សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មោះ​ជន់​រដ្ឋាមន្ត្រី​នគរបា​ល​ការពារ​ព្រំដែន​លេខ​៩០៥​ឃុប​ឃឹត​ចាប់ជម្រឺត ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​!

ឈ្មោះ​ជន់​រដ្ឋាមន្ត្រី​នគរបា​ល​ការពារ​ព្រំដែន​លេខ​៩០៥​ឃុប​ឃឹត​ចាប់ជម្រឺត ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​!

ឧត្តរមានជ័យ ៖ មន្ត្រី​នគ​បាល​ការពារ​ព្រំដែន​លេខ​៩០៥​មួយរូប ឈ្មោះ ជ​ន់ រដ្ឋា កំពុង​រង​ការរិះគន់​ពី​ពលរដ្ឋ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ដងទង់​សង្កាត់​កូន​គ្រាល​ក្រុង​សំរោង​ខេត្តឧ​ត្ត​រ​មានជយ័ថា​គឺជា​ឈ្មួញ​នៅ​ពីក្រោយ​ការបើក​ឲ្យ​ពលករ​ខ្មែរ​ចូល​ទៅ​លួច​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​យក​មក​លោក​ឲ្យ​ខ្លួន​ក្នុង​តម្លៃ​ថោកៗ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដងទង់​ដែល​ឆ្លងដែន ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​ជា​ច្រើន​នាក់​បានអោដឹង​ថា​ឈ្មោះជ​ន់រ​ដ្ឋា​ដែល​ជា​មន្ដ្រី​ប៉ូលិស​វ​រះ​កាពា​ព្រំដែន​៩០៥​តែងតែ​ធ្វើ​ការគំរាមកំហែង​មក​លើ​ពួក​គាត់​ជា​រៀងរហូត​ដោយ​ធ្វើការ​គំរាម​ចាប់​ប្រសិនបើ​មិន​បាន​លក់​ឈើ​ក្រញូង​អោយ​គាត់​ទេ​។

​តែ​ពេល​ពួកគាត់​ព្រម​លក់​គឺ​ឈ្មោះ​ជន់​រដ្ឋា​គាបសង្កត់​អោយ​តំលៃ​ថោក​ដែល​ពួកគាត់​មិន​អាច​ទទួលយកបាន​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ដែល​ប្រថុយ​លួច​ចូល​ដី​ថៃ​ខុសច្បាប់​ក្រោម​ការ​បិទ​ភ្នែក​ពី​នគរបាល​ការពារ​ព្រុំដេន​លេខ​៩០៥​បាន​បញ្ជាក់បន្ថែម​ថា​ពួកគាត់​បាន​លក់​ឈើ​ក្រញូង​អោយ​មន្ត្រី​ប៉ូលិស​បាន​មួយ​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​ចម្រើស​។​ពួកគាត់​ធ្វើ​ជា​កម្មករ​សំពាយ​ឈើ​ក្រញូង​ជាច្រើន​ឆ្នាំ​មកហើយ​បាន​ត្រឹម​ម៉ា​ហូប​រី​ឯ​ឈ្មួញ​ម្នាក់​រថយន្ដ​ពី​ទៅ​បី​គ្រឿង​ម្នាក់ៗ​នៅតែ​បន្ដ​ធ្វើ​បាប​ពួកគាត់​ទៀត​។

​ករណីនេះ លោក ជ​ន់ រដ្ឋា បានអោយ​ដឹង​តាម​ទូ​សព្ទ័​ថា លោក​មិន​ដែល​បាន​រកស៊ី​ឈើ​ក្រញូង​និង​មិនដែល​ធ្វើ​ការគាបសង្កត់​ទៅលើ​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​បើ​គេ​អោយ​ថ្លៃ​ម្ហូប​មិន្ដិច​បន្តួ​ចពិត​ជា​មានមែន​(​ស៊ិក​)​។​ឯ​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​ខាងលើ​បាន​ប្រាប់​អោយដឹងថា​ឈ្មោះ​ជន់​រដ្ឋា​ពិតជា​ឈ្មួញ​ឈើ​ក្រញូង​ជើងចាស់​តែ​ឥឡូវ​មិនសូវ​ចេញមុខ​ប៉ុន្មាន​នោះ​ទេ​តែ​សព្វថ្ងៃ​គេ​បាន​ប្រមូល​ទិញ​គាបសង្កត់​ពលរដ្ឋ​ក្នុង​តំលៃ​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​ដែល​តំលៃ​ទីផ្សារសេរី​ខុសគ្នា​ពាក់កណ្ដាល ។

​សព្វថ្ងៃ​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​ពី​មន្ដ្រី​នគ​បាល​ឈ្មោះ​អ៊ី​ម​និង​ឈ្មោះ​ស្រី​ការ​មក​ពី​ស្រុក​ស្រីស្នំ​ខេត្ត​សៀមរាប​ដែល​មក​ជួល​ផ្ទះ​ប្រមូល​ទិញ​ផ្ដាច់មុខ​នៅ​ភូមិ​ដងទង់​ទាំងមូល​ដោយ​មាន​ខ្នងបង្អែក​ជា​ប៉ូលិស​!​។ សូម​បញ្ជាក់​ដែរ​ថា​បើ​តាម​ប្រជាពលរដ្ឋ​ក្រៅពី​ឈ្មោះ​ជន់រ​ដ្ឋា​ដែលជើង​ខ្លាំង​ខាង​រក​ស៊ី​សម្លុត​ទិញ​ឈើប្រណិត​ពី​ពលករ​ខ្មែរ​លោក​អនុសេនីយ៍ត្រី ទ្បេង សារ៉ាន់ នាយ​ប៉ុស្តិ៍​ក្បាល​ទន្សោង ហៅ​ប៉ុស្តិ៍​ភ្នំ​ត្បាល់ អង្គភាព​លេខ​៩០៥ នគរបាល​ការពារ​ព្រំដែន​គោក ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​។

ក្រៅពី​ធ្វើ​ជា​ថៅកែ​ប្រមូល​ទិញ​ឈើប្រណិត​ពី​ពលករ​ខ្មែរ​លោកទ្បេង សារ៉ាន់​ក៏​មាន​ឈ្មោះ​បាន​ជាប់​ពាក់ព្ធ័​និង​ករណី​ចាប់​ក្មេងស្រី​អាយុ​១៥​ឆ្នាំ យក​ទៅ​បង្ខាំង​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន ហើយ​វាយដំ​និង​ចាប់រំលោភ​។​តែ​ក្រោយមក ក៏​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ ដោយសារ​មាន​អ្នកធំ​ជួយ​ពីក្រោយ​ខ្នង​។​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រុំដែន​លេខ​៩០៥​ក្រោម​បញ្ជារ​លោក​វរៈសេនីយ៍ទោ​ស៊ុំ​សារឿន​មាន​ទីតាំង​ឈរជើង​តាម​បណ្តោយ​ព្រុំដែន​ចាប់តាំងពី​បង្គោល​លេខ​១២​តា​ទុំ​រហូតដល់​ព្រះ​ប្រឡាយ​ខេត្ត​ព្រវិហ៊ារ​ដែល​សម្បូរ​ព្រៃក្រាស់ៗ​។

 

Filed in: ព័ត៌មានជាតិ