សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំនួយការ​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​ត្រូវ​គេ​កាប់​ក្បាល​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​

ជំនួយការ​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​ត្រូវ​គេ​កាប់​ក្បាល​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​

ភ្នំពេញ ៖ លោក កែវ ស៊ីថា អាយុ​៥១​ឆ្នាំ ជា​ជំនួយការ​ផ្ទាល់​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ​រងរបួស​ក្បាល​ជា​ទម្ងន់ ដោយសារ ត្រូវ​បុគ្គ​លឹក​ព្រលានយន្តហោះ​ម្នាក់ យក​កាំបិតប៉័ងតោ កាប់​កាលពី នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ ពេល កំពុង​រង់ចាំ​ទទួល​សាច់ញាតិ​របស់​ចៅហ្វាយនាយ ពី​បរទេស​។​មន្ត្រីនគរបាល បានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ កែវ ភារម្យ អាយុ​២៥​ឆ្នាំ មុខរបរ​រ៉ូ យា​ល់ ខេ​ម​បូឌា លី​ម៉ូ​ស៊ីន សែ​វី​សមាន​តួនាទី​ជា​អ្នក​ទទួល​ភ្ញៀវ​ចុះ​ពី​យន្ថហោះ បច្ចុប្បន្ន​ផ្ទះ​លេខ​18UH ផ្លូវ​K4A ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជន​ស​ហង្ស័យ​ឈ្មោះ​កែវ ភារម្យ  គឺ​ធ្វើការ​នៅ​ក្រុមហ៊ុន ដែល​មាន​ឪពុក​ឈ្មោះ កែវ សា​រ៉ង ជា​ឧត្តមសេនីយ៍​យោធា និង​ម្តាយ​ឈ្មោះ អ៊ឹង សុ​គុន្ធ​ថាវ​រី​។

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​មក​មុខ​ស្ថានីយ៍​អ្នកដំណើរ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​ត្រូវបាន​ជន​បង្ក​យក​កាំបិតប៉័ងតោ មក​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត ហើយ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យគេ​ជួយ រួចហើយ​ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ និង​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ​នៅ​កន្លែង កើតហេតុ​តែម្ដង​។​ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​នោះ គឺ​ជនបង្ក​បែ​ជា​ត្រូវ​គេ​រាយការណ៍​ថា​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ទៅវិញ​?​។

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា ក្រោយ​ការសួរនាំ​ទៅ ជន​បង្ក​មាន​បញ្ហា​ផ្នែក​ខួរក្បាល​ម្តងៗ រហូត​ទៅ​ទាញ​កាំបិត កាប់​ជនរងគ្រោះ​តែម្តង​។ បើ​ជន​បង្ក​មាន​សតិ​មិន​គ្រប់​បែប​នេះ ហេតុ​អ្វី​ខាង​ក្រុមហ៊ុន​រ៉ូ​យាល់ ខេ​ម​បូឌា លី​ម៉ូ​ស៊ីន សែ​វី​ស​ជ្រើសរើស​ទៅ​ធ្វើ​ជា​បុគ្គលិកចឹង​ឬ​មកពី​មាន​បក្សពួក​? ៕

 

Filed in: ព័ត៌មានជាតិ