណី​ខាងលើ ក្រុម​ការងារ​យើង​មិន​អា​សច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​ឈ្មោះ​ភោគ​ផន​ប​បានទេ​ព្រោះ​លេខ​ទូរ​សព្ទ័​មិន​អា​ធ្វើ​ចការ​ទំនាក់ទំនង​បាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់