សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ​នាំយក​នូវ​តិ​យ​វត្ថុ​បច្ច័យ​និង​ទាន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​៣៣​វត្ត​ក្នុង​ខេត្ត​រតនគិរី​

ឯកឧត្តម​អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ​នាំយក​នូវ​តិ​យ​វត្ថុ​បច្ច័យ​និង​ទាន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​៣៣​វត្ត​ក្នុង​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី ៖ ដើម្បី​ចូលរួម​លើកកម្ពស់​នូវ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សា​នា​របស់​រដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពរុងរឿង​និង​ថ្កុំថ្កើង​នោះ​។​នៅ​ថ្ងៃ​ទី​០៦​កក្កដា​ឆ្នាំ​២០១៧​នេះ​ឯកឧត្តម  ថង សាវុន​អភិបាល​គណ​អភិបាលខេត្ត និង​លោកជំទាវ ក្រុមគ្រួសារ រួម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ក្រុង​មន្ត្រីរាជការ​និង​ពុទ្ធបរិស័ទ​ជា​ច្រើន​អ្នក​ទៀត​គឺ​បាន​នាំយក​នូវ​ទាន​ព្រះ​វ​សស្សា​ទ័យ​វត្ថុ​និង​បច្ច័យ​ជាច្រើន​ដើម្បី​ធ្វើកា​រវេរ​ប្រគេន​ទៅ​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ចំនួន​៣៣​ក្នុង​ក្រុង​បាន​លុង​ទ័យ​វត្ថុ​ទាំងនោះ​រួមមាន ស្លាក​ដក់ តែ ស្ករស ទឹកក្រូច​មី​ត្រីខ​ទឹកត្រី​ប្រេងកាត​និង​ទាន​ព្រះវស្សា​ចំនួន​១៧​គូរ​ប្រេង​មា​ស៊ូ​ត​អង្ករ​និង​បច្ច័យ​ចំនួន​៤៥២០០០០​លាន​រៀល​។​ក្នុងនោះ​វត្ត​ចំនួន​១៧​ត្រូវ​ទទួល​បច្ច័យ​ក្នុង​១​វត្ត​ចំនួន​២០​ម៉ឺន​រៀល ។ ចំណែក​បច្ច័យ​នៅសល់​ប៉ុន្មាន​ប្រគេន​ជូន​លោក​ចៅអធិការ​វត្ត​ហើយ​ការ​វេន​ប្រគេន​នេះ​គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ញ្ញា​ត្តិ​ការទាំង​ប្រាំពីរសណ្តាន​ដែល​បាន​ចែកឋាន និង​បុព្វបុរស​ខ្មែរ​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ជា​ពិសេស​បងប្អូន​ទាំងឡាយ​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជ​សាស​ប៉ុលពត ។​

​នៅក្នុង​ឱកាស​នេះ​ដែរ ព្រះចៅអធិការ​វត្ត​ខាងលើ​ក៏​មាន​ពុទ្ធឱវាទ​អប់រំ​ទៅដល់​ពុទ្ធ​បរិ​ស័ត​ទាំងអស់​ត្រូវ​គោរព​និង​ប្រតិបត្តិ​នូវ​ធម៌​វិន័យ​ទាំងឡាយ​របស់​ព្រះពុទ្ធ​និង​ជៀស​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​នានា​នឹង​កុំ​នាំគ្នា​ប្រព្រឹត្ត​នូវ​អំពើ​អ្វី​ដែល​សង្គម​ជាតិ​មិន​ត្រូវការ​។ ជាងនេះទៅទៀត ត្រូវ​នាំគ្នា​ការពារ​នូវ​ខឿនវប្បធម៌​ប្រពៃណី​សាសនា​អោយបាន​គង​វង្ស​ព្រោះ​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម​ក៏បាន​ផ្តល់​នូវ​ថវិការ​បន្ថែម​ទៀត​ទៅ​ដល់​លោកយាយ​លោកតា​និង​ជនពិការ​ផងដែរ ។​

​លោក ទេព ណា​រ៉ា ប្រធាន​មន្ទី​ធម្មការ​បានបញ្ជាក់​ថា នៅក្នុង​ខេត្ត​រតនគិរី​ទាំងមូល​គឺ​មាន​វត្ត​ចំនួន​៣៣​វត្ត​ដែល​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​មាន​ចំនួន​៣៣៥​អង្គ​និង​មាន​ប្រជាជន​ចំនួន​,៥៥%​ភាគរយ​កាន់​សាសនាព្រះពុទ្ធ​។​ដោយ​ខេត្តរតនគិរី​មាន​ជនជាតិដើម​ភាតិច​ជា​ច្រើន ដូចជា  ជនជាតិ​ទំពួន​- ចា​រ៉ា​យ គ្រឹង​-​កា​វ៉ែត​។​ល​។ ដែល​ពួកគេ​គោរព​តាម​បែប ព្រមាញ​សាសនា​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ