សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​នគរបាល​ជាតិ​គម្រាម​ដក​និង​ដេញ​នគរបាល​គ្មាន​វិន័យ​!

មេ​នគរបាល​ជាតិ​គម្រាម​ដក​និង​ដេញ​នគរបាល​គ្មាន​វិន័យ​!

ខេត្តតាកែវ ៖ ជាមួយ​និង​ការណែ​នាំឲ្យ​ខិតខំ​ពង្រឹ​ង​វិន័យ​ឲ្យបាន​ម៉ឹងម៉ាត់ ជៀសវាង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅ​ព្រឹក​ថ្ងៃទី​៧​ក្កដា​ឆ្នាំ​២០១៧​នេះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បាន​ថ្លែង​ព្រមាន​ដក​សក្តិ​ឬ​ដេញ​ចោល​នូវ​មន្ត្រី​នគ​បាល ណា ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ​របស់​កងកម្លាំង​នគ​បាល​ជាតិ ។​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី​សុខសំ​ណាង​ជា​ស្នង ស្នងការ​នគរបាល​ខេត្តតាកែវ ។​

​ឯ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែល​ជា​ស្នងការ​ខេត្តតាកែវ​ចាស់ ត្រូវបាន​ផ្ទេរ​ទៅធ្វើជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដោយ​ដក​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ចេញពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​នាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន ក្រសួង​មហាផ្ទៃ​វិញ​។

​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​៣​ខែ​ក្កដា​ឆ្នាំ​២០១៧​។​លោក​ឧត្តមសេនីយ៍​សុខសំណា​ង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាច់ញាតិ​លោកនាយ​ឧត្តមសេនីយ៍​សុខ​ផល​អគ្គស្នងការ​នគរបា​ល​អន្តោប្រវេសន៍​។

​ក្នុង​ពិធី​នោះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ថ្លែងថា មក​ដល់​ម៉ោង​នេះហើយ គ្មាន​ការយោគយល់​អី​នោះទេ មន្ត្រី​នគ​បាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​អ្វី​មួយ​ខុសច្បាប់ ឬ​ខុស​វិន័យ​កងកម្លាំង​ធ្ងន់ធ្ងរ​ត្រូវ​ដក​ស័ក្តិ ដក​តួនាទី បណ្ដេញចោល ឬ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​តែ​ម្ដង​៕

 

Filed in: ព័ត៌មានជាតិ