សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម ស ខេង អញ្ជើញ​ក្នុង​ពិធី​បិទ​សន្និបាត​របស់​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​

ឯកឧត្តម ស ខេង អញ្ជើញ​ក្នុង​ពិធី​បិទ​សន្និបាត​របស់​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​រដ្ឋប្ឋាលខេត្ត​បាត់ដំប​ង​ឆ្នាំ​២០១៤ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ១០-១១ ខែ​កុភ្ភៈ ២០១៥ បាន​ធ្វើ​ពិធី​បិទ ក្រោម​អធិបតីភាព ឯកឧត្តម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​ឱ្យដឹងថាៈ សន្និបាត បានធ្វើការ​វាយ តម្លៃ ដោយ​បាន​រំលេច​ឱ្យឃើញ​នូវ​លទ្ធផល​ដែល​សំរេចបាន ក្នុង​ខេត្ត​ដូចជា​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ឆ្នាំ ២០១៤ នេះ​បទល្មើស​កើតមាន​ចំនួន ១៦៤​លើក ធៀប​នឹង​ឆ្នាំ​២០១៣ កើនឡើង ១៨​លើក ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ឡើង ចំនួន ១៣៨ ករណី និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ២៤៦ នាក់ ។ គ្រោះថ្នាក់​សង្គម​កើតមាន​ចំនួន ៤៦៣ លើក ក្នុងនោះ​មាន គ្រោះថ្នាក់​ចរាចរណ៍ ២៧០ លើក ធៀប​ឆ្នាំមុន​ថយ ៦២ លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១២៩ នាក់ របួស ៤០២​នាក់ ។ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៨៧ ករណី ដែល​ក្នុងនោះ​ឃាត់ខ្លួន​ជនល្មើស​បាន ១៥៥ នាក់ រឹបអូស​នូវ​វត្ថុតាង​មួយ ចំនួន​ទៀត​។​

​ការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ប្រព័ន្ធ បាន​នឹង​កំពុង​ដំណើរការ​អនុវត្ត​ក្នុងភូមិ​ចំនួន ៣១ ភូមិ ក្នុង​ឃុំ​-​សង្កាត់​ចំនួន ០៨ លើ ស្រុក​-​ក្រុង​ចំនួន ០៥ និង​បាន​បញ្ជូល​ទិន្នន័យ​ក្បាលដី​សម្រេច​ចំនួន ១៧៧,៦០៧ ក្បាលដី ក្នុងនោះ​បាន ចែក​ប័ណ្ណ​ជូន​ប្រជា​ពល រដ្ឋ រួច​ចំនួន ១៣៥,៨៧៦ ប័ណ្ណ​។​

​ការងារ​កសិកម្ម​ដាំ​ដុះ​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី ២៩៥,០៦១ ហ​,​ត ស្មើនឹង ១១៧,០៩ %​នៃ​ផែនការ​ចំនួន ២៥២,០០០ ហិកតា តិច​ជាង​ឆ្នាំ​មុន ១,៨៩៣ ហិកតា ដោយសារ​បញ្ហា​គ្រោះ​រាំងស្ងួត​អូសបន្លាយ និង​ទឹកជំនន់ នៅ​ស្រុក​មួយចំនួន ហើយ​ផ្ទៃដី អាច​ប្រមូល​ផល​បាន​មាន​ចំនួន ២៨៥,៣៥១ ហិកតា និង​ទិន្នផល​ស្រូវ​សរុប ៧១៥,០៨៩​តោន​។​

​ទិន្នផល​ស្រូវ​វស្សា​មធ្យម​មាន​ចំនួន ២,៥០៦ តោន , ហិកតា បរិមាណ​ផល​ស្រូវវស្សា​ចំនួន ៧១៥,០៨៩​តោន តិច​ជាង​ឆ្នាំ​មុន​ចំនួន ៣៩,៦១១ តោន និង​ទិន្នផល​ស្រូវប្រាំង​ជា​មធ្យម ៣,៨៧៧ តោន ហិកតា បរិមាណ​ដែល​ស្រូវប្រាំង​សរុប ៣៦,៨៣០​តោន​។​

​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍ ក្នុង​ពិធី​នេះថាៈ សូម​កោតសរសើរ​ចំពោះ អាជ្ងាធរខេត្ត កងកំលាំងប្រដាប់អាវុធ និង​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព ដែល​បាន​យកចិត្តទុកដាក់ បំរើ​ការងារ​រយៈកាល​កន្លងមក ទទួលបាន​ជោគជ័យ និង​អភិវឌ្ឍន៍​បាន​រីកចំរើន​លើ​គ្រប់​វិស័យ​។​

​សូម​សរសើរ​ខេត្ត​បាត់ដំបង ដែល​បាន​បំផុស​ធ្វើ​អនាម័យ​ក្នុង​ក្រុង​បាន​ស្អាត​ល្អ ធ្វើឱ្យ​ខេត្ត​បាត់ដំបង​ទទួលបាន​ពាន់រង្វាន់ ជា​ក្រុង​ស្អាត និង​ខេត្ត​បាត់ដំបង បាន​ចូល​ជាប​តិកភ័​ណ្ឌ​ពិភពលោក​មាន​ភ្ងៀវទេសចរណ៍​ច្រើន ធ្វើឱ្យ​ប្រជាពលរដ្ឋ រក​ចំណូល​គ្រប់ គ្រាន់ និង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ពួកគាត់​ថែម​ទៀត​។​

​ឯកឧត្តម ស ខេង មានប្រសាសន៍​បន្ត​ទៀតថាៈ អាជ្ងាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រួបរួម​គ្នា​ដោះស្រាយ​ឱ្យបាន​សមស្រប​
​នូវ​បញ្ហា​អ្វីមួយ​ដែល​ប្រជាពលរដ្ឋ​កំពុង​មាន​បញ្ហា​កើតឡើង ត្រូវ​រួមគ្នា​អនុវត្ត​កម្មវិធី​កែ​ទំរង់​ស៊ី​ជំរៅ តាម​នយោបាយ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​បន្ត​ការពារ​អនុវត្ត នយោបាយ​ភូមិ​ឃុំ មាន​សុ​វត្ថ​ភាព នៅក្នុង​តំបន់​របស់​ខ្លួន​បន្ថែម​ទៀត​។​

​ឯកឧត្តម បាន​ផ្តាំផ្ងើរ ដល់​សមត្ថកិច្ច ត្រូវ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឱ្យបាន​ត្រឹមត្រូវ ត្រូវ​កាត់ផ្តាច់ ឱ្យបាន ច្បាស់លាស់ នូវ​បញ្ហា​ដីធ្លី ទៅនឹង​បញ្ហា​នយោបាយ ទើប​ដោះស្រាយ​បាន​លទ្ធផល ល្អប្រសើរ ពិសេស​តម្លៃ​សេវា រដ្ឋបាល​ត្រូវ​ផ្តល់ ព័ត​មាន ជូន​ដល់​ប្រជាពលរដ្ឋ ជាមុន និង​ច្បាស់លាស់​ទើប​ពួកគាត់​ពុំ​មាន​បញ្ហា ៕​

2015_02_12dp1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី