សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​កន្លែង​លាក់​ឈើ​ចំនួន​០២​កន្លែង​នៅ​ស្រុក​សំបូរ និង​រឹបអូស​បាន ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​ប្រគល់​អោយ​ជំនាញ​មេព្រៃ

កម្លាំង​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​កន្លែង​លាក់​ឈើ​ចំនួន​០២​កន្លែង​នៅ​ស្រុក​សំបូរ និង​រឹបអូស​បាន ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​ប្រគល់​អោយ​ជំនាញ​មេព្រៃ

ក្រចេះ​៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សាមឿន តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​លាក់​ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប នៅ​ចំណុច​ក្នុង​ទឹកទន្លេ និង​ក្រោយ​ផ្ទះ​អ្នកស្រុក​ស្ថិតក្នុង​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ ហើយ​បាន​ប្រគល់​អោយ​មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ​សង្កាត់​អូរ​គ្រៀង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឲដឹងថា ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ស្រុក​សំបូរ បង្ក្រាប​បាន​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ទឹកទន្លេ និង​ក្រោយ​ផ្ទះ​អ្នកស្រុក​បំរុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់​នោះ​បន្ត​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស វៀតណាម ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចះ​ុ​ស្រាវជ្រាវ​ចាប់​ឃាត់​បាន​ភ្លាមៗ​ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ខ​រស់នៅ​ក្បែរ​ចំណុច​ខាងលើ​នោះ ។

​លោក ប៊ុយ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឱ្យដឹងថា ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​បាន​រាប់​សិប​កំណាត់ និង​ជា​ច្រើន​ម៉ែត្រគូប​ប្រគល់ឲ្យ ខាង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឋិត​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក បានសម្រេច​នាំ​យក​ឈើ​ទាំងនោះ​ជា​បន្តបន្ទាប់​ទៅ​រក្សាទុក​នៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់ការ ។​

​លោក បាន​បន្ថែមថា ពេល​នេះ​កម្លាំង​របស់លោក​កំពុង​ធ្វើការ​វាស់វែង និង​កសាង​សំនុំ​ឯកសារ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​រដ្ឋបាល​ព្រៃឈើ ។​

​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន បានឲ្យដឹងថា ផ្លូវ​មួយ​ខ្សែ និង​ស្ពានឈើ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ចូល​ទៅ​ភូមិ​កោះ​ខ្ញែរ ត្រូវបាន បំផ្លាញ​ស្ទើរ​ទាំងស្រុង ដោយសារ​រថយន្ត​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច ដែល​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រៀងរាល់​យប់​រំខាន់​ដល់​ការ​ដេក​ពួន​របស់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ។​

​ប្រភព​ដដែល​បាន​បន្តថា ចំនុច​កោះ​ខ្ញែរ គឺជា​កន្លែង​ជួញដូរ​ឈើប្រណិត​យ៉ាង​សកម្ម​របស់​ក្រុម​ឈ្មួញ​ដែល​មាន​ឥទ្ធិពល និង​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ ដោយ​ពួកគេ​អង្គុយចាំ​ប្រមូល​ទិញ ឈើប្រណិត​គ្រប់​ប្រភេទ​ដែល​ដឹក​តាម​ទូក​ចេញពី​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង ហើយ​ស្តុក​ទុក នៅទីនេះ ដោយ​រង់ចាំ​រថយន្ត​ធុន​យក្ស​ប្រភេទ​យី​ឌុប​ចូល​មក​ដឹកជញ្ជូន​ចេញ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ លេខ​៧​ឆ្លងកាត់​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល យកទៅ​លក់​ក្នុង​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន ទើបតែ​ថ្ងៃនេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ស្រាវជ្រាវ និង​បង្ក្រាបបាន ។ ពួកគាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​សមត្ថកិច្ច​ជំនាញ​សូមមេត្តា​ជួយ​ទប់ស្កាត់ និង​បង្ក្រសប​បន្តទៀត បើ​មិន​ដូច្នេះ​ទេ ផ្លូវ ស្ពានឈើ​ទាំងឡាយ​ក្នុង​មូលដ្ឋាន​ខាងលើ​នឹង​ត្រូវ​រង់​ការបំផ្លិចបំផ្លាញ​គ្មាន​សល់​ឡើយ បើ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រើ​សុទ្ធតែ​រថយន្ត​យី​ឌុប​5​ភ្លៅ​បែប​ហ្នឹង ៕

 

Filed in: ព័ត៌មានជាតិ